បុរសម្នាក់យកកូនកាំបិត ចាក់បំពង់កខ្លួនឯង ស្លាប់ដ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​បុរស​ម្នាក់​យក​កូនកាំបិត ចាក់​បំពង់ក​ខ្លួនឯង ស្លាប់​ដោយ​មិនដឹង​មូលហេតុ​

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 11:15:AM) | ដោយ: សំណាង​

ក- ក+ | Print

កោះកុង: បុរស​ម្នា​ក់បាន យក​កូន កាំបិត​ចុង​ស្រួច ចាក់​បំពង់ក​សម្លាប់ខ្លួន​ឯង ដោយ​មិនដឹង​ពី​មូលហេតុ ក្នុង​ថ្លុកឈាម ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ​ជាង ៧ ព្រឹក​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ភូមិ​២ សង្កាត់​ដងទង់ ក្រុង​ខេ​មរ​ភូមិ ខេត្តកោះកុង​។​

​សម​ត្ត​កិច្ច បាន​ឲ្យ​ដឹងថា បុរស​ដែល​សម្រេចចិត្ត ធ្វើអត្តឃាត​ខ្លួនឯង​នេះ ឈ្មោះ សែម ហំ អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ ។​

​ឪពុក​របស់​អត្តឃាត​ជន បាន​ប្រាប់​សមត្ថកិច្ច​ថា កូន​គាត់ កាលពី​ម្សិលមិញ បានរ​ត់ទៅ​ចងក​សម្លាប់ខ្លួន ក្នុងព្រៃ​ម្តង​រួចហើយ តែ​បាន​គាត់​ទៅ​ជួយ ទាន់ពេល ហើយ​គាត់​បាន យកមក​ផ្ទះ​វិញ តាមមើល ១ យប់​ដល់​ភ្លឺ​ទៀត ដល់​ព្រឹក​កូន​គាត់ បាន​ដើរ​ចេញពីផ្ទះ មក​ផ្ទះ​ពូ វា​ដូច​រាល់ថ្ងៃ ស្រាប់តែ​ម៉ោង​កើតហេតុ គេ​រត់​ទៅប្រាប់​គាត់​ថា កូន​គាត់​បានធ្វើ​អត្តឃាត​ខ្លួនឯង ស្លាប់​បាត់ទៅហើយ​។​

​ក្រោយពី​ធ្វើ​កោសល​វិច័យ របស់​សមត្ថកិច្ច​ជំនាញ​រួច សមត្ថកិច្ច​បានប្រគល់​សាកសព ទៅ​ឲ្យ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ ទៅតាម​ប្រពៃណី ៕N​/S




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners