ឯកឧត្តមម្នាក់រំលោភក្មេងស្រី ១៣ឆ្នាំ ត្រូវប៉ូលិស... | ដំណឹងក្នុងប្រទេស:បទល្មើស និងឧក្រិដ្ឋកម្ម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឯកឧត្តម​ម្នាក់​រំលោភ​ក្មេងស្រី ១៣​ឆ្នាំ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

(ថ្ងៃទី 3 សីហា 2012, ម៉ោង 11:39:AM) | ដោយ: មង្គល

ក- ក+ | Print

បាត់ដំបង: ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សង្កែ​ម្នាក់ មកពី​គណបក្ស​សមរង្ស៊ី ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ បន្ទាប់ពី​ម្ដាយ​ក្មេងរងគ្រោះ​ប្ដឹង​ថា បាន​ចាប់រំលោភ​កូនស្រី​អាយុ ១៣​ឆ្នាំ នៅលើផ្ទះ ខណៈដែល​រូបគាត់​ចេញទៅ​ទិញ​ម្ហូប​នៅ​ផ្សារ។ ប៉ុន្តែ​ឯកឧត្តម​រូប​នោះបាន​បដិសេធថា មិនបាន​រំលោភ​ទេ ដោយ​ឮ​ពលរដ្ឋ​ស្រែកថា ខ្លួន​រំលោភ​ក្មេងស្រី ១៣​ឆ្នាំ ហើយក៏​ចាក​ចេញពីផ្ទះ​ជនរងគ្រោះ​វិញ​។​
​    ​
​មន្ត្រីប៉ូលិស​ខេត្តបាត់ដំបង​បាន​ឲ្យ​ដឹងថា បុរស​ដែល​ប៉ូលិស​ឃាត់ខ្លួន​ឈ្មោះ ទ្រុយ ទ្រួ​យ អាយុ ៤៤​ឆ្នាំ មាន​តួនាទី​ជា​ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សង្កែ មកពី​គណបក្ស​សមរង្ស៊ី មាន​ទីលំនៅ​ភូមិ​អណ្ដូង​ត្រាច ឃុំ​កំពង់ព្រះ ស្រុក​សង្កែ ខេត្តបាត់ដំបង​។ ចំណែក​ក្មេងស្រី​រងគ្រោះ មាន​អាយុ ១៣​ឆ្នាំ ត្រូវ​ប៉ូលិស​បញ្ជាក់ថា កោសល្យវិច័យ​បានបង្ហាញ​ថា ក្មេងស្រី​រងគ្រោះ​បាន​បាត់បង់​ព្រហ្មចារី​ហើយ​។​
​    ​
​ប៉ូលិស​បាន​ស្រង់​សម្តី​សាក្សី​មក​បញ្ជាក់ថា កាលពី​វេលា​ម៉ោង​ប្រហែល ៥ ល្ងាច​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១២ ឈ្មោះ ទ្រុយ ទ្រួ​យ បាន​ទៅលេង​ផ្ទះ​ស្ត្រី​ជា​ម្ដាយ​ក្មេងរងគ្រោះ ត្រូវជា​ប្រពន្ធ​មិត្តភក្តិ​របស់គេ​។ ពេល​ជនសង្ស័យ​បាន​ទៅដល់​ផ្ទះ​នោះ ម្ដាយ​ក្មេងរងគ្រោះ​មាន​អាការ​ដូច​ស្រវឹងស្រា​ផង​។ ក្រោយមក​ម្ដាយ​ក្មេងរងគ្រោះ​បាន​សួរនាំ​ទទួល​រាក់ទាក់ និង​ទទួល​បាយទឹក​ទៀត បន្ទាប់មក​ម្ដាយ​ក្មេងរងគ្រោះ​បានចេញ​ទៅ​ផ្សារ​រក​ទិញ​ម្ហូប ហើយ​ផ្ដាំ​ឲ្យ​កូនស្រី​អាយុ ១៣​ឆ្នាំ នៅ​ទទួលភ្ញៀវ​ជំនួស​ម្ដាយ​។ រហូតដល់​បាន​ប្រហែល​ជិត​មួយ​ម៉ោង មិនឃើញ​ម្ដាយ​ក្មេងស្រី​ត្រឡប់មកវិញ ឯកឧត្តម​សមាជិក​ក្រុមប្រឹក្សា​ស្រុក​សង្កែ​រូបនោះ បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី​អាយុ ១៣​ឆ្នាំនេះ​។ អំពើ​ដែល​ជនសង្ស័យ​ប្រព្រឹត្ត បានឮ​ដឹង​ដល់​អ្នករស់នៅ​ជិតខាង​ផ្ទះ​របស់​ក្មេងរងគ្រោះ ហើយ​ទូរស័ព្ទ​ប្រាប់​ម្ដាយ​នាង​ឲ្យ​ដឹង​រឿងនេះ និង​ប្ដឹង​ប៉ូលិស​ភ្លាមៗ​តែម្ដង​។​
​    ​
​ឈ្មោះ ទ្រុយ ទ្រួ​យ ជា​ជនសង្ស័យ បាន​បដិសេធ​ចំពោះមុខ​ប៉ូលិស​ថា មិនបាន​ចាប់រំលោភ​ក្មេងស្រី​អាយុ ១៣​ឆ្នាំនេះ​ទេ គ្រាន់តែ​ទៅលេង​ផ្ទះ​ម្ដាយ​នាង ដើម្បី​សួរសុខទុក្ខ​ជាធម្មតា​ប៉ុណ្ណោះ​។ ក្រោយពេល​ត្រឡប់មកវិញ​បាត់ ស្រាប់តែ​ឮថា ខ្លួន​ចាប់រំលោភ​ក្មេងស្រី​អាយុ ១៣​ឆ្នាំនេះ​។​
​    ​
​លោក សេង លុច អនុប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នគរបាល​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា ទោះបី​ជនសង្ស័យ​បាន​បដិសេធថា​មិនបាន​រំលោភ ប៉ុន្តែ​កោសល្យវិច័យ​បាន​បង្ហាញថា ក្មេងរងគ្រោះ​បាន​បាត់បង់​ព្រហ្មចារី​ហើយ​។

​បច្ចុប្បន្ន​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់ នៅ​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០១២​នេះ​៕ K​
ដំណឹងថ្មីៗចុងក្រោយ

Our Partners