សមត្ថកិច្ចឃាត់ខ្លួន មនុស្ស៥នាក់ ពាក់ព័ន្ធនឹងគ្រ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​សមត្ថកិច្ច​ឃាត់ខ្លួន មនុស្ស​៥​នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន នៅ​ក្រុង​កំពង់ឆ្នាំង​

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 11:09:AM) | ដោយ: ចៅ សន​

ក- ក+ | Print

​កំពង់ឆ្នាំង: កាលពី​វេលា​ម៉ោង​ជិត ៤ រសៀល​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង និង​ប៉ុស្តិ​រដ្ឋបាល សង្កាត់​កំពង់ឆ្នាំង បាន​ចុះបង្ក្រាប​ករណី ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន នៅ​ផ្ទះជួល​មួយកន្លែង ស្ថិតក្នុង​ភូមិ​ទួល​ក្រឡាញ់ សង្កាត់​កំពង់ឆ្នាំង ។​

​ជា​លទ្ធផល កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន មនុស្ស​៥​នាក់ ក្នុងនោះ   
១/​ឈ្នោះ​​​ម៉ាត់ អ៊ុ​ល​វី ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​អណ្ដូង​ស្នាយ ស្រុក​រលាប្អៀរ ។​
២ /​ឈ្មោះ​សឿន ធារ៉ា ប្រុស​អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ  ។​
៣ / ឈ្មោះ​ម៉ន ភា​រ៉េ​ន ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃ្លៃ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ  ។​
៤/ ឈ្មោះ សំណាង សេង​ឌី ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជា​រៅ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ​.​។​
៥/​ឈ្មោះ​យូ ឡង់ ប្រុស​អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អណ្ដូងច្រុះ ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ  ។​

​ក្នុងពេល​ឃាត់ខ្លួន​ជនសង្ស័យ​សមត្ថកិច្ច​ដ​ក​ហូត​វត្ថុតាង​មួយចំនួន​ដូចជា ថ្នាំ​ម៉ា​ទឹកកក​៤​កញ្ចប់ (​កញ្ចប់​ធំ​១) ម៉ូតូ ២​គ្រឿង ទូរស័ព្ទ 03​គ្រឿង លុយ​ខ្មែរ ៩​ម៉ឺន​រៀល និង​សំភារៈ​ឧបករណ៍ សំរាប់​ប្រើប្រាស់​គ្រឿងញៀន មួយចំនួន​៕​



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners