ក្រសួងមហាផ្ទៃ ប្រាប់ឲ្យសមាជិកក្រុមប្រឹក្សាឃុំ-ស... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ក្រសួង​មហាផ្ទៃ ប្រាប់​ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ស្របតាម​គោលការណ៍ និង​ពេលវេលា​កំណត់​

(ថ្ងៃទី 19 មិថុនា 2017, ម៉ោង 06:27:PM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​អភិបាល​រាជធានី​-​ខេត្ត ជូនដំណឹង​ដល់​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល ​ពីព្រោះថា ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​នេះ ធ្វើឡើង​ក្នុង​គោលបំណង ឲ្យ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ មាន​មូលដ្ឋាន និង​មាន​ភាពងាយស្រួល​ក្នុងការ​អនុវត្ត​ការប្រកាស​ទ្រព្យ និង​បំណុល​របស់ខ្លួន​បាន​ត្រឹមត្រូវ និង​ទាន់ពេលវេលា ស្របពេល​តាម​ការកំណត់​ក្នុង​មាត្រា​១៧ និង​១៨ នៃ​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​។​

​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់ ក្រសួងមហាផ្ទៃ ជម្រាបជូន​អភិបាល​រាជធានី​-​ខេត្ត នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៧​នេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុម​ជន​បង្គោល​ប្រឆាំង​អំពើពុករលួយ​ផ្នែក​រដ្ឋបាល​ស៊ីវិល បាន​ប្រាប់​ទៅ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៤ ចូលរួម​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន​ស្របតាម​គោលការណ៍ និង​ពេលវេលា​កំណត់​។​

​យោងតាម​លិខិត​ជូនដំណឹង​នេះ បាន​បញ្ជាក់ថា ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ និង​លិខិតបទដ្ឋាន​គិត​យុត្ត​ពាក់ព័ន្ធនឹង​ការប្រឆាំង​អំពើពុករលួយ បាន​តម្រូវ​ឲ្យ​សមាជិក ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ដែលជា​មន្ត្រី​សាធារណៈ មាន​អាណត្តិ​ជ្រើសតាំង​ដោយ​ការបោះឆ្នោត ត្រូវធ្វើ​ការប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​របស់ខ្លួន​តាម​គោលការណ៍ និង​ពេលវេលា​កំណត់​៕​




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners