ឃុំខ្លួនជនសង្ស័យ២នាក់ លួចលក់គ្រឿងញៀន នៅក្រុងប៉ោ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឃុំខ្លួន​ជនសង្ស័យ​២​នាក់ លួច​លក់​គ្រឿងញៀន នៅ​ក្រុង​ប៉ោយប៉ែត​

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 03:52:PM) | ដោយ: បន្ទាយ

ក- ក+ | Print

បន្ទាយមានជ័យ:
អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ឃុំខ្លួន​អ្នក​ហើយ​ជនសង្ស័យ​២​នាក់​លួច​ទិញ​-​លក់​គ្រឿងញៀន​។ ពោលគឺ​បន្ទាប់ពី​កំលាំង​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ឃាត់ខ្លួន​ជន​ដកហូត​វត្ថុតាង​ថ្នាំញៀន​បាន​ចំនួន​២​កញ្ចប់​តូច​និង​កាំបិត​ដង​ដែក​១​ដើម​កាលពី​ម៉ោង​២​រំលង​អា​ធ្រា​ត្រ​ថៃ្ង​ទី​១៨​រ​ខែមិថុនា​ឆ្នាំ​២០១៧ ស្ថិតនៅ​ក្នុងភូមិ​ផ្សារ​រ៉ា​ថ្មី ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក ជា ដា មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​: ជនសង្ស័យ​២​នាក់​កំពុង​នាំគ្នា​លួច​លក់​គ្រឿងញៀន​យ៉ាងសកម្ម​នៅ​ចំណុច​ខាងលើ​ត្រូវ​ឃាត់ខ្លួន រួច​បញ្ជូនមក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ដើម្បី​សាកសួរ​បន្ត​។​

​ជនសង្ស័យ​ទាំង​២​នាក់ :១-​ឈ្មោះ ខាន់ ពិសិដ្ឋ ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​។​និង​២-​ឈ្មោះ​ខាន់ ណា​រ៉ុង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ​ប៉ោយប៉ែត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​
​លោក ស ប៊ុន​សឿង មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួលបន្ទុក បង្ក្រាប​គ្រឿងញៀន បាន​ឲ្យ​ដឹងថា​: បើតាម​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​២​នាក់​បាន​លួច​លក់​និង​ប​ទិញ​គ្រឿងញៀន​នេះ​ពី​ឈ្មោះថា ភេទ​ប្រុស ដើម្បី​យកមក​លក់​បន្ត​។​

​យោង​ចម្លើយសារភាព​នេះ កំលាំង​ជំនាញ​របស់​អាវុធហត្ថ​ខេត្ត​បាន​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​ដាក់ទោស តាមផ្លូវ​ច្បាប់​៕​





ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners