ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ស្វែង សុជាតា តារា​ទឹកភ្នែក​បើកហាង​នៅ​សៀមរាប​បន្ទាប់ពី​ថត​ភាពយន្ត​បាន​ជាង​១០០​រឿង​

(ថ្ងៃទី 17 មិថុនា 2012, ម៉ោង 09:30:AM) | ដោយ: រស្មីតារា

ក- ក+ | Print

ភ្នំពេញ: នាង​ពេលខ្លះ​បង្ហូរ​ទឹកភ្នែក ហើយ​ពេលខ្លះទៀត​មាន​ចរិត​ឆ្នាសឆ្នើម​គួរឲ្យ​ស្អប់​។​នេះ​ជា​ជីវិត​ក្នុង​ភាពយន្ត​របស់​ស្វែង សុជាតា ​ដែល​បាន​ថត​ភាពយន្ត​រហូតដល់​ជាង​១០០​រឿង​ហើយ​ ចាប់តាំងពី​ប្រឡូក​នៅក្នុង​វិស័យ​សិ​ល្បៈ​។​ជាមួយនឹង​ការគិតគូរ​អំពី​អនាគត សុជាតា ​បាន​បើក​ភោជនីយដ្ឋាន​មួយកន្លែង​នៅ​ខេត្តសៀមរាប​។​

 ស្វែង សុជាតា តារា​ទឹកភ្នែក និង​ជាតា​រា​កាច​ឆ្នាសឆ្នើមក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ​តាម​ទូរទស្សន៍​នានា ដែល​ជោគជ័យក្នុង​អាជីព​សិល្បៈ និង​មុខរបរ តែ​អភ័ព្វ​ស្នេហ៍ ធ្លាប់​រងគ្រោះ​ដោយ​គ្រាប់​កាំ​ភ្លើង ពេលនេះ​ក្លាយជា​ម្ចាស់​ភោជនីយដ្ឋាន យីហោ ៨៨៨៨ ខេត្តសៀមរាប​។​

​នាង​បានមក​កាន់​ក្រុងភ្នំពេញ នៅ​ឆ្នាំ​១៩៩៧ ហើយ​នៅ​ឆ្នាំ​២០០០ អ្នកនាង​ចូល​ហ្វឹកហាត់សម្តែង​នៅ​ក្លឹប​សិល្បៈ ខ្មែរ​អន្តរជាតិ (K.I.C) និង​ក្លឹប​សិល្បៈ ក្វាន់​ទុង ហើយក៏​បានចេញ​សម្តែងថត​ស្ប៉ត​ពាណិជ្ជកម្ម បែប​អប់រំ និង​ថត​ចម្រៀង​កាយវិការ​ខា​រ៉ា​អូ​ខេ និង​បាន​ចូលរួម​ថត​ភាពយន្ត​ផងដែរ​។

​ដំបូង​អ្នកនាង​បាន​ថតស្ប៉តពាណិជ្ជកម្ម​បែប​អប់រំ​សុខភាព និង​បន្តទៅ​សម្តែងរឿង តេ​ជោ​ដំ​ឌិន និង​រឿង​ជាច្រើន​ទៀត​បាន​ប្រហែល​ជាង​១០០​រឿង ក្នុងនោះ​ក៏មាន​រឿង ស្តេច​កូនដំរី​ស រឿង មហាចោរ​ទល់ដែន​។
​រឿង​ទាំងអស់​ភាគច្រើន អ្នកនាង​សម្តែង​ជា​តួ​ទឹកភ្នែក និង​តួ​ឆ្នាសឆ្នើម ហើយ​រឿង​ដែល​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទស្សនិកជន​ទទួលស្គាល់​គាំទ្រ​ច្រើន មានដូចជា​រឿង តេ​ជោ​ដំ​ឌិន រឿង មរណមាតា (​ត្រី​ដំរី​មាស​) រឿង ចៅ​ក្តាម​ស្រ​ង៉ែ​។ ភាពយន្ត​ភាគ​ថ្មីៗ​នេះ​មាន រឿង រលក​ជីវិត រឿង នាង​ឈូកស រឿង សេដ្ឋី​វ័យក្មេង និង​មាន​ជាច្រើន​រឿង​ទៀត​។​

​អ្នកនាង​បន្តថា នៅក្នុង​ឆ្នាំ​២០១២​នេះ នាង​ជាប់រវល់​រកស៊ី​បន្តិចបន្តួច​ មិនសូវ​បាន​ថត​ទេ តែ​សព្វថ្ងៃ​កំពុង​សម្តែង​ភាពយន្ត​ចុងក្រោយ​មួយ​រឿង “​សង្សារ​ខ្ញុំ​អាប ”​ដោយ​អ្នកនាង​សម្តែង​ជា​តួ​អាប​។ ដោយសារ​វ័យ​កាន់តែច្រើន ក៏​ពង្រីក​អាជីព​ពី​អ្នកសិល្បៈ មក​បើក​ភោ​ជនី​យដ្ឋា​ន​នៅឯ​ខេត្តសៀមរាប ដែលមាន​យីហោ “ ព្រឹក​នឹក​ល្ងាច​នឹក ៨៨៨៨” កាលពីដើមឆ្នាំ​២០១២​។  

​អ្នកនាង​ក៏​ធ្លាប់បាន​ចេញទៅ​សម្តែង​ច្រៀង​នៅ​ប្រទេស​មួយចំនួនប៉ែក​អឺរ៉ុប ដូចជា បារាំង ហូ​ល្លង់ បែល​ហ្ស៊ី​ក អាល្លឺម៉ង់ ស្វី​ស ជាដើម​។ ឆ្នាំនេះ​កំពុង​ត្រៀម​ចេញទៅ​សម្តែង​ច្រៀង​នៅឯ​ប្រទេស​បារាំង​ម្តងទៀត​។ ចំពោះ​ជីវិត​ស្នេហា អ្នកនាង​បន្តថា “ រឿង​កន្លងផុត​ទៅហើយ ខ្ញុំ​មិន​រម្លឹក​ទៀត​ទេ ព្រោះ​នាំ​ឲ្យ​ឈឺចាប់​”​។​នាង​ខ្ញុំ​ធ្លាប់​រៀបការ មានគ្រួសារ កាលពី​អំឡុង ឆ្នាំ​២០០០-២០០១ មក​ តែ​បាន​ចែកផ្លូវ​គ្នា​(​លែងលះ​ទៅតាម​ផ្លូវច្បាប់​កាលពី​ឆ្នាំ​២០១០) ដោយ​បន្សល់ទុក​កូនប្រុស​២​នាក់​។​

​ក្រោយពី​ក្លាយជា​ស្ត្រី​មេម៉ាយ​មក ​ប៉ុន្មាន​ជាង​២​ឆ្នាំ មាន​ពាក្យ​ច​ចារ​អារ៉ាម​ជាច្រើន​ដូចជា អ្នកនាង​មាន​ស្នេហា​ជាមួយ​ថៅកែ ជនជាតិសាំង​ហ្គា​ពួរ តាម ​Facebook និង​ឮថា​នាង​មាន​ស្នេហា​ជាមួយ​មន្ត្រី​ប៉េអឹម​ម្នា​ក់នៅ​ខេត្តសៀមរាប ហើយ​គេ​មាន​ភាគហ៊ុន​ជាមួយ​នាងក្នុងការ​បើ​កភោជនីយដ្ឋាន ទៀតផង ។​តែ​រឿងនេះ​ត្រូវ​អ្នកនាងបដិសេធថា មិនអាច​មានរឿង​កើតឡើង​ដូច​ពាក្យ​ចចា​ម​អារ៉ាម​នោះទេ ព្រោះថា នាង​លែង​គិត​រឿង​ស្នេហា​ហើយ ព្រោះ​នាងរាងចាល​ហើយប្រុសៗ ។​រឿងនេះ​គេ​ចេះតែ​បង្ខូចឈ្មោះ​នាង​។​


​ស្វែង សុជាតា បាន​និយាយថា ឆ្នាំនេះ​នាង​មាន​អាយុ​៣២​ឆ្នាំ​ហើយ​។​នាង​មាន​ស្រុកកំណើត​នៅ​ភូមិ​ត្នោត ឃុំ​រកា ស្រុក​ពារាំង ខេត្តព្រៃវែង​។ ឪពុក​ឈ្មោះ សោម ស្វែង ជា​សាស្ត្រ​ចា​រ្យភាសារ​បារាំង ម្តាយ​ឈ្មោះ ជា ផង់ ជា​មេផ្ទះ​។ អ្នកនាង​មាន​បងប្អូន​៣​នាក់ ប្រុស​ម្នាក់ អ្នកនាង​ជា​កូនពៅ​៕ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners