ឡុងសុភី ជួបជាមួយ អាដាំ លើកទី១,ឆាយមាស ជួប ឃឹមពេជ... | ដំណឹងក្នុងប្រទេស:ដំណឹងកីឡា

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឡុង​សុ​ភី ជួប​ជាមួយ អា​ដាំ លើក​ទី​១,​ឆាយ​មាស ជួប ឃឹម​ពេជ្រ​ចិន្តា​

(ថ្ងៃទី 7 កក្កដា 2010, ម៉ោង 10:39:AM) | ដោយ: ពិសិទ្ឋ

ក- ក+ | Print

ភ្នំពេញ: កីឡាករ​មាឌ​ខ្ពស់ស្រឡះ ឡុង សុ​ភី មកពី​ក្លឹប​សាលវ័ន​កីឡា​នឹងត្រូវ​ឡើងមក​ជួបគ្នា​គ្រា​ដំបូង ជាមួយ​កីឡាករ ជាម អា​ដាំ មកពី​ក្លឹប​ឃ្លាំងមឿង​កីឡា​។ ប្រកួត​ក្នុង​កម្រិត​ទម្ងន់ ៦៥​គីឡូក្រាម នៅ​សង្វៀន​បាយ័ន ភូមិ​ប្ញ​ស្សី​ស្រស់ សង្កាត់​និរោធ ខណ្ឌមានជ័យ រសៀល​ថ្ងៃទី​១០ ខែ​កក្ត​ដា ឆ្នាំ ២០១០​។​
​    ​
អា​ដាំ ជា​កីឡា​ចិត្ត​ត្រជាក់ ពេល​ប្រកួត​ម្តងៗ ទាល់តែ​ដៃគូ​វាយ​ឱ្យ​ឈឺ ទើប​គេ​សង​វិញ​។ គូ​នេះ ពួកគេ​មិនដែល​មាន​ប្រវត្តិ​ធ្លាប់​ជួបគ្នា​ពីមុនមក​ទេ ហើយ​មាន​ផ្លែ​ផ្តួល​ដៃគូ​ម្យ៉ាង​ម្នាក់​។ សុ​ភី​បាន​ជង្គង់ រីឯ​អា​ដាំ បាន​ម៉ា​ត់ដៃ​ធ្ងន់​និង​ទាត់​។ ការប្រកួត​ចុងក្រោយ អា​ដាំ​បាន​យកឈ្នះ​ពិន្ទុ​លើ​កែវ ប៊ុនហេង ដោយ​ប៊ុនហេង របួស​ដេរ ៤​ថ្នេរ កាលពី​រសៀល​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១០​នៅ​រេញ​បាយ័ន​។​

​សុ​ភី ការប្រកួត​ចុងក្រោយ បាន​យក​ស្មើ​ពិន្ទុ​ជាមួយ ឡៅ ស៊ី​ណាត រសៀល​ថ្ងៃទី​១៩ ខែមិថុនា​នោះដែរ នៅ​ប៉ុស្តិ៍​លេខ​៥​។ សុ​ភី​មាន​ផ្លែ​ផ្តួល​ដៃគូ គឺ​ទាត់ និង​ជង្គង់ បានល្អ​ចំណែក​ជើង​ធាក់ និង​ម៉ាត់​វិញ ចេញ​មួយៗ តែ​ពុំ​សូវ​មាន​កែង​ទេ​។​    ​    ​    ​

ឃឹម ពេជ្រ​ចិន្តា ក្លឹប​បុរី​នាគរាជ ដែល​ធ្លាប់​ចាញ់​ពិន្ទុ​នោះបាន​សុំ​វាយ​សងសឹក​នឹង​ឆាយ មាស ក្លឹប​កងកេង ខេត្តបាត់ដំបង​។ គូ​នេះ​មាន​ប្រវត្តិ​ធ្លាប់​ជួបគ្នា ៤​ដង មកហើយ តែ​ពេជ្រ​ចិន្តា​ធ្លាប់បាន ឈ្នះ​៣​ដង​។ រីឯ មាស ឈ្នះ​ម្តងគត់​ចុងក្រោយ​នៅ​រសៀល​ថ្ងៃទី​១២ ខែមិថុនា រេញ​បាយ័ន​។ ដូច្នេះ​ចាំមើល​ការជួបគ្នា លើក​ទី​៥ នរណា​មានសង្ឃឹម​ជាងគេ​?​។​

​ង៉ែត រដ្ឋា​មកពី​ក្លឹប​កងរថក្រោះ ធ្លាប់​ចាញ់​ពីរដង​បាន​សុំ​វាយ​សងសឹក​នឹង​កីឡាករ​ពុទ្ធ ឆាយ​រិទ្ធី ក្លឹប​ពុទ្ធ​សេរី​វង្ស​កីឡា​។ រដ្ឋា មិនដែល​ឈ្នះ​ឆាយ​រិទ្ធី ។ កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១០ បាន​សន្លប់​ក្នុង ដើម​ទឹក​ទី​៥(​សុំ​ចុះចាញ់​) ពីព្រោះ​គេ​មិនអាច​ទប់​នឹង រន្ទះ​ជើង​រិទ្ធី​បាន​។ នៅ​ចុងខែ​មិថុនា រេញ​ស៊ីធីអ៊ិន ចាញ់​ពិន្ទុ​រិទ្ធី​ម្តងទៀត ។​ដូច្នេះ​ចាំមើល​ការជួបគ្នា​លើក​ទី​៣ រដ្ឋា ឬ​រិទ្ធី ជា​អ្នកមាន​សង្ឃឹម​នៅ​បាយ័ន​?​។​

គូ​សងសឹក​មួយទៀត​ដែរ​អ៊ុក ខ្លី ក្លឹប​គ្រុឌ​មានជ័យ ធ្លាប់​ចាញ់​ពិន្ទុ​ត្រូវ​វាយ​នឹង​ឡុង សារ៉េត​ក្លឹប សឹង្ហ​កីឡា​។​វិ​រៈ បូរ​ម៉ី​ក្លឹប​តេ​ជោ​រាជសីហ៍​ខេត្តក្រចេះ​សាក​កណ្តាប់ដៃ​គ្នា​នឹង​ឡាយ សា​រ៉ែ​ន​ក្លឹប​កង​រាជ​អា វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ​។​ឆៃ ប៊ុន​ណ​យ​ក្លឹប កងទ័ពជើងគោក ប្រកួត​ជាមួយ មឿ​ន និមល​ក្លឹប និរោធ​មានជ័យ  ៕

ដំណឹងថ្មីៗចុងក្រោយ

Our Partners