ឡានដឹកអង្ករ មានខ្សែអ្នកធំអន្តរាគមន៍ ជំនាញ និងអា... | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឡាន​ដឹក​អង្ករ មាន​ខ្សែ​អ្នកធំ​អន្តរាគមន៍ ជំនាញ និង​អាជ្ញាធរ ខ្លាច​មិន​ហ៊ាន​ប៉ះ​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 02:47:PM) | ដោយ: មង្គល

ក- ក+ | Print

បាត់ដំបង:  ឡាន​ដឹក​អង្ករ​មួយគ្រឿង បើក​ចូល​ផ្លូវ​ហាមឃាត់ ក្នុង​ក្រុង​បាត់ដំបង ជាប់ផុង រយៈពេល ២​ថ្ងៃ​មកហើយ បានធ្វើ​ឲ្យ​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​ក្រុង​ឈឺក្បាល ជួយ​បិទបាំង​លាក់លៀម​។ តែ​ហេតុការណ៍​ឡាន​ជាប់ផុង​នោះ បាន​បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍ ន​និង​រំខាន​ដល់ផ្ទះ​ពលរដ្ឋ​រកស៊ី​។

​យ៉ាងណាក៏ដោយ ឡាន​ដឹក​អង្ករ​នោះ ពុំមាន​ស្ថាប័ន​ណា ហ៊ាន​ប៉ះពាល់ អូសទាញ​ចេញ ឬ​រើ​អង្ករ ចុះ​បានទេ ដោយសារ​មាន​អន្តរាគមន៍​ពី​ថ្នាក់​ក្រសួងមហាផ្ទៃ ឲ្យ​រង់ចាំ​ឡា​នស​ន្ទួ​ច​មកពី​ភ្នំពេញ​។​
​    ​
​ប្រភពពី​ពលរដ្ឋ នៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា​ឡាន​ដឹក​អង្ករ​ពេញ ម៉ាក ហ៊ី​ណូ ធុន​ដឹក​ជ​ញ្ជួ​ន​មួយគ្រឿង ជាប់ផុង តាំងពីព្រឹក​ថ្ងៃទី​៨ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០១២ នៅ​ចំណុច​ផ្លូវបំបែក​ពី​ផ្លូវជាតិ​លេខ​៥ ឆ្ពោះ​មក​ស្ពាន​លោក ស ខេង (​ស្ពានដែក​ចាស់​) មុខ​ហាង​ម្លប់​ស្វាយ ក្នុងភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។​
​    ​
​លោក ឈាង រ៉ុង ប៉ូលិស​ចរាចរណ៍​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ី​ណូ ដឹក​អង្ករ​ពេញ​ឡាន ពាក់​ស្លាក​លេខ ភ្នំពេញ ៣A ០៨៥២ នេះ ឈ្មោះ ហ៊ុំ ស៊ុន អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​បឹង​ទូក ឃុំ​បឹង​ទូក ស្រុក​កំពត ខេត្តកំពត (​ស៊ីឈ្នួល​បើកបរ​)​។​
​    ​
​បុរស ហ៊ុំ ស៊ុន អ្នកបើកបរ បាន​និយាយប្រាប់​ប៉ូលិស​ចរាចរណ៍​ថា អង្ករ​នៅលើ​ឡាន ដឹក​ពី​ប្រទេស​វៀតណាម ចូលមក​កម្ពុជា ឆ្ពោះ​រហូតមកដល់​ខេត្តបាត់ដំបង​។ ពេលមកដល់​ត្រង់​ផ្លូវបំបែក ក៏​បត់​ចូលមក​តាមផ្លូវ​នេះ ដោយ​ពុំ​ស្គាល់​ថា ផ្លូវ​ហាមឃាត់​ទេ​។ ក្រោយពី​បត់​ចូលមក ប្រហែលជា ៣០០ ម៉ែត្រ​ហើយ ឈប់​ឡាន​បម្រុង​បត់​ថយ​ចេញទៅ​វិញ​។ ប៉ុន្តែ​ពេលនោះ ឡាន​ដឹក​អង្ករ​មាន​ទម្ងន់ ៤០ តោន ក៏​ស្រុត​ផុង​ជាប់​ដី​ចិញ្ចើមផ្លូវ​តែម្ដង​។​
​    ​
​លោក ឈាង រ៉ុង ប៉ូលិស​ចរាចរណ៍​ខេត្ត បាន​និយាយថា ឡាន​ដឹក​អង្ករ​ជាប់ផុង តែ​កង់​ក្រោយ ហើយ​ខាង​ក្បាល​ឡាន​ពាំង​ផ្លូវថ្នល់ បណ្ដាល​ឲ្យ​កកស្ទះ​ចរាចរណ៍​។ បើ​ពេល​យប់នោះ អាច​បង្ក​គ្រោះថ្នាក់​ដល់​អ្នកធ្វើដំណើរ​ទៅមក​ទៀត​។
​ពេល​ឡាន​នេះ ជាប់ផុង​ភ្លាមៗ​ប៉ូលិស​ចរាចរណ៍ បាន​ជួយ​អន្តរាគមន៍រ​កឡាន​អូសទាញ និង​ស្ទួ​ចឡើង​ដែរ​។ ប៉ុន្តែ​អ្នកបើកបរ បាន​ហាម​មិន​ឲ្យ​ប៉ះពាល់ ឬ​សាង​អង្ករ​ឡើយ​។​
​    ​
​ពាក់ព័ន្ធ​ករណី​កកស្ទះ​ចរាចរណ៍​នេះ លោក​សួ ប៊ុណ្ណា​រ៉ុង អនុប្រធាន​មន្ទីរ​សាធារណៈការ ទទួលបន្ទុក​ការងារ​ដឹក​ជ​ញ្ជួ​ន ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ក្រោយពី​ដឹងថា ឡាន​ដឹក​អង្ករ​មួយគ្រឿង បើកបរ​ចូល​
​មក​ផ្លូវ​ហាមឃាត់ ក្នុង​ក្រុង​បាត់ដំបង ដែល​បំបែក​ពី​ផ្លូវជាតិ​លេខ​៥ ចូលមក​ស្ពាន​លោ​កស ខេង (​អតីត​ស្ពានដែក​ចាស់​) ហើយ​ជាប់ផុង​នៅមុខ​ហាង​ម្លប់​ស្វាយ​នោះ មន្ទីរ​បាន​យក​ឡា​នស​ន្ទួ​ច​ទៅ​អូសទាញ​ដែរ ប៉ុន្តែ​អ្នកបើកបរ​មិនបាន​សហការ​ទេ​ព្រមទាំង​ហាម​មិន​ឲ្យ​ប៉ះពាល់ ឬ​រើ​សាង​អង្ករ​ចេញពី​ឡាន​គេ​ទេ​។ នៅ​យប់​ថ្ងៃទី​៨ ខែមិថុនា នោះ ស្រាប់​តែមាន​ទូរស័ព្ទ​អន្តរាគមន៍​ពី​ក្រសួងមហាផ្ទៃ ហាម​មិន​ឲ្យ​ប៉ះពាល់ ឬ​រើ​សាង​អង្ករ​ចេញពី​ឡាន​ទេ រង់ចាំ​ឡា​នស​ន្ទួ​ច​មកពី​ភ្នំពេញ​។

​ចំណែក​លោក អឿ​ម សុខុន អភិបាលក្រុង​បាត់ដំបង​បាន​ប្រាប់​កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមិថុនា ឲ្យ​ដឹង​ដែរ​ថា ករណីនេះ​លោក​បានដឹង​ដែរ ហើយ​បាន​ចាត់​ឲ្យ​ជំនាញ​ចុះទៅ​ធ្វើការ​ងារ​នេះ តែ​លទ្ធផល​យ៉ាងណា​នោះ​នៅ​មិនទាន់​ដឹង​ទេ​។​
​    ​
​ពលរដ្ឋ​រស់នៅ​ក្បែរ​ក​ន្លែ​ង​ឡាន​ដឹក​អង្ករ​ជាប់ផុង ហើយ​គ្មាន​ឃើញ​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​ណា​មក​ក្បែរ ឬ​រើ​អង្ករ​សាង​អូស​ឡាន​ចេញពី​កន្លែង​កកស្ទះ​នេះ បាន​និយាយ​រិះគន់ថា ឡាន​ដឹក​អង្ករ​នេះ មាន​ខ្សែ​ខ្នងបង្អែក​ការពារ​ធំៗ ហើយ​សូម្បី​អាជ្ញាធរ ឬ​ជំនាញ​មិន​ហ៊ាន​ប៉ះពាល់​អូសទាញ​ឡាន​ចេញ​ផុតពី​ការកកស្ទះ​បែបនេះ ទំនង​ជាមាន​លាក់​វត្ថុ​សំខាន់ ឬ​បទល្មើស​អ្វី​នៅ​ពីក្រោម​អង្ក​រលើ​ឡាន​នេះ​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners