សាក្សីបីនាក់ទៀត ចូលបំភ្លឺតុលាការខេត្តកោះកុង ក្ន... | ដំណឹងក្នុងប្រទេស:បទល្មើស និងឧក្រិដ្ឋកម្ម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សាក្សី​បីនាក់​ទៀត ចូល​បំភ្លឺ​តុលាការ​ខេត្តកោះកុង ក្នុង​សំណុំរឿង​បាញ់សម្លាប់ លោក ឈុត វុ​ទី្ធ

(ថ្ងៃទី 28 ឧសភា 2012, ម៉ោង 05:39:PM) | ដោយ: សិលា

ក- ក+ | Print

កោះកុង: សាក្សី​បីនាក់​បន្ថែមទៀត បាន​ចូល​បំ​ភឺ្ល​នៅ​តុលាការ​ខេត្តកោះកុង កាលពី​ព្រឹក​ថៃ្ង​ទី​២៨ ខែឧសភា ឆ្នាំ​២០១២ ក្នុង​សំណុំរឿង​បាញ់សម្លាប់លោក ឈុត វុ​ទី្ធ សកម្មជន​ការពារ​ព្រៃឈើ​។​

​មន្ត្រី​អង្គការ​សិ​ទិ្ធ​មនុស្ស​នៅ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា សាក្សី​ទាំងបី​នាក់​នោះ គឺ​១-​ឈ្មោះ ពុំ រ៉ា​មីន ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ២-​ឈ្មោះ ប៊ូ អន ភេទ​ប្រុស អាយុ ២៧​ឆ្នាំ និង​ទី​៣-​ឈ្មោះ ឯក សុ​អឿន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​។​

​លោក អ៊ិន គង់​ជិត ម​ន្រី្ត​អង្គការ​លីកាដូ បាន​បន្តថា ពួកគេ​ទាំងបី គឺជា​កម្មករ​ធើ្វ​ការ​ឲ្យ​ក្រុមហ៊ុន Timber Green ដែលមាន​ទីតាំងនៅ​វាល​បី ក្នុង​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។ អ្នក​ទាំងបី​នោះក៏​ជា​អ្នកមាន​វត្តមាននៅក្នុង​ហេតុការណ៍​បាញ់សម្លាប់​លោក ឈុត វុ​ទី្ធ​
​កាលពី​ថៃ្ង​ទី​២៦ ខែមេសា ឆ្នាំ​២០១២ ផងដែរ​។​

​កាលពី​សប្តាហ៍​មុន ស្ត្រី​អ្នកកាសែត The Cambodia Daily គឺ​កញ្ញា ផន បុប្ផា បាន​ចូលទៅ​បំភ្លឺ​នៅ​តុលាការ​ខេត្តកោះកុង នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១២ ខណៈដែល​ស្ត្រី​អ្នកកាសែត​ដៃគូ​របស់​នា​ង ជនជាតិ​កាណាដា មិនបាន​ចូលទៅ​កាន់​តុលាការ​តាម​ដីកា​កោះហៅ​ឡើយ​។​

​ស្ត្រី​អ្នកកាសែត​ទាំងពីរ​នាក់​នោះ បានរួម​ដំណើរ​ជាមួយ​លោក​ឈុត ​វុទ្ធី ទៅកាន់​កន្លែងកើតហេតុ នៅ​ជិត​ក្រុមហ៊ុន Timber Green កាលពី​ថ្ងៃទី​២៦ ខែមេសា ឆ្នាំ​២០១២ ខណៈដែល​លោក​ឈុត​វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​ខ្មាន់កាំភ្លើង បាញ់សម្លាប់ជាមួយនឹង​ប៉េអឹម​ម្នាក់ទៀត ឈ្មោះ អ៊ិន រតនា​។​

​តាម​របាយការណ៍​រប​ស់​គណៈកម្មការ​ចម្រុះ ដែល​បង្កើតឡើង​ដោយ​រដ្ឋាភិបាល បង្ហាញថា  ប៉េអឹម អ៊ិន រតនា បាន​បាញ់សម្លាប់​លោក​ឈុត ​វុទ្ធី ហើយ​ក្រោយមក​ក៏មាន​ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន បាន​ចូលទៅ​ដណ្តើម​កាំភ្លើង​ពី​ឈ្មោះ អ៊ិន រតនា ហើយក៏​ផ្ទុះត្រូវ​អ៊ិន​រតនា ពីរ​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗនៅមុខ​ឡាន​របស់លោក ឈុត វុទ្ធី​។​

​ក្រោយមក នៅ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២ តុលាការ​ខេត្តកោះកុង បាន​ចោទប្រកាន់ ឈ្មោះ រ៉ា​ន់ បូ​រ័ត្ន ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា ហើយ​បញ្ជូនទៅ​ឃុំឃាំង រង់ចាំ​ការស៊ើបអង្កេត​៕​ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners