សាខាកាកបាទក្រហម ចុះជួបគ្រួសាររងគ្រោះ ដោយភ្លើងឆេ... | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សាខា​កាកបាទក្រហម ​ចុះ​ជួប​គ្រួសារ​រងគ្រោះ ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​

(ថ្ងៃទី 20 ឧសភា 2012, ម៉ោង 06:13:PM) | ដោយ: ឌីណា

ក- ក+ | Print

កែប: សាខា​កាកបាទក្រហម​ខេត្ដ​កែប ​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១២ បាន​ចុះ​ជួប និង​សាកសួរ​សុខទុក្ខ​ជនរងគ្រោះ​ដោយ​ភ្លើង​ឆេះ​ផ្ទះ​ពីរ​គ្រួសារ​ស្ថិតក្នុង​សង្កាត់​ព្រៃធំ និង​សង្កាត់​អូរ​ក្រសារ ក្រុងកែប បន្ទាប់ពី​ផ្ទះ​គ្រួសារ​មួយ​រង​នូវ​អគ្គិភ័យបំផ្លាញ​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១២ និង​គ្រួសារ​ក្រីក្រ​មួយទៀត​ជួប​វាសនា​ដូចគ្នា​កាលពី​ពីរ​ថ្ងៃមុន​។​

លោក​កែន ស​ត្ថា ប្រធាន​សាខា​កាកបាទក្រហម​ខេត្ដ​កែប ​បាន​ប្រាប់​ឱ្យដឹងថា ​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១២ ផ្ទះ​គ្រួសារ​ក្រីក្រ​មួយ​ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប របស់​ឈ្មោះ​ពៅ ខេមរា ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ ​ត្រូវ​ភ្លើងឆេះ​បំផ្លាញ​ទ្រព្យសម្បត្ដិ​អស់​មួយចំនួនធំ ខណៈដែល​ពីរ​នាក់​ប្ដីប្រពន្ធ​មិន​នៅផ្ទះ​ជាប់រវល់​ទៅ​ស៊ីឈ្នួល​ស្ងោ​ក្ដាម​ឱ្យគេ​នៅ​ផ្សារ​ក្ដាម ខេត្ដ​កែប​។ ក្រៅពី​ប្ដី​ប្រពន្ធ គ្រួសារ​ក្រីក្រ​មួយ​នេះ​មានកូន​តូចៗ​ប្រាំ​នាក់​ក្នុងបន្ទុក​។

ដូច្នេះ​មហន្ដរាយ​ដោយ​គ្រោះ​អគ្គិភ័យ​ក្នុង​មួយប៉ប្រិចភ្នែក​ ជាការ​បន្ថែម​ទម្ងន់​ចំពោះ​គ្រួសារ​ក្រីក្រ​ ដែល​កំពុង​ជួបប្រទះ​ការលំបាក​ស្រាប់​។
 
ដំណើរ​ចុះសួរសុកទុក្ខ​នេះ លោក កែន ស​ត្ថា បាន​នាំយក​អំណោយ​របស់​សាខា​កាកបាទក្រហម​ ផ្ដល់ជូន​គ្រួសារ​រងគ្រោះ​នីមួយៗ នូវ​អង្ករ ៥០​គីឡូ​កាម មី​មួយ​កេស​, ទឹកស៊ីអ៊ីវ​មួយ​យួរ​, ទឹកត្រី​មួយ​យួរ​, ត្រីខកំប៉ុង​មួយ​ឡូ​, សាប៊ូដុំ​ប្រាំមួយ​ដុំ​, សាប៊ូម្សៅ មួយ​គីឡូក្រាម​,​ កន្ទេល​មួយ​, ​ភួយ​បី​, ​តង់​មួយ និង​ថវិកា​ម្ភៃ​ម៉ឺន​រៀល​។

ថវិកា​ទាំង​សែសិប​ម៉ឺន​រៀល​នោះ ​បានមកពី​ការចូលរួម​របស់លោក សំ សារី​ន អនុប្រធាន​ក​ត្ដិ​យស​សាខា​កាកបាទក្រហម​ខេត្ដ​កែប ​ចំនួន​ដប់​ម៉ឺន​រៀល​, លោក ព្រហ្ម ដូលី​ន ប្រធាន​សាខា​កាំ​កុងត្រូល​ខេត្ដ​ព្រះសីហនុ ដប់​ម៉ឺន​រៀល និង​លោក ហូ សារ៉ាន់ អនុរដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ចំនួន​ម្ភៃ​ម៉ឺន​រៀល​៕  

ដំណឹងថ្មីៗចុងក្រោយ

Our Partners