ក្រោយថ្ងៃ១៧កក្កដានឹងលែងបានឃើញអគារប៊ូលឌីងស ទៀតហើយ | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ក្រោយ​ថ្ងៃ​១៧​កក្កដានឹង​លែង​បានឃើញ​អគារ​ប៊ូល​ឌី​ង​ស​ ទៀតហើយ​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 11:09:AM) | ដោយ: CEN

ក- ក+ | Print

ភ្នំពេញ: លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ដែនដី​បាន​ថ្លែងថា អគារ​ប៊ូល​ឌី​ង​ស លែង​បានឃើញ និងបាត់ពី​google map ក្រោយ​ថ្ងៃ​១៧ កក្កដា ហើយនឹង​ត្រូវបាន​ជំនួស​ដោយ​សំណង់​ថ្មី​។ បានន័យថា​អគារ​ដ៏​ចាស់​ទ្រុឌទ្រោម​មួយ​នេះ​វាយកម្ទេច​ចោល​ហើយ​។​

​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ដែនដី​នគរូបនីយកម្ម​និង​សំណង់ បាន​ឲ្យ​ដឹង​ថា ធ្លាប់មាន​សម្រស់ស្ថាបត្យកម្ម​និង​មោទនភាព អគារ​ប៊ូល​ឌី​ង​សបាន​សាងសង់​កាលពី​ឆ្នាំ​១៩៦៣ ក្នុង​សម​យ័​សង្គមរាស្ត្រនិយម ដែល​បានបង្ហាញ​ពី​ការរីកចំរើន ស្ថាបត្យកម្ម សម្រស់ ហើយ​ជា​កន្លែង​មន្ត្រីជាន់ខ្ពស់​ស្នាក់នៅ​។ ឆ្នាំ​១៩៧៩​ក៏​ជា​កន្លែង​ស្នាក់នៅ​របស់​មន្ត្រីរាជកា​រ​ផងដែរ​។ អគារ​នេះ​លែង​បានឃើញ​​ និង​បាត់​ពី  ​google map ក្រោយ​ថ្ងៃ​១៧​កក្កដា ដែល​ជំនាន់​នេះ​និង​ជំនាន់​ក្រោយ​លែង​បានឃើញ​ទៀតហើយ​និង​ត្រូវបាន​ជំនួស​ដោយ​សំណង់​ថ្មី​។ អគារ​នេះ​បច្ចុប្បន្ន​មាន​សភាព​ចាស់​ទ្រុឌទ្រោម​ត្រូវការ​អភិវឌ្ឍ​ឡើងវិញ និង​តម្រូវ​ឲ្យ​ធ្វើ​ការរុះរើ​ចាប់ពី​ថ្ងៃ​១៧​កក្កដា​តទៅ​។​

​ប្រជាពលរដ្ឋ​ដែល​បានសម្រេច​ចិត្ត​ចាក​ចេញពី​អគារ​នេះ បាន​ថ្លែងថា ការអភិវឌ្ឍន៍​ប្រកបដោយ​ស្នាមញញឹម គឺជា​អ្វីៗ​ដែល​ប្រជាជន​ចង់បាន អរគុណ​លោកពូ និង​ក្រុមការងារ ក៏ដូចជា​រាជរដ្ឋាភិបាល​ដែល​ធ្វើអោយ​ប្រជាពលរដ្ឋ​មិន​ថា​នៅ​ទី​នេាះ​ផ្ទាល់ ក៏ដូចជា​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ស្រក់​ទឹកភ្នែក​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​រាប់អាន និង​ក្តីសង្ឃឹម​ថ្មី​សម្រាប់​បងប្អូន​ដែល​បាន​ចាក​ចេញពី​តំបន់​ប៊ូល​ឌី​ង​។ សង្ឃឹមថា​តំបន់​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត នឹងមាន​ដំណោះស្រាយ​ដោយ​ស្នាមញញឹម​បែបនេះ​ទៀត​។​

" សូម​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​ដែល​ជួយ​ឲ្យ​ពួក​ខ្ញុំ​បាន​ចាក​ចេញពី​ទីនោះ​ដោយ​គ្មាន​ហិង្សា​។ សូម​ជូនពរ​ឲ្យ​ឯកឧត្តមឲ្យ​មានសុខ​ភាពល្អ​ដើម្បី ជួយ​ដោះ​ស្រា​យ​ដល់ ប្រជាពលរដ្ឋ និង​ឈ្នះ​អស់​មារ​សត្រូវ​ដែល​ប៉ុនប៉ង​អាក្រក់​លើ​ឯកឧត្តម​សូម​ឲ្យ​វិនាស​ខ្ចាត់​ខ្ជាយ​ទៅ​? ខ្ញុំ​មិនដឹងថា​ត្រូវ​រីករាយ​ជាមួយនឹង​អគារ​ថ្មី​រឺ​ក៍​ត្រូវ​សោកស្តាយ​ជាមួយ នឹង​អគារ​ចាស់​ដែល​សល់​ពី​សម​យ័​ដើម​ទេ ព្រោះ​ប្រទេស​អភិវឌ្ឍន៍​ត្រូវការ​មាន​អគារ​ថ្មីៗ ដើម្បី​លម្អ​ទីក្រុង ក៍​ប៉ុន្តែ​អគារ​ចាស់​ចាស់​ដែល​សល់​ពី​សម័យមុន​ក​ម្រ​បាន​គេ​កម្ទេចចោល​ណាស់​នៅ​ប្រទេស​ខាង​លោក​ទំនើប ព្រោះ​វា​ជា​កន្លែង​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បាន មតិ​របស់ខ្ញុំ​ខុស​ឬ​ត្រូវ​សូម​ឯកឧត្តម​កុំ​ប្រកាន់​អី ព្រោះ​ឯកឧត្តម​ជា​មនុស្ស​ល្អ​តាំងពី​ឯកឧត្តម​នៅ​ជា​អភិបាល​រាជធានី​ភ្នំពេញ ខ្ញុំ​ស្រលាញ់​នឹង​គោរព​ឯកឧត្តម​ខ្លាំងណាស់ ជូនពរ​ឯកឧត្តម​ឲ្យ​មាន​សុខ​ភាពល្អ ជោគ​ជ័យ​គ្រប់​ការងារ​ភារកិច្ច​"​។​

​គួររំលឹកថា ក្រុមហ៊ុន​ជប៉ុន Arakawa វិនិយោគ​ទឹកប្រាក់​ប្រមាណ ៨០​លាន​ដុល្លារ ក្នុងនោះ​ចំណាយ ២៣ លាន​ដុល្លារ ដើម្បី​ទិញ​អគារ​ប៊ូល​ឌី​ង ។ ចំណែកនៅសល់ គឺ​សម្រាប់​គម្រោង​សាងសង់​អគារ​ថ្មី ដែលមានកម្ពស់ ២១ ជាន់ ក្នុងនោះ មាន​ទីតាំង​ចំណត ៣ ជាន់ កន្លែង​លក់ដូរ១ ជាន់ និង​កន្លែង​ស្នាក់នៅ ៥ ជាន់ ។ បន្ទប់​ស្នាក់នៅ​នីមួយៗ នឹងមាន​ទំហំ​ធំ​ជាង​មុន ១០ ភាគ រយ ហើយ​ចាប់ពី​ជាន់​ទី ៩ ឡើងទៅ នឹង​ផ្ដល់​ជា​កម្មសិទ្ធិ វិនិយោគ​របស់​ក្រុមហ៊ុន Arakawa​។​ចំណែក​ប្រជាពលរដ្ឋ​ជាង​៤០០ ​គ្រួសារបាន​ចាកចេញ ជា​ថ្នូរ​នឹង​សំណងថវិកា​ស្របច្បាប់​៕​


ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners