អគ្គស្នងការនគរបាល និងអគ្គស្នងការរង ទទួលគ្រឿងឥស្... | ដំណឹងក្នុងប្រទេស:សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អគ្គស្នងការ​នគរបាល និង​អគ្គ​ស្នងការរង ទទួល​គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់ ពី​នគរបាល​សហព័ន្ធ​អូស្ត្រាលី

(ថ្ងៃទី 28 ឧសភា 2012, ម៉ោង 05:41:PM) | ដោយ: លីនណា

ក- ក+ | Print

ភ្នំពេញ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សុខ ផល អគ្គ​ស្នងការរង​នគរបាលជាតិ ត្រូវបាន​នគរបាល​ស​ហ​ព័ន្ធ​អូស្ត្រាលី បាន​បំពាក់​គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់ កាលពី​រសៀល​ថ្ងៃទី​២៨ ឧសភា ឆ្នាំ​២០១២ នៅ​អគ្គស្នងការ​នគរបាល​ជាតិ ក្រោម​អធិបតីភាព​លោក ស្រី Penny Richards ឯកអគ្គរដ្ឋទូត​អូស្ត្រាលី ប្រចាំ​កម្ពុជា​។​

​ការបំពាក់​គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​នេះ គឺ​បំពាក់​ជូន​ដោយ​លោក Kevin Zuccato ឧបការី​អគ្គស្នងការ​នគរបាល​សហព័ន្ធ​អូស្ត្រាលី និង​ជា​តំណាង​ឲ្យ​លោក Tony Negus អគ្គស្នងការ​នគរបាល​សហព័ន្ធ​អូស្ត្រាលី​។​

​មូលហេតុ ដែល​នគរបាល​សហព័ន្ធ​អូស្ត្រាលី​បំពាក់​គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់ ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នគរបាលជាតិ​កម្ពុជា គឺ​បង្ហាញ​អំពី​ការទទួលស្គាល់​ពី​សំណាក់​នគរបាល​សហព័ន្ធ​អូស្ត្រាលី ចំពោះ​ស្នាដៃ​ឆ្នើម នៃ​ថ្នាក់ដឹកនាំ​នគរបាលជាតិ​កម្ពុជា ដែល​បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិ​ការរួម ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន​សម្រេចបាន​ជោគជ័យ​ជាច្រើន​ករណី​។ កិច្ចការ និង​លទ្ធផល​ទាំងនោះ បាន​ក្លាយជា​គំរូ​ល្អ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែលជា​ការឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព ស្តីពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​នគរបាលជាតិ​កម្ពុជា និង​នគរ​សហព័ន្ធ​អូស្ត្រាលី​កាន់តែ​រឹងមាំ និង​ស៊ីជម្រៅ​។​

​សូម​រម្លឹកថា គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី បាន​បង្កើតឡើង​រយៈពេល ៣២​ឆ្នាំ​មកហើយ ជា​រង្វាន់​លើកទឹកចិត្ត​ប្រគល់ជូន​ចំពោះ​បុគ្គល ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​ការងារ​។
​ក្នុង​រយៈពេល​ល ៣២​ឆ្នាំ​កន្លងទៅ នគរបាល​សហព័ន្ធ​អូស្ត្រាលី ទើបតែ​ប្រគល់​គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់​របស់ខ្លួន ជូន​នគរបាល​សហព័ន្ធ​អូស្ត្រាលី​ចំនួន ៣១​ប៉ុណ្ណោះ​។ លើសពីនេះ ទៅទៀត នេះ​គឺជា​លើក​ទី​២​ហើយ ដែល​នគរបាល​សហព័ន្ធ​អូស្ត្រាលី ប្រគល់​គ្រឿង​ឥស្សរិយយស​ជាន់ខ្ពស់​របស់ខ្លួន ជូនទៅ​នគរបាល​ប្រទេស​ជា​ដៃគូ គឺ​លើក​ទី​១ ជូនទៅ​នគរបាល​វៀតណាម ចំនួន ២​គ្រឿង និង​លើក​ទី​២​នេះ ប្រគល់ជូន​មក​នគរបាល​កម្ពុជា​ចំនួន ២​គ្រឿង​៕​
ដំណឹងថ្មីៗចុងក្រោយ

Our Partners