ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ស្នាដៃ​កូន​ខ្មែរ ច្នៃ​ឧបករណ៍​ភ្លេងបុរាណ អាច​លេង​ជា​បទ​ភ្លេង​បែប​អឺរ៉ុប​បាន​

(ថ្ងៃទី 16 មិថុនា 2012, ម៉ោង 10:46:AM) | ដោយ: ចៅ​ចិត្រ

ក- ក+ | Print

ភ្នំពេញ: ដោយ​ការចូល​ចិត្ត​ស្រលាញ់ និង​ចង់​ចូលរួម​ថែរក្សា​នូវ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ បាន​ជំរុញ​ទឹកចិត្ត​ឲ្យ​កូន​ខ្មែរ​មួយរូប បាន​ប្តេជ្ញា កែច្នៃ ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ឲ្យ​លែង​បាន​ពីរបែប គឺ​ចាប់យក​ខ្ទង់​សំឡេង​បែប​ខ្មែរ​ក៏បាន ចាប់យក​ខ្ទង់​សំឡេង​បែប​ពួក ប​ច្ចឹ​ម​ប្រទេស ក៏បាន​ទៀតផង​។

​យើង​ធ្លាប់​ដឹង​នឹង​ស្គាល់​រួចមកហើយ នូវ​ឧបករណ៍​ភ្លេងខ្មែរ​ជាច្រើន មានដូចជា ទ្រ ឃឹម តាខេ ស្គរ​... និង​ជាច្រើន​ទៀត​។

​ដោយ​ស្រឡាញ់ និង​ចូល​ចិ​ត្ដ ខាង​វិស័យ​សិល្បៈ តាំងពីក្មេង គាត់​ក៏មាន​គំនិត​ធ្វើ​របស់​ទាំងនោះ ឡើងមក​។ ម្ដាយ​របស់លោក គឺជា​អតីត​អ្នកសិល្បៈ​មួយរូប តាំងពី​សង្គមចាស់ ហើយក៏​មិន​ចង់ឱ្យ​កូន​ក្លាយជា​អ្នកសិល្បៈ ដូច​គាត់ ក៏បាន​ឱ្យ​កូន​ទៅ​រៀន​អ្វី​ផ្សេង​វិញ​។

​ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ លោក សក់ បុប្ផា​វណ្ណ អាយុ ៤២ ឆ្នាំ ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​បាក់​ទូក ផ្នែក​ផែនដីវិទ្យា និង​ភូមិវិទ្យា ថ្នាក់​ទី​១២ មិនបាន​បោះបង់ចោល​ទេ គឺ​លោក​បានធ្វើ​ការកែច្នៃ ប្រភេទ​ឧបករណ៍​ភ្លេងបុរាណ​ខ្មែរ ដែល​គេ​យកទៅ​ប្រគុំ ក្នុង​វង់​តន្ត្រី មហោរី រឺ​លេងភ្លេង​ការ ដោយ​លោក​បាន​កែច្នៃ ឧបករណ៍ បាន​បី​ប្រភេទ​ហើយ ឧបករណ៍​នោះ មាន តាខេ លោក​ធ្វើ​ទៅជា តាខេ​ភ្លោះ ឃឹម ទៅជា​ឃឹម​ភ្លោះ និង​ឧបករណ៍​មួយទៀត គឺ​លោក បង្កើតឡើង​ថ្មី​តែម្តង គឺ តាខេ​កូត​។  

​លោក បុប្ផា វណ្ណ បន្ដថា ដោយ​ការស្រលាញ់​ចូលចិត្ត សល់​ពី​ម៉ោង​បង្រៀន លោក​ក៏​ឆ្លៀត​ធ្វើ​វា​បន្ដិច​ម្ដង​ជា​រៀងរាល់ថ្ងៃ ហើយ​ឧបករណ៍​ភ្លេង ដែល​ធ្វើ​មុនគេ គឺ​តាខេ (​តៈខេ​)​។ ដែលមាន​រូប រាង​ដូច​តាខេ ហើយ​តួនាទី​របស់​វា​ជំនួស​ហ្គី​តា ព្រោះ​អាច​ចាប់​អា​គ័​របា​ន​ដូចគ្នា​។ ខ្ទង់​សម្រាប់​ចាប់​គឺមាន សងខាង ដែល​តាខេ​បុរាណ​យើង មាន​១២​ខ្ទង់ និង​តាខេ​ច្នៃ​មាន​២១​ខ្ទង់​។

​បើសិនជា​យើង​ចង់​លេង​បែប ខ្មែរ ឬ បែប​ពួក​ប​ជ្ចឹ​ម​ប្រទេស គ្រាន់តែ​មួល​គន្លឹះ​នៅ​ពីក្រោម​បាត​នៃ​តាខេ ដើម្បី​ទម្លាប់​ខ្ទង់​មកក្រោម​បន្ដិច ហើយ បង្វិល​ប្ដូរ​ខ្ទង់ រួច​រឹត មកវិញ គឺអាច​លេង​បាន​។

​ចំពោះ ឃឹម (​ក្រូ​ម៉ា​ទិច​) គឺ​លោក​បានធ្វើ​ឱ្យមាន​ខ្ទង់​សងខាង​តែម្ដង បើ​ឃឹម ជា​សំនៀង​ខ្មែរ​យើង​គឺ​មានតែ​ម្ខាង​ទេ ដោយ​គ្រាន់​ប្រែ​ពីលើ ទៅ​ក្រោម (​ក្រឡាប់ ចុះឡើង​) បើ​ចង់​លេង​បទ​បុរាណ​យើង​ប្រែ​យក​ខាង ៧​ខ្ទង់ ហើយ​បើ​ចង់​លេងភ្លេង​បែប​អឺរ៉ុប​គឺ​ប្រែ​ខាង​១២​ខ្ទង់​។ ចំពោះ​ឧបករណ៍​ឃឹម​នេះ ក៏មាន​ការចូលរួម​ជួយ​ពី​កូន​របស់លោក​ផងដែរ ដោយសារ​កូន​របស់លោក​យល់ច្បាស់​ពី​ឧបករណ៍​នេះ​។​

​ចំណែក​តាខេ​កូត ដែលជា​ឧបករណ៍​ដែល​លោក​ទើបតែ​ប​ង្កើ​ឡើង​ថ្មី​វិញ វា​អាច​លេង​បាន​ពីរ​យ៉ាង​ដែរ ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ឧបករណ៍ របស់​ពួក​អឺរ៉ុប គឺ​ដូចជា វី​យូ​ឡុង​។ ឧ​បរ​ណ៍​ភ្លេង​ទាំងអស់នេះ ត្រូវ​ចំណាយពេល​យូរណាស់ ទម្រាំ​ផលិត​បាន មួយៗ គឺ​មួយ​ធ្វើ​ជាង​កន្លះ​ឆ្នាំ​ឯណោះ ហើយ​លោ​ចាប់ផ្តើម​មាន គំនិត​កែច្នៃ​ឧបករណ៍​នេះ​ឡើង​គឺ​ចាប់តាំងពី​ឆ្នាំ​២០០៧​មកម្ល៉េះ​។​

​គួរ​ជាទី​មោទនៈ​សម្រាប់​កូន​ខ្មែរ ដែល​ចេះ​ច្នៃ​ឱ្យ​ឧបករណ៍​ភ្លេង​មាន​លក្ខណៈ​ខ្មែរ​យើង​សុទ្ធសាធ ដោយ​យក​រូបរាង​ដើម របស់​ឧបករណ៍​នីមួយៗ កែ​តែ​ខ្ទង់​ឱ្យ​លេង​បាន​ពីរ​របៀប ដែល​គ្រាន់​តែមាន ឌី​យ៉េ​ស ច្រើន និង​បេ​ម៉ុ​ល​ច្រើន ជាង​ឧបករណ៍​បុរាណ​ខ្មែរ​យើង​។

​លោក​គ្រាន់តែ​ចង់ឃើញ​ឧបករណ៍ ភ្លេងបុរាណ​ខ្មែរ ដែល​អាច​លេង​បាន​ទាំងពីរ​យ៉ាង​បង្ហាញខ្លួន​ក្នុងប្រទេស ក៏ដូចជា​លើ​ឆាក​អន្ដរជាតិ ដើម្បី​ភ្ញៀវ​បរទេស ស្គាល់​ពី​ស្នាដៃ​ខ្មែរ​យើង​។​

​លោក បុប្ផា វណ្ណ បាន​បន្តថា លោក​ចង់​បង្កើត វង់ភ្លេង​នេះ ឲ្យ​ទៅជា​ក្រុម​ភ្លេង​មួយ ហើយ​លោក​គិតថា​នឹង ដាក់ឈ្មោះ ក្រុម​ភ្លេង​នេះ​ថា “​ក្រុម​ភ្លេងខ្មែរ​សហ​សម័យ​” មាន​សមាជិក​ប្រាំ​នាក់ ដោយ​លោក​ជា​អ្នក​កាន់​និង​លេង តាខេ​កូត និង​អ្នក​ផ្សេងទៀត កាន់​ឧបករណ៍​ភ្លេង​ទៅតាម​ជំនាញ​។​

​ដោយមាន​ការហ្វឹកហាត់​បាន​ប្រមាណ​ជិត​ពីរ​ឆ្នាំ​មកហើយ និង​ធ្លាប់​ចូលរួម​ក្នុង​សន្និសីទកាសែត តាម​ការអញ្ជើញ​ពី​រាជ្យ​បណ្ឌិតសភា ស្ដីពី​អំពី​ឧបករណ៍​តាខេ​ច្នៃ​ក្នុង សិល្បៈ​តន្ដ្រី​ខ្មែរ នៅ​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​២០១១​នាពេល​កន្លងទៅ​។​

​លោក សួន សារិន ជា​គ្រូ​នៅ​សាលា​វិចិត្រសិល្បៈ​ជាង ២០​ឆ្នាំ​មកហើយ បានឱ្យដឹង​ដែរ​ថា ឃើញ​ខ្មែរ​យើង​អាចធ្វើ​ដូចនេះ គឺមាន​ការ សប្បាយ​ចិ​ត្ដ ដោយ​អាច​លេងភ្លេង​បែប​ប​ស្ចឹ​ម ប្រទេស​បាន​។ ប៉ុន្ដែ​ឧបករណ៍​នេះ​មិនទាន់​ត្រូវបាន​ខាង​ក្រសួង​វិចិត្រសិល្បៈ ក៏​ដូច​រាជរដ្ឋាភិបាល ឬ​អង្គការ នានា​គាំទ្រ​នៅឡើយ​។

​លោកគ្រូ​ភ្លេង​រូបនេះ​បាន​បន្ដទៀតថា “​ខ្ញុំ​សូម អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ មេ​ត្ដា​ជួយ​គាំទ្រ​នូវ​ស្នាដៃ​កូន​ខ្មែរ​ដែល​កើតចេញពី​គំនិត​ផ្ទាល់ខ្លួន​។ ដើម្បី​ជាការ​លើកទឹកចិត្ដដ​ល់​អ្នកបង្កើត​នូវ​ឧបករណ៍​ទាំងនេះ​ឡើង និង​ដើម្បី​ថែរក្សា​ឧបករណ៍​ភ្លេងខ្មែរ បុរាណ​យើង​បាន​ថែម​មួយកម្រិត​ទៀត​”៕​

ខាងក្រោមនេះជា ទិដ្ឋភាពចូលរួម​ក្នុង​សន្និសីទកាសែត តាម​ការអញ្ជើញ​ពី​រាជ្យ​បណ្ឌិតសភា ស្ដីពី​អំពី​ឧបករណ៍​តាខេ​ច្នៃ​ក្នុង សិល្បៈ​តន្ដ្រី​ខ្មែរ




វីដេអូរ កាលេងសាកល្បងបទ : ស្គាល់រស់ជាតិស្នេហ៍


ដំណឹងថ្មីៗចុងក្រោយ

Our Partners