ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អ្នកបោះឆ្នោត​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការសន្យា​ពិសពុល​នៅក្នុងការ​បោះឆ្នោត​

(ថ្ងៃទី 16 ឧសភា 2012, ម៉ោង 10:06:AM) | ដោយ: គ្រី​ទិច

ក- ក+ | Print

ភ្នំពេញ: នៅពេលដែល​ការឃោសនា​ការបោះឆ្នោតនឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​១៨ ខែឧសភា ខាងមុខនេះ អ្នកជំនាញបាន​ព្រមាន​ថា អ្នកនយោបាយ​នឹងធ្វើ​ការសន្យា​ជាច្រើន ដូច្នេះ​អ្នកបោះឆ្នោត ត្រូវតែ​គិតគូរឲ្យបាន​ល្អិត​ល្អន់​។​

​នៅក្នុង​វេទិកា​តុមូល​មួយ​ ស្តីពី​ការត្រៀម​រៀបចំការបោះឆ្នោត​និង​ការទទួល​ព័ត៌មាន លោក​ឌេ​នី ស្រៃ តំណាង​មូលនិធិ​ខុនរ៉ាដ​ អាដិនណៅអ៊ែរ ប្រចាំ​ប្រទេស​កម្ពុជា បាន​និយាយថា ការសន្យា​ខ្លះអាច​នឹងមាន​ភាព​ពិ​សពុលនៅក្នុង​នោះ ដូច្នេះ​អ្នកបោះឆ្នោត​ត្រូវតែមាន​ព័ត៌មានគ្រប់គ្រាន់​សម្រាប់​ការស​ម្រេ​ចិត្ត ដោយ​វិភាគទៅលើ​គោលនយោបាយរបស់​គណបក្ស​នីមួយៗ​។​

​លោក​បាន​លើកយក​ពិសោធន៍នៅ​បរទេស ពិសេស​ការបោះឆ្នោតនៅ​ប្រទេស​បារាំង នាពេល​ថ្មីៗ​នេះ ដែល​អ្នកនយោបាយតែងតែ​សន្យា​ច្រើននៅក្នុងយុទ្ធនាការ​បោះឆ្នោត​។​

​ប្រទេស​កម្ពុជា នឹង​ចាប់​ផ្តើម​យុទ្ធនាការបោះឆ្នោត នា​ថ្ងៃទី​១៨ ខែឧសភា​។ គេ​រំពឹងថា គណបក្ស​នានានឹងធ្វើ​ការសន្យា​ជាច្រើន ដើម្បី​ទាក់ទាញទឹកចិត្ត​អ្នកបោះឆ្នោត​។ ដូច្នេះ​អ្នកបោះឆ្នោត​ត្រូវ​ប្រយ័ត្ន ហើយ​បោះឆ្នោត​សម្រាប់​សមិទ្ធផលជាក់ស្តែង​ជាង​ការសន្យា​៕ S
ដំណឹងថ្មីៗចុងក្រោយ

Our Partners