អធិការរងខណ្ឌពោធិសែនជ័យ រងការចោទប្រកាន់យកលុយរឿងរ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ រង​ការចោទប្រកាន់យកលុយ​រឿង​រត់​ការធានា ដោះលែង​អ្នកទោស​គ្រឿងញៀន​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 11:51:AM) | ដោយ: CEN

ក- ក+ | Print

ភ្នំពេញ: ករណី​ចោទប្រកាន់ថា យកលុយ​រឿង​រត់​ការធានា​ដោះលែង​អ្នកទោស​គ្រឿងញៀន កាលពីពេល​ថ្មីៗ​នេះ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៧ លោក​វរសេនីយ៍ត្រី លោក ម៉ន វុ​ធី អធិការរង​ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ឲ្យ​ដឹងថា លោក​មិនបាន​យកលុយ​កាក់ ពី​ស្ត្រី​ម្នាក់ ដែលជា​ថ្នូរ​ក្នុងការ​ដោះលែងជនជាប់ចោទពីបទ​ប្រើប្រាស់​គ្រឿងញៀន​នោះទេ​។​

​បើតាម​សារព័ត៌មាន​អគ្គស្នងការ​នគរបាល​ជាតិ បាន​ផ្សាយ​ថា លោក​វរសេនីយ៍ត្រី បាន​បន្តថា កាលពី​ខែឧសភា ឆ្នាំ​២០១៧ កម្លាំង​ផ្នែក​ព្រហ្ម​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ សន ទូច អាយុ​២០​ឆ្នាំ រស់នៅ​សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ពីបទ​ប្រើប្រាស់ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។ បន្ទាប់ពី​ឃាត់ខ្លួន​ហើយ កម្លាំង​ជំនាញ​បាន​កសាង​ឯកសារ ដើម្បី​ចាត់ការ​តាម​នីតិវិធី ដោយ​បញ្ជូន​ជនសង្ស័យទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ លោក​បាន​បញ្ជាក់ថា គ្រប់​បទល្មើស​ទាំងអស់ មិនថាតែ​ករណី​គ្រឿងញៀន​នោះទេ គឺ​កម្លាំង​ជំនាញ មិនដែល​ដោះលែងជា​ថ្នូរ​លុយកាក់​អ្វី​នោះទេ គឺ​បាន​បញ្ជូនទៅ​សាលាដំបូង​ទាំងអស់​។​

​ចំពោះ​ករណី​ខាងលើ បន្ទាប់ពី​បញ្ជូន​ជនសង្ស័យទៅ​សាលាដំបូង​ហើយ មាន​ស្ត្រី​ម្នាក់ ដែល​អះអាងថា ត្រូវជា​បង​ជនសង្ស័យ បាន​ប្រាប់ថា ប្អូន​របស់គាត់ (​ជនសង្ស័យ សន ទូច​) មាន​ជំងឺ​ឫសដូងបាត​ប្រចាំកាយ ហើយ​មកសុំ​អង្វរ​ឲ្យ​លោក​ជួយ ដើម្បី​ឲ្យ​ប្អូន​គាត់​នៅក្រៅ​ឃុំ​។ ប៉ុន្តែ​ត្រូវ​លោក​បដិសេដថា លោក​មិន​អាចជួយ​បានទេ ព្រោះ​ជា​រឿង​របស់​តុលាការ លោក​បានផ្តល់​យោបល់​ថា បើ​ចង់បាន​ប្អូនប្រុសមក​ព្យាបាល​ត្រូវមាន​លិខិត​ចេញមក​មន្ទីរពេទ្យ​ត្រឹមត្រូវ និង​មានការ​អនុញ្ញាត​ចេញពី​ព្រះរាជអាជ្ញា និង​ប្រធាន​មណ្ឌល​កែប្រែ​។ ហើយ​ការ​យកលុយ​ជា​ថ្នូរ​នោះ គឺ​លោក​អធិការរង មិនបាន​យក​នោះទេ សូម្បី​តែមួយ​ដុល្លារ ៕​


ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners