នគរបាលត្រូវខិតខំប្រឹងប្រែង ដើម្បីបង្កើនសមត្ថភាព... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

នគរបាល​ត្រូវខិតខំ​ប្រឹងប្រែង ដើម្បី​បង្កើន​សមត្ថភាព ការស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា នៅមានកម្រិត​

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 03:53:PM) | ដោយ: ដាវុធ

ក- ក+ | Print

ភ្នំពេញ:
ប្រធាន​តំបន់​អាស៊ី​របស់​នគរបាល​អូស្ត្រាលី បាន​ណែនាំ​ដល់​សិក្ខាកាម​នគរបាល​កម្ពុ​ជា ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ត្រូវខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​សមត្ថភាព ទទួលយក​បទពិសោធ​ន៍​ល្អៗ ខណៈដែល​ការស៊ើបអង្កេត និង​បង្ក្រាប​បទល្មើស​បច្ចេកវិទ្យា នៅក្នុង​ប្រទេស​កម្ពុជា នៅមានកម្រិត និង​ខ្វះខាត​សម្ភារៈ​។​

​ក្នុង​ពិធី​បើក​សិក្ខាសាលា ស្ដីពី​ការស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា នា​ព្រឹក​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ អគ្គ​ស្នងការរង​នគរបាលជាតិ បាន​មានប្រសាសន៍ថា ក្នុងការ​អភិវឌ្ឍន៍រ​បស់​ពិភពលោក​នេះ ការកើនឡើង​នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ ហើយក៏​មានការ​កើតឡើង​នូវ​បទល្មើស​បច្ចេកវិទ្យា​ថ្មីៗ នាពេល​កន្លងមកនេះ ។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឆៃ ស៊ីណា​រិ​ទ្ធ បាន​មានប្រសាសន៍​បន្តទៀតថា បទល្មើស​បច្ចេកវិទ្យា មាន​ទាំង​ការ​គម្រាមកំហែង ការបោក​បញ្ឆោត បញ្ហា​ទាំងអស់នេះ​ថា ការស៊ើបអង្កេត ការស្រាវជ្រាវ និង​ការបង្ក្រាប ឈរលើ​មូលដ្ឋាន​បច្ចេកវិទ្យា ដូចនេះហើយ​បទល្មើស​មួយ​នេះ នៅក្នុង​ប្រទេស​កម្ពុជា​នៅមានកម្រិត ជាពិសេស​ខ្វះខាត​ឧបករណ៍​សម្ភារៈ​ក្នុងការ​ស្រាវជ្រាវ​។​

​លោក នាយ​ឧ​ត្ត​ម​សេនីយ៍ បន្ថែមថា ដូច្នេះហើយ​សិក្ខាសាលា​មួយ​នេះ ធ្វើឡើង គឺ​ដើម្បី​ពង្រឹងសមត្ថភាព​របស់​មន្ត្រីនគរបាល​កម្ពុជា ក្នុងការ​ស៊ើបអង្កេត​ប​ទ​ល្មើស​បច្ចេកវិទ្យា​។ ឆ្លៀត​ក្នុងឱកាស​នោះដែរ លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​លោក​មេបញ្ជាការ Glen McEwan ប្រធាន​តំបន់​អាស៊ី​របស់​នគរបាល​អូស្ត្រាលី ក៏ដូចជា​រដ្ឋាភិបាល​អូស្ត្រាលី ដែល​តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​នគរបាល​កម្ពុ​ជានា​ពេលកន្លងមក ។​

​លោក ក៏បាន​ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ត្រូវខិតខំ​ប្រឹងប្រែង​ដើម្បី​បង្កើន​សមត្ថភាព ទទួលយក​បទពិសោធ​ន៍​ល្អៗ ហើយ​មាន​ចម្ងល់​អ្វី​ត្រូវ​សួរ​សំដៅ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​សិក្ខាសាលា​មួយ​នេះ​ទទួលបាន​លទ្ធផល​ល្អ​។​

​គួរបញ្ជាក់​ផងដែរ​ថា សិក្ខាសាលា ស្ដីពី​ការស៊ើបអង្កេត​បទល្មើស​បច្ចេកវិទ្យា មាន​រយៈពេល​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១៩ – ២៣ ខែមិថុនា ឆ្នាំ​២០១៧ ដែលមាន​សិក្ខាកាម​ចូលរួម​២៤​រូប ស្រី​ម្នាក់ ដែល​មកពី​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​២០​រូប និង​ក្រុម​ស៊ើបអង្កេត​បទល្មើស​ឆ្លងកាត់​ព្រំដែន​៤​រូប​៕


 
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners