សហព័ន្ធសិទ្ធិមនុស្សនិងអភិវឌ្ឍន៍កម្ពុជា ស្វាគមន៍... | ដំណឹងក្នុងប្រទេស:នយោបាយ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សហព័ន្ធ​សិទ្ធិមនុស្ស​និង​អភិវឌ្ឍន៍​កម្ពុជា ស្វាគមន៍​ចំពោះ រដ្ឋាភិបាល​កម្ពុជា កើតឡើង​ដោយ​ឆន្ទៈ​នយោបាយ​ប្រជាពលរដ្ឋ​

(ថ្ងៃទី 19 ឧសភា 2012, ម៉ោង 03:52:PM) | ដោយ: លីន​ណា

ក- ក+ | Print

ភ្នំពេញ: ប្រធាន​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា លោក ថៅ វាសនា នៅ​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១២​នេះ បានចេញ​ល​ខិត​ចំហស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កើតឡើង​ដោយ​ឆន្ទៈ​នយោបាយ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​ទៀងទាត់ គោរព​បាន​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ​។​
   
​នៅក្នុង​លិខិត​ចំហនោះ បាន​បង្ហាញថា សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា តំណាង​ឲ្យ​អង្គការ​យុវជន និង​អង្គការ សមាគម​ជា សមាជិក​ចំនួន ៣១ សូម​បង្ហាញ​ជំហ​របស់ខ្លួន​ចំពោះ​ទិវា​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១២ ដូចខាងក្រោម :

១- ចងចាំ​ជានិច្ច​មិនអាច​បំភ្លេចបាន​នូវ​សោកនាដកម្ម នៃ​របប​ខ្មែរក្រហម ដែល​បានធ្វើ​ទារុណកម្ម​និង កាប់សម្លាប់​ជីវិត​មនុស្ស​ក្រៅច្បាប់  យ៉ាង​ឃោ​ឃៅ​សាហាវព្រៃផ្សៃ មកលើ​ពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់ និង​សូម​ប្រឆាំង​ដាច់ខាត​ចំពោះ​របប​ប្រល័យពូជសាសន៍​នេះ​។​

២- យើង​មានការ​សោកស្តាយ​ចំពោះ​ទស្សនៈ​បុគ្គល​អ្នកនយោបាយ​មួយចំនួន​តូច នាពេល​ថ្មីៗ កន្លងមក ដែល​ចោទប្រកាន់ថា អ្នកគាំទ្រ​ថ្ងៃ ៧ មករា ឆ្នាំ​១៩៧៩ ថា ជា​ពួក​ក្បត់ជាតិ ការចោទប្រកាន់​ទាំងនេះ បាន​ទាក់ទាញ​សាធារណៈមតិ​ជាតិ និង​អន្តរជាតិ​ឲ្យ​មើលឃើញ​កាន់តែច្បាស់​នូវ​ទង្វើ​ដ៏​ល្ងង់ខ្លៅ ដើម្បី​បម្រើ​ផលប្រយោជន៍​នយោបាយ​ដោយ​ងងើល និង​មើលស្រាល​ចំពោះ​ទុក្ខសោក​វេទនា​រាប់មិនអស់​
​របស់​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​។​

៣- សូម​សម្តែង​ការគាំទ្រ អង្គ​ជំនុំ​ជំ​រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ហៅថា តុលាការ​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម ដើម្បី​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ និង សូម​ជំរុញ​ឲ្យ​តុលាការ​ដាក់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងនោះ ឲ្យ​បាន​ខ្លាំងក្លា​ដើម្បី​កុំ​ឲ្យ​មាន​របប​វាលពិឃាត​នេះ កើតឡើង​សាជាថ្មី​។​

៤- ស្វាគមន៍​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កើតឡើង​ដោយ​ឆន្ទៈ​នយោបាយ​របស់​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត​ទៀងទាត់ គោរព​បាន​តាម​បទដ្ឋាន​ប្រជាធិបតេយ្យ ដូចដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយបាន​នាំមក​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​រហូត​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ ។​ការ​ស្ទាបស្ទង់​មតិ​ក្នុងចំណោម​ប្រជាជន ២.០០០​នាក់ ដោយ អង្គការ IRI បាន​ឲ្យ​ដឹងថា ប្រជាជន ៨១% អះអាងថា រាជរដ្ឋាភិបាល​កំពុង​ធ្វើ​ត្រូវ ៨៧% គាំទ្រ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ៦៧% គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners