ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

វ៉ាន់ ចាន់​វៃ ជួប ហេង វិឆ័យ ភេ​ឌី ម៉ឺន សុភា ជួប ពេជ្រ អា​រុណ​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 06:48:AM) | ដោយ: រស្មី

ក- ក+ | Print

ភ្នំពេញ: ​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ទម្ងន់ ៦៥​គីឡូក្រាម​របស់ CTN ​ថ្ងៃទី​៩​មិថុនា​នេះ​អ្នក​ប្រដាល់​ភេ​ឌី ម៉ឺន​សុភា ក្លឹប​យុវជន​អង្គរ​ជួប​ប្រកួត​ជាមួយ​ពេជ្រ អា​រុណ​ក្លឹប​បង្ក្រាប​គ្រឿងញៀន។​

​    ​សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គឺជា​ការប្រកួត​ចុង​ក្រោ​ហើយៗ​បន្ទាប់ពី​ប្រកួត​ចប់​ក៏​ហាលអាវ​ដែរ។​ ប្រសិនបើ​មួយ​ប្រកួត​នេះ​ចាញ់​ទៀត​នោះ​សម្រាប់​ពេជ្រ អា​រុណ​គឺ​មួយ​ព្រឹត្តិការណ៍​វ៉ៃ​ជម្រុះ​ដែលមាន ៤ ប្រកួត​នោះ​ចាញ់​ទាំងអស់​តែម្ដង​។​

​    ​ចំពោះ​ភេ​ឌី ម៉ឺន​សុភា​វិញ​ក៏​ជាការ​ប្រកួត​បញ្ចប់​ក្នុង​ពូ​ល​ដែរ ៤​ប្រកួត​របស់​អ្នក​ប្រដាល់​រូបនេះ​ឈ្នះ​បាន ២ ប្រកួត និងចាញ់ ២ ប្រកួត។​

​    ​ទាំង​អា​រុណ ទាំង ម៉ឺន សុភា​ទោះ​នរណា​ចាញ់​នរណា​ឈ្នះ​ក៏​ហាលអាវ​ដូចគ្នា​ដែរ​តែ​សម្រាប់​ការប្រកួត​នេះ​ គេ​ជឿថា​ម៉ឺន សុភា​មានឱកាស​ឈ្នះ​ច្រើនជាង ចំពោះ​អា​រុណ​គ្មាន​សង្ឃឹមថា​ឈ្នះ​ឡើយ។​

​    ​មួយ​ប្រកួត​ទៀត​វ៉ាន់ ចាន់​វៃ​ក្លឹប​សឹង្ហ​កីឡា​ប្រកួត​ជាមួយ​អ្ន​ក​ប្រដាល់​ហេង វិឆ័យ​ក្លឹប​កងពលតូច​លេខ៧០ ដែល​នេះ​ក៏​ជាការ​ប្រកួត​ចុងក្រោយ​ដែរ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​តែ​វិឆ័យ​មិនមាន​សំណាង​ដូច​ចាន់​វៃ​ទេ​ ព្រោះ​ក្រោយពី​ប្រកួត​ហើយ​គឺ​វេច​បង្វិច​ត្រឡប់​ទៅវិញ ឯ ចាន់​វៃ​បាន​ឡើង​វ៉ៃ​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។ ៤ ប្រកួត​ដែល​វ៉ៃ​រួចហើយ​របស់​ហេង វិឆ័យ​ឈ្នះ​បានតែមួយ​ប្រកួត​ប៉ុណ្ណោះ​តែ​ចាញ់​វិញ ៣ ប្រកួត​ឯណោះ។ ឯ​ វ៉ាន់ ចាន់​វៃ​វិញ ៤​ប្រកួត​ដែល​វ៉ៃ​រួចហើយ​នោះគេ​ឈ្នះ ៣ ប្រកួត និង ចាញ់តែមួយ​ប្រកួត​ប៉ុណ្ណោះ។​សម្រាប់​ការប្រកួត​ចុងក្រោយ​នេះ​ទោះបី​គេ​ចាញ់ ឬ ឈ្នះ​ក៏​គេ​បាន​ឡើង​វ៉ៃ​បន្ត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដែរ។​

​    ​ការប្រកួត​ទោះបី​មួយ​ត្រូវ​ហាលអាវ និង ម្នាក់ទៀត​បាន​ឡើង​ក៏​ពួកគេ​នឹង​វ៉ៃ​គ្នា​ដោយ​អស់ពី​សមត្ថ​ភាពជា​មិនខានឡើយ។​
ដំណឹងថ្មីៗចុងក្រោយ

Our Partners