ទទួលបានទិដ្ឋាការ(Visa)ឥតគិតថ្លៃចំពោះការធ្វើដំណើ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ទទួលបាន​ទិដ្ឋាការ​(Visa)​ឥតគិតថ្លៃ​ចំពោះ​ការធ្វើដំណើរ​ទៅ ទីក្រុង​ឌូ​បៃ​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 12:29:PM) | ដោយ: ក្រុមហ៊ុន

ក- ក+ | Print

ភ្នំពេញ: ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ទីក្រុង​ឌូ​បៃ​ ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត នឹងមាន​សិទ្ធិ​ទទួលបាន​ទិដ្ឋាការ​ដោយ​ឥតគិតថ្លៃ​ក្នុង​រយៈពេល​កំណត់​មួយ ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​អេ​មី​រ៉ា​ត​។​ការទទួលបាន​ទិដ្ឋា​ការ​ដោយ​ឥតគិតថ្លៃ​នេះ​នឹងធ្វើ​ឱ្យ​អ្នកដំណើរ​កាន់តែ​មាន​ភា​ព​ងាយស្រួល​ក្នុងការ​ស្វែងយល់​ពី​ទីក្រុង​ដ៏​អស្ចារ្យ​របស់​ប្រទេស​អារ៉ាប់​រួម នា​រដូវក្តៅ​ខាងមុខនេះ​។​


​ភ្ញៀវទេសចរ​កម្ពុជា​ទាំងអស់​ដែល​ធ្វើការ​កក់​សំបុត្រ​យន្តហោះ ក្នុងការ​ហោះហើរ​ទៅមក ពី​រាជធានី​ភ្នំពេញ ទៅ​ទីក្រុង​ឌូ​បៃ​⁣ (round trip) ចាប់ពី​ថ្ងៃនេះ​រហូត ដល់​ថ្ងៃទី 14 ខែសីហា ហើយ សម្រាប់​ការធ្វើដំណើរ​ពីថ្ងៃ​នេះ​⁣ រហូតដល់​ចុងខែ​វិច្ឆិកា ឆ្នាំ ២០១៧ នឹង អាច​ទទួល បាន​លក្ខខណ្ឌ​គ្រប់គ្រាន់​សម្រាប់​ទទួលបាន​ទិដ្ឋាការ​ឥតគិតថ្លៃ​ដែលមាន តម្លៃ 90 ដុល្លារ​។ តម្លៃ​សំបុត្រ​ទៅកាន់​ទីក្រុង​ឌូ​បៃ គឺ​ចាប់ផ្តើម​ពី 533 ដុល្លារ​អាមេរិក សម្រាប់​អ្នកដំណើរ​ថ្នាក់​សន្សំសំចៃ (Economy Class) និង 1,818 ដុល្លារ​អាមេរិក អ្នកដំណើរ​ថ្នាក់​ពាណិជ្ជកម្ម (Business Class)​។​

​ទីក្រុង​ឌូ​បៃ​គឺជា​ទិសដៅ​ដ៏​ពេញនិយម​សម្រាប់​ភ្ញៀវទេសចរ​អាស៊ី​ជាច្រើន​ដោយសារតែ​ភាព​ទាក់ទាញ​សម្រាប់​អ្នកដំណើរ​កម្សាន្ត​ជា​គ្រួសារ មាន សួន​កម្សាន្ត និង​សួន​ទឹក ដ៏​គួរឱ្យ​ចាប់អារម្មណ៍ រួមជាមួយ​ហាង​លក់ទំនិញ​នានា​ដ៏​សម្បូរបែប​។​

​ការសម្រាកលំហែ​នៅ​ទីក្រុង​ឌូ​បៃ អាចជា​ការផ្លាស់ប្តូរ​មួយ​ដ៏​អស្ចារ្យ​បំផុត  ដោយ​គិត​ចាប់ពី ការចំណាយ​ពេល​រសៀល ដើរ​លើ​ឆ្នេរ Jumeirah បន្តទៅ​វាល​ខ្សាច់ Safari ហើយ​មើលឃើញ​ទេសភាព​ដ៏​ធំ​ល្វឹងល្វើយ​ដែល​មិនអាច​បំភ្លេចបាន ពីលើ​អាគារ​ខ្ពស់បំផុត របស់​ពិភពលោក ហៅថា Burj Khalifa ឬ​ដំណើរ​កំសាន្ត​កម្សាន្ត​ជុំវិញ​ទីក្រុង​ឌូ​បៃ បែប​ប្រពៃណី​។ មាន​អ្វីៗ ជាច្រើន​ទៀត​ដែល​អ្នកទេសចរ ត្រូវ​ទស្សនា​និង​ធ្វើ នៅក្នុង​ទីក្រុង​ចម្រុះ​ជាតិ​សាសន៍​នេះ​។ ការស្រមើស្រមៃ​របស់​អ្នក លើ​ការកម្សាន្ត នៅ​ទីក្រុង​ឌូ​បៃ​⁣ គឺ​គ្មាន​ដែន​កំណត់​នោះទេ​។​

​ជើងហោះហើរ​ដោយផ្ទាល់​មាន​រយ​:​ពេល 9​ម៉ោង​និង 30​នាទី​ពី​អាកាសយានដ្ឋាន​អន្តរជាតិ ភ្នំពេញ ដែល​ធ្វើការ​ចុះចត​រយ​:​ពេល​ខ្លី នៅ​ទីក្រុង​យ៉ាំង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា នេះ​ជាហេតុ ធ្វើអោយ​ទីក្រុង​ឌូ​បៃ ពិត​ជាមាន​ភាពងាយស្រួល​ចំណេញ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​និង​ជា​ទិសដៅ​ដ៏​ល្អឥតខ្ចោះ សម្រាប់​រដូវក្តៅ​ដ៏​ខ្លី នាពេល​ខាងមុខនេះ​។​

​យន្តហោះ Boeing 777 របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត ផ្តល់ជូន​ប្រភេទ​កៅអី​ពាណិជ្ជកម្ម​ដែល​អាច​ទម្រេត​រាបស្មើ​ដូច​គ្រែ (Business Class lie-flat beds) ជាមួយ ទម្ងន់​ឥ​វ៉ាន់​តាម​ខ្លួន​អតិប្បរមា​រហូតដល់ 40 គីឡូ សម្រាប់​អ្នកដំណើរ​ថ្នាក់​ពាណិជ្ជកម្ម (Business Class) និង​35 គីឡូ សម្រាប់​អ្នកដំណើរ​ថ្នាក់​សន្សំសំចៃ (Economy Class)​។ អ្នកដំណើរ​នៅលើ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត​អាច​ទស្សនា​កម្មវិធី​កម្សាន្ត​ក្នុង​យន្តហោះ​ដែលមាន ប៉ុស្តិ៍​ទូរទស្សន៍​ជាង​2,500 ប៉ុស្តិ៍ ខ្សែភាពយន្ដ ហ្គេម និង​ទូរទស្សន៍​រួមជាមួយ​វ៉ា​យ​ហ្វា​យ​(Wi-Fi) ដែលមាន​នៅលើ​យន្តហោះ​អេ​មី​រ៉ា​ត​។ អ្នកដំណើរ​តាម​យន្តហោះ​អេ​មី​រ៉ា​ត​ទាំងអស់ នឹង​ទទួលបាន​អាហារ​ជាច្រើន​ប្រភេទ​នៅ​អំ​ទ្បុ​ង​ពេលធ្វើ​ដំណើរ​។​

​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត​មាន​បណ្តាញ​ទូទាំង​ពិភពលោក​យ៉ាង​ទូលំទូលាយ​ជាង 150 ទិសដៅ​លើ​ទ្វីប​ចំនួន 6 នៅក្នុង 84 ប្រទេស និង​តំបន់​ដែនដី​។ អ្នកដំណើរ​មកពី​ប្រទេស​កម្ពុជា អាច​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទៅកាន់​គោលដៅ​ទូទាំង​ពិភពលោក​របស់​អេ​មី​រ៉ា​ត តាម​ទីក្រុង​ឌូ​បៃ​។​

​ដើម្បី​ទទួលបាន​ទិដ្ឋាការ​ដោយ​ឥតគិតថ្លៃ​និង​ទទួលបាន​ព័ត៌មាន​បន្ថែម​ស្តីពី​ការផ្តល់ជូន​នេះ អ្នកដំណើរ ចេញពី​ទីក្រុង​ភ្នំពេញ អាចទាក់ទង​ការិយាល័យ​អេ​មី​រ៉ា​ត​នៅ​កម្ពុជា​តាម​លេខ 023 998 168 ឬ ផ្ញើ​email មកកាន់​: ekcambodia@emirates.com ។ ដើម្បី​កក់​សំបុត្រ សូម​ទំនាក់ទំនង ភ្នាក់ងារ​ក្រុមហ៊ុន​ទេសចរណ៍ ដែល​លោកអ្នក​ពេញចិត្ត ឬ​ចូលទៅ​កាន់ វេ​ប​សាយ www.emirates.com/kh​។​    ​    ​    ​    ​

អំពី​ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត​កម្ពុជា​:
​ក្រុមហ៊ុន​អាកាសចរណ៍ អេ​មី​រ៉ា​ត (www.emirates.com/kh) ត្រូវបាន​ជាប់​ឈ្មោះ​ជា ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ល្អ​បំផុត​របស់​ពិភពលោក​នៅ​ឆ្នាំ 2016 ទទួលបាន Skytrax World Airline Awards និង​ត្រូវបាន​ទទួលស្គាល់ថា​ជា​ក្រុមហ៊ុន​អាកាសចរណ៍ ដ៏​ល្អ​បំផុត​នៅក្នុង ពិភពលោក​នៅក្នុង​ការ​ផ្តល់រ​ង្វាន់ Travelers 'Choice® Awards for Airlines 2017 ភ្ជាប់​ពី ទីក្រុង​ភ្នំពេញ​ទៅ​មជ្ឈមណ្ឌល​ឌូ​បៃ​ជាមួយ​ការហោះហើរ ប្រចាំថ្ងៃ​ដែល​បាន កំណត់​តាម រយៈ​ទីក្រុង​យ៉ាំង​ហ្គូ​ន​ប្រទេស​មី​យ៉ាន​ម៉ា​។ បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍ អេ​មី​រ៉ា​ត កំពុង​ប្រតិបត្តិការ​ជើងហោះហើរ​ជា​រៀងរាល់ថ្ងៃ ពី​រាជធានី​ភ្នំពេញ ទៅកាន់​ទីក្រុង​ឌូ​បៃ​ជាមួយ​យន្តហោះ​Boeing 777 ។ ក្រុមហ៊ុន​អាកាសចរណ៍ អេ​មី​រ៉ា​ត បម្រើការ​ហោះហើរ ទិសដៅ​157 ក្នុង 84 ប្រទេស មាន​របាយការណ៍​ប្រាក់ចំណេញ​ចំនួន 1,9 ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំសារពើពន្ធ 2015 និង 2016 ។ អេ​មី​រ៉ា​ត​មាន​យន្តហោះ ប្រភេទ Airbus និង Boeing ធំ​ទូលាយ​ចំនួន 259​គ្រឿង រាប់បញ្ចូល​ទាំង​យន្តហោះ A380 ដ៏​ធំ​បំផុត​របស់​ពិភព លោក​និង​បញ្ជា​ទិញ យន្តហោះ​បន្ថែមទៀត​ចំនួន 216 គ្រឿង​។ ក្រុមហ៊ុន​អេ​មី​រ៉ា​ត​ចាប់​ដៃគូ ជាមួយ​កម្ពុជា ចាប់ពី​ថ្ងៃទី 1 ខែកក្កដា​ឆ្នាំ 2017 នា​ពេលដែល​ក្រុមហ៊ុន​នេះ​បានចាប់ផ្តើម​ហោះហើរ ជា​លើកដំបូង​ទៅ កាន់​ទីក្រុង​ភ្នំពេញ​។ ក្រុមហ៊ុន​អាកាសចរណ៍​អេ​មី​រ៉ា​ត មាន​សមត្ថភាព​ដឹកជញ្ជូន​ទំនិញ​ប្រចាំថ្ងៃ​ចំនួន 16 តោន​តាម​ជើងយន្តហោះ​សម្រាប់​ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន អាកាសចរណ៍​អេ​មី​រ៉ា​ត ក៏​ជា​ក្រុមហ៊ុន​អាកាសចរណ៍​តែមួយគត់​ដែល​ភ្ជាប់​ទីក្រុង ភ្នំពេញ និង​ទីក្រុង​យ៉ាំង​ហ្គូ​ន​។​



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners