ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អនុវត្ត ស.ជ.ណ.​៥៦៥​ របស់​រាជរដ្ឋាភិបាល ដោះស្រាយ​ដី​រង​ការប៉ះពាល់​ជូន​ប្រជាជន ​៣.៦៦៦ គ្រួសារ

(ថ្ងៃទី 9 មិថុនា 2012, ម៉ោង 06:06:PM) | ដោយ: ច័ន្ទ ពន្លឹក​

ក- ក+ | Print

ឧ​ត្ត​រ​មានជ័យ: ​នៅ​សាលាស្រុក​អន្លង់វែង នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា ឆ្នាំ​២០១២ នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា បាន​ដឹកនាំ​ប្រជុំ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ជំរុញ​ការវាស់វែង និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាជន​ស្រុក​អន្លង់វែង និង ស្រុក​ត្រពាំង​ប្រាសាទ  ៣.៦៦៦ គ្រួសារ​ដែល​ត្រូវបានធ្វើ​ការដោះស្រាយ​ដោយ​សម្តេច​អគ្គមហាសេនា ប​តី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​តាមរយៈ​លិខិត​លេខ​៥៦៥ ស​.​ជ​.​ណ​.​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា មានប្រសាសន៍ថា ទាំង​អាជ្ញាធរ​ស្រុក ជំនាញ​ពាក់ព័ន្ធ អង្គភាព​ដី​អភិវឌ្ឍន៍​កងទ័ព​ដែល​ប៉ះពាល់ រួមទាំង​ក្រុមហ៊ុន ត្រូវអនុវត្ត​លិខិត​លេខ​៥៦៥ ស​.​ជ​.​ណ​. ចុះ​ថ្ងៃទី​៣០ ឧសភា ២០១២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ហើយ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ត្រូវ​ជំរុញ​ការវាស់វែង និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ឲ្យ​បាន​ឆាប់រហ័ស មាន​តម្លាភាព​។ ហើយ​ហើយនឹង​បន្ត​តាមដាន​ការងារ​នេះ រហូត​បងប្អូន​ប្រជាជន​ទទួលបាន​ប័ណ្ណ​កម្ម​សិទ្ធ​គ្រប់ៗ​គ្នា​។​

​សូមបញ្ជាក់ថា លោកនាយ​ឧ​ត្ត​ម​សេនីយ៍ គន់ គីម ក្នុងនាម​ជា​ប្រធាន​ក្រុមទី​ប្រឹក្សា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​នាយ​ឧ​ត្ត​ម​សេនីយ៍ ជា តារា ក្នុងនាម​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​សមរភូមិ​មុខ​ទិស​យោធ ភូមិភាគ​ទី​៤ ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០១២ បាន​ដឹកនាំ​កិច្ចប្រជុំ​សមត្ថកិច្ច​ពាក់ព័ន្ធ នៅ​សាលាខេត្ត​ឧ​ត្ត​រ​មានជ័យ ដើម្បី​ដំណើការ​វាស់វែង និង​ធ្វើ​ប័ណ្ណកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣.៦៦៦ គ្រួសារ ស្ថិតនៅ​ស្រុក​អន្លង់វែង ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ទទួលរង​ផលប៉ះពាល់​ដី​កសិកម្ម ជាមួយ​ទីតាំង​កងទ័ព និង​បណ្តា​ក្រុមហ៊ុន​នានា​នោះ ឲ្យ​បាន​ឆាប់រហ័ស​។​

​គួររម្លឹកថា កាលពី​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១២ នៅ​ស្រុក​អន្លង់វែង​ប្រជាពលរដ្ឋ​ចំនួន ៣.៦៦៦ គ្រួសារ ស្ថិតនៅ​ស្រុក​អន្លង់វែង និង​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​ទទួលរង​ផលប៉ះពាល់​ដី​កសិកម្ម ជាមួយ​ទីតាំង​កងទ័ព និង​បណ្តា​ក្រុមហ៊ុន​នានា​នោះ ត្រូវបានធ្វើ​ការដោះស្រាយ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ឯកភាព​តាមរយៈ​លិខិត​លេខ​៥៦៥ ស​.​ជ​.​ណ​. ចុះ​ថ្ងៃទី​៣០ ឧសភា ២០១២ សម្រេច​:
 -​ឯកភាព​កាត់​ដី​ចំនួន ៣.៣៥៥​ហិកតា ចេញពី​ក្រុមហ៊ុន ទំរីង​រ៉ាប់​ប៊ើ​រ ខូ​អិ​ល​ធី​ឌី (Tomring Rubber Co,Ltd) និង​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ​រ ខេ​ម​បូ​ឌា​ខូ​អិ​ល​ធី​ឌី (Data Rubber Cambodia Co.,Ltd) ជូន​២.២០០​គ្រួសារ  នៅ​ភូមិ​-​ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្តរ​ឧ​ត្ត​រ​មានជ័យ​។​
-​ឯកភាព​កាត់​ដី​ចំនួន ១.៣៦០.២៥​ហិកតា ចេញពី​ក្រុមហ៊ុន​ជាតិ​អភិវឌ្ឍន៍ ដើម្បី​ចែកជូន​ប្រជាជន​៣៤០ គ្រួសារ​ស្ថិតនៅ​ភូមិ​រំដួល ឃុំ​អំពិល ខេត្តរ​ឧ​ត្ត​រ​មានជ័យ​។​
-​ឯកភាព​កាត់​ដី​ចំនួន​២.០០០​ហិកតា ចេញពី​ការគ្រប់គ្រង​ដី​បង្កបង្កើនផល​គ្រួសារ​ទ័ព​កងពលតូច​អន្តរាគមន៍​លេខ​៨ និង​ដី​ចំនួន ៤៧៣​ហិកតា​ពី​ក្រុមហ៊ុន សេ​ហុង ជូន​គ្រួសារ​ទ័ព ១.១២៦​គ្រួសារ​នៅ​ភូមិ​ត្រាំ​ប៉ោង ឃុំ​ព្រះ​ប្រឡាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តរ​ឧ​ត្ត​រ​មានជ័យ​។​

​ក្នុងឱកាស​នោះដែរ តំណាង​ប្រជាជន​ទាំង​៣.៦៦៦​គ្រួសារ បាន​ស្តាប់ឮ​ដោយផ្ទាល់​ប្រសាសន៍​សំណេះសំណាល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ ទូរស័ព្ទ​ចូល​ឧ​គ្ឃោ​សន​ស័ព្ទ​ជាមួយ​តំណាង​ប្រជាជន​ទាំងពីរ​ស្រុក​ក្នុង​អង្គពិធី ធ្វើឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​កក់ក្ដៅ​ក្នុង​ចិ​ត្ដ និង​សប្បាយរីករាយ​ឥតឧបមា តំណាង​ប្រជាពលរដ្ឋ​បាន​ថ្លែងអំណរគុណ​មិន​ដាច់​ពី​មាត់​ជូន ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕
ដំណឹងថ្មីៗចុងក្រោយ

Our Partners