ឃាត់ជនជាតិចិន ជំរិតទារប្រាក់តាមប្រព័ន្ធ interne... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឃាត់​ជនជាតិ​ចិន ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ internet បាន​៣០​នាក់ ក្នុង​៣​គោលដៅ​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 12:12:PM) | ដោយ: ពិដោរ​

ក- ក+ | Print

​ភ្នំពេញ​: កម្លាំង​នគរបាលនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​នគរបាល​អន្តោប្រវេសន៍​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា នេះ ​បាន​បើក​
​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ ចុះបង្ក្រាប​ក្រុម​ចិន​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ internet នៅតាម​បណ្តា​គោលដៅ​ធំៗ​ចំនួន​៣ ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។​

​ប្រតិបត្តិការ​ចុះបង្ក្រាប​នេះ ដឹកនាំ​កម្លាំង និង​បញ្ជា​ផ្ទាល់​ពី​​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយក​​ដ្ឋា​ន​​អន្តោ​ ប្រវេសន៍​ក្រសួងមហាផ្ទៃ និង​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ​ លោក​សៀង សុខ ។​

​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្កេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ប្រាប់​អោយដឹងថា ថ្ងៃនេះ​កម្លាំង​នគរបាល​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាម internet ចំនួន​៣​គោល​
​ដៅ​ធំៗ ក្នុងនោះ​រួមមាន ខណ្ឌចំការមន ខណ្ឌ​ជ្រោយចង្វា និង​ខណ្ឌ​៧​មករា ។​

​ជា​លទ្ធផល​គិត​មក​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃខែ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនជាតិ​ចិន​ប្រុស​ស្រី​សរុប​ទាំង​៣​គោលដៅ​ចំនួន ៣០​នាក់ ក្នុងនោះ​ស្រី ៩​នាក់ រួមទាំង​ដកហូត​នូវ​វត្ថុតាង ក៏ដូចជា​ឧបករណ៍​ជា​គ្រឿ​ង​អេ​ឡិច​ត្រូ​និ​ចពាក់​ព័ន្ធ​នឹង​អំពើ​ជំរិត​មួយចំនួនធំ​ទៀតផង​ដែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ប្រធាន​នាយកដ្ឋាន បាន​បញ្ជាក់ថា នៅក្នុង​ប្រតិបត្តិ​ការបង្ក្រាប​នេះ គឺ​ពុំមែន​ជាការ​ឃាត់ខ្លួន​ជនជាតិ​ចិន​ពាក់ព័ន្ធ​នឹង​ការ​ចូលមក​ធ្វើការ ឬ​រស់នៅ​ដោយ​ខុសច្បាប់​ឡើយ​ ​គឺជា​ការបង្ក្រាប​ក្រុម​ជនជាតិ​ចិន​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ internet ដែល​ពួកគេ​យក​ប្រទេស​កម្ពុជាជា​កន្លែង​ស្នាក់អាស្រ័យ ហើយ​បញ្ជា​តាម​ប្រព័ន្ធ internet ចេញពី​កម្ពុជា​ទៅ​ជំរិត​ពលរដ្ឋ​ចិន​ដូចគ្នានៅឯ​ប្រទេស​របស់ខ្លួន​។ បច្ចុប្បន្ន​ជនជាតិ​ចិន​ទាំងនោះបាន​កំពុង​សាកសួរ និង​បញ្ជូន​​ទៅ​ប្រទេស​ខ្លួន​វិញ ដើម្បី​បន្ត​តាម​នីតិវិធី​៕​



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners