ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឡៅ ស៊ី​ណាត ជួប ឡុង សុវណ្ណ​ឌឿ​ន ពេជ្រ សីហា ជួប ចាន់​រតនា​

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 06:54:AM) | ដោយ: រស្មី

ក- ក+ | Print

ភ្នំពេញ:     ​ថ្ងៃទី៩មិថុនានេះ​ ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ប្រាក់​ក្នុង​ធនាគារ​របស់ TV3​ឈានដល់​ការប្រកួត​ជុំ​ចុងក្រោយ​ហើយ។​

​    ​បន្ទាប់ពី​ការប្រកួត​ជុំ​ចុង​ក្រោយនេះ​ទៅ ​អ្នក​ប្រដាល់​ដែលមាន​ពិន្ទុ​ក្នុង​លំដាប់​លេខ១ និង លេខ២ ​ត្រូវ​ប្រកួត​គ្នា​ដណ្ដើម​លេខ១ ដែលជា​ម្ចាស់​ប្រាក់​ក្នុង​ធនាគារ​ដ៏​សន្ធឹកសន្ធាប់​តែម្ដង។​

​    ​ក្នុង​ជុំ​ចុងក្រោយ​នេះ ​ពេជ្រ សីហា ​ក្លឹប​ក្រសួងការពារជាតិ​ ប្រកួត​ជាមួយ ចាន់ រតនា​ក្លឹប​ខេ​មរ​ខ្លាហោះ។​ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ពុំ​ធ្លាប់​ប្រកួត​គ្នា​ពីមុនមក​ទេ តែ​សម្រាប់​អ្នកលេង​ភ្នាល់​លុយ​ទោះបី​គេ​មិន​ហ៊ាន​មើលស្រាល​រតនា​ក៏ដោយ ​ក៏​ពួកគេ​មាន​ជំនឿ​ចិត្ត​លើ​សីហា​ច្រើនជាង​ហើយ។​

​    ​សីហា ​ជា​អ្នក​ប្រដាល់​ចិត្តធំ​ មាន​កណ្ដាប់​ល្អ ហើយ​គេ​វ៉ៃ​ហ៊ាន​ប្ដូរ​ជាមួយ​គូប្រកួត​ដោយ​គ្មាន​ញញើត។ ​ចំពោះ​ រតនា​មួយរយៈ​ចុង​ក្រោយនេះ​បានធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍​យ៉ាងខ្លាំង។ គេ​មិនមែនជា​អ្នក​ប្រដាល់​ចិត្តធំ​នោះទេ​ តែ​គេ​មាន​កលល្បិច​សម្បូរបែប។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ឈ្នះ​មួយ​ប្រកួត ​ចាញ់​មួយ​ប្រកួត​ដូចគ្នា ហេតុនេះ​បើ​នរណា​ឈ្នះ​ក្នុងការ​ប្រកួត​នេះ នឹង​បាន​ឡើង​វ៉ៃ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ប្រាក់​ក្នុង​ធនាគារ។​
​    ​មួយ​ប្រកួត​ទៀត ឡៅ ស៊ីណាត ​ក្លឹប​ទ័ព​ឆ​ត្រ​យោង៩១១ ប្រកួត​ជាមួយ​ឡុង សុវណ្ណ​ឌឿ​ន ក្លឹប​សាល​វ័​ន្ត​កីឡា។​

​    ​សុវណ្ណ​ឌឿ​ន​មួយ​ប្រកួត​ចុងក្រោយ​របស់គេ​ហាក់ដូចជា​វ៉ៃ​អន់ ឯ ស៊ី​ណាត​ការប្រកួត​ចុងក្រោយ​របស់គេ​ក៏​មិនបាន​ល្អ​ដែរ។ ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​២​ប្រកួត​ដែល​វ៉ៃ​រួច​ហើយក៏​ឈ្នះ​មួយ​ប្រកួត ​ចាញ់​មួយ​ប្រកួត​ដូចគ្នា​ដែរ។​

​    ​អ្នក​និយម​ប្រដាល់​ជាច្រើន​នៅតែមាន​ជំនឿ​ចិត្ត​ថា​ស៊ី​ណាត នឹងឈ្នះ សុវណ្ណ​ឌឿ​ន​នៅក្នុង​ការប្រកួត​នេះ​ជាមិនខាន។ តែ​សុវណ្ណ​ឌឿ​ន​មិនមែនជា​អ្នក​ប្រដាល់​ដែល​អាច​មើលស្រាល​បាន​នោះឡើយ ​គេ​ក៏មាន​ផ្លែ​ល្អ និង​រហ័សរហួន​ណាស់។​

​    ​ឡុង សុវណ្ណ​ឌឿ​ន ឡៅ ស៊ី​ណាត ពេជ្រ សីហា និង ចាន់ រតនា អ្នក​ប្រដាល់​រូប​ណា​មាន​សមត្ថភាព​ដណ្ដើមបាន​ប្រាក់​ក្នុង​ធនាគារ​លើក​នេះ ?
​    ​
ដំណឹងថ្មីៗចុងក្រោយ

Our Partners