រថយន្តក្រុងថ្មី ១០០ គ្រឿងទៀត នឹងមកដល់ភ្នំពេញ នៅ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​រថយន្តក្រុង​ថ្មី ១០០ គ្រឿង​ទៀត នឹង​មកដល់​ភ្នំពេញ នៅ​ពាក់កណ្តាល​ខែកក្កដា​នេះ​

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 12:50:PM) | ដោយ: ​កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់ រថយន្ត​ផ្ទាល់ខ្លួន និង​កាត់បន្ថយ​ការកកស្ទះ ចរាចរ​ផង​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​អោយ​ដំណើរការ រថយន្តក្រុង ដឹក​អ្នកដំណើរ ដោយ​ជំហាន​ទី​១ ប្រើប្រាស់​រថយន្ត ចំនួន​៥៧​គ្រឿង ប៉ុន្តែ​រថយន្ត ដែល​ធ្វើចរាចរ មាន​ចំនួន​តែ ៤៥ គ្រឿង​ប៉ុណ្ណោះ​។ ​ដើម្បី​ដំណើរការ​លើ​សេវា​នេះ អោយ​កាន់តែ​ប្រសើរ ឡើង រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​បន្ថែម​រថយន្តក្រុង​ថ្មី ១០០ គ្រឿង​ទៀត ហើយ​រថយន្តក្រុង​ទាំងនេះ នឹង​មកដល់​ភ្នំពេញ នៅ​ពាក់កណ្តាល ខែកក្កដា​នេះ​។​

​លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ រដ្ឋបាល​រាជធានី​ភ្នំពេញ បានអោយដឹងថា រថយន្តក្រុង​ថ្មី ១០០ គ្រឿង​ទៀត នឹង​មកដល់​ភ្នំពេញ នៅ​ពាក់កណ្តាល ខែកក្កដា​នេះ ដើម្បី​បំរើសេវា ដឹកជញ្ជូន​ប្រជាពលរដ្ឋ ក្នុងការ​កាត់បន្ថយ ការកកស្ទះ​ចរាចរណ៍ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​គួរ​បញ្ជាក់ថា រហូតមកទល់​ពេលនេះ នៅ​រាជធានី​ភ្នំពេញ មាន​សេវា​រថយន្តក្រុង សាធារណៈ​ចំនួន​៥៧​គ្រឿង ដោយ​បាននិងកំពុង​ដាក់ ឲ្យ​ដំណើរការ ចំនួន​៣​ខ្សែ​រថ ក្នុងនោះ​ខ្សែ​រថ​ទី​១ ចេញពី​ម្តុំ​ឫស្សីកែវ​ត្រង់ គីឡូម៉ែត្រ​លេខ​៩ ឆ្ពោះ​ទៅដល់​វត្ត​ក្តី​តា​កុយ តាមផ្លូវ​ជាតិ​លេខ​១ ខ្សែ​ទី​២ ចេញពី​ផ្សារ​រាត្រី ទៅ ដល់ ក្រុង​តាខ្មៅ ខេត្តកណ្តាល និង​ខ្សែ​ទី​៣ ចេញពី​ផ្សារ​រាត្រី​ឆ្ពោះ ទៅ​ផ្លូវ​កម្ពុជា​ទៅ រង្វង់​មូល ចោមចៅ ទើប​ត្រឡប់មក ។​

​ការពង្រីក​សេវា រថយន្តក្រុង​សាធារណៈ របស់​រដ្ឋ​នេះ បាន​ធ្វើឡើង​ដើម្បី ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ ប្រើប្រាស់​មធ្យោបាយ ដឹកជញ្ជូន​រួម ហើយ​កាត់បន្ថយ​កំណើន នៃ ការប្រើប្រាស់​មធ្យោបាយ ដឹកជញ្ជូន​ឯកជន ដើម្បី​ដោះស្រាយ បញ្ហា​កកស្ទះ​ចរាចរណ៍ នៅតាម​ដងផ្លូវ​។​

​ពាក់ព័ន្ធ​នឹង​សេវា​រថយន្តក្រុង សាធារណៈ​របស់​រដ្ឋ​នេះ ក៏មាន​ប្រជាពលរដ្ឋ មួយចំនួន​
​កោត​ស​សើរ និង​មួយចំនួនទៀត ធ្វើការ​រិះគន់​ផងដែរ ដោយ​រថយន្តក្រុង ប្រើប្រាស់​សព្វថ្ងៃនេះ ចាស់​ពេក​ឧស្សាហ៍ ខួច​តាមផ្លូវ បង្ក​ការស្ទះ​ចរាចរណ៍​។ នៅតាម​បណ្តា​ចំណត រថយន្តក្រុង​ខ្លះ ត្រូវបាន​រថយន្ត​ឯកជន និង​ម៉ូតូ​កង់​បី យក​ធ្វើ​ចំណត​ធ្វើអោយ​រថយន្តក្រុង ចត​ក្រៅ​ចំណត បណ្តាលអោយ​កកស្ទះ​ចរាចរណ៍​។ ចំណែក​អ្នកបើកបរ រថយន្តក្រុង​នេះ​វិញ មួយចំនួន​ណា​នោះ មាន​ច​រឹក​ឈ្លើយ បើកបរ​បំពាន​គេឯង ធ្វើអោយ​ខួច​ឈ្មោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​៕N​/S
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners