ឆេះឃ្លាំងស្តុកស្ករកៅស៊ូ ១កន្លែងនៅសង្កាត់ភ្នំពេញ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឆេះ​ឃ្លាំង​ស្តុក​ស្ករ​កៅស៊ូ ១​កន្លែង​នៅ​សង្កាត់​ភ្នំពេញ​ថ្មី គេ​សង្ស័យ​ទុស្សេ​ខ្សែភ្លើង​

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 03:44:PM) | ដោយ: CEN

ក- ក+ | Print

ភ្នំពេញ:
ឃ្លាំង​ស្តុក​ទំនិញ ស្ករ​កៅស៊ូ​ដាប់​ប៊ែ​ល​មីន មួយកន្លែង ត្រូវបាន​ព្រះ​អគ្គី ឆាបឆេះ​បំផ្លាញ​ខូចខាត​ទ្រព្យសម្បត្តិ អស់​ជិត​ពាក់កណ្តាល​មាន​ទីតាំង​ស្ថិតនៅ ម្តុំ​ខាងក្រោយ​សាលា​ភ្នំពេញ​ថ្មី ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​១២ ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ ប៉ុន្តែ​ត្រូវបាន​នគរបាល ខាង​ពន្លត់​អគ្គិភ័យ​ជួយ​អន្តរាគមន៍​ពន្លត់​បាន​ជោគជ័យ ។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​ខាងលើ ពួកគាត់​បានឃើញ​ផ្សែងហុយ​ខ្មួលខ្មាញ់​ចេញពី​ចំណុចកើតហេតុ​បង្ករ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ភ្លាមៗ​
​នោះ ក៏មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ជាច្រើន​គ្រឿង​មកជួយ​បាញ់​ពន្លត់ ដោយ​ពុំ​ដឹងថា វា​កើតឡើង​ដោយសារ​មូលហេតុ​អ្វី​នោះទេ​។​

​តាម​ប្រភព​ពត៌មាន​ពី​ក្រុម​បុគ្គលិក​ក្រុមហ៊ុន បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ថា​មុនពេល​កើតហេតុ​មាន​ឮសូរ​សម្លេង​ផ្ទុះ នៅក្នុង​ឃ្លាំង​ផ្ទុកទំនិញ​នោះ បន្ទាប់មក​ក៏​ស្រាប់​តែមាន​ផ្សែងភ្លើង​ឆាបឆេះ ចេញពី​ទីនោះ​តែម្តង ។​

​ប៉ូលិស​បាន​សន្និដ្ឋាន​ដោយ​សង្ស័យថា គ្រោះ​អគ្គីភ័យ​នេះ​ផ្តើមចេញពី​ការឆ្លង​ចរន្តអគ្គិសនី ឬ​ទុ​ហ្សេ​ខ្សែភ្លើង ពុំមាន​អ្នកណា​បង្ករ​អោយ​ឆេះ​នោះទេ ហើយ​ថា វា​បាន​
​រលត់ទៅវិញ​ដោយសារ​មាន​អន្តរ​គម​ន៍​ពី​កងកម្លាំង​នគរបាល​ពន្លត់អគ្គីភ័យ​ប្រើប្រាស់​ទឹក​បាញ់​ពន្លត់​អស់​ចំនួន​៩​គ្រឿង ។​

​លោក  ជា ម៉េង​ថា តំណាង​ម្ចាស់​ទីតាំង​បាន​ឲ្យ​ដឹងថា នៅក្នុង​គ្រោះមហន្តរាយ​ដោយ​អគ្គីភ័យ​នេះ​បានធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អស់​ប្រហែល​ជាង​៣០​ភាគរយ  និង​បាន​អរគុណ​ចំពោះ​កងកម្លាំង​សមត្ថកិច្ច​ផងដែរ​បាន​ជួយ​ពន្លត់ ៕ 






ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners