អនុប្រធានគ.ជ.ប : កត្តាសំខាន់៧ចំណុច នាំឲ្យការរៀប... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អនុប្រធាន​គ​.​ជ​.​ប : កត្តា​សំខាន់​៧​ចំណុច​ ​នាំ​ឲ្យ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ទទួលជោគជ័យ​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 12:31:PM) | ដោយ: សំណាង​

ក- ក+ | Print

ភ្នំពេញ: គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ហៅ​កា​ត់គ​.​ជ​.​ប បាន​បើក​សន្និបាត​បូកសរុប​ការងារ​រៀបចំ​ការបោះឆ្នោត​ជ្រើសរើស​ក្រុ​ម​ប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧។​

​សន្និបាត​របស់​គ​.​ជ​.​ប គឺមាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​១៧ ខែកក្កដា នៅ​ខេត្ត​ព្រះសីហនុ ក្រោម​អធិបតីភាព​លោក​ស៊ិ​ក ប៊ុន​ហុក ប្រធាន គជប​។​

​លោក​គួ​យ ប៊ុន​រឿន អនុប្រធាន គ​.​ជ​.​ប បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​ថា ទោះបីជា​ការរៀបចំ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧ សម្រេចបាន​នៅ​លទ្ធផល​ជោគជ័យ​យ៉ាងណាក៏ដោយ ក៏​នៅតែមាន​ចំណុច​ខ្វះខាត​មួយចំនួន​ត្រូវ​ដោះស្រាយ​។ ជាការ​ពិត​គ្មាន​ការបោះឆ្នោត​ណាមួយ​រៀបចំឡើង​ដោយ​ល្អឥតខ្ចោះ​១០០​ភាគរយ​នោះទេ​។​

​លោក​បាន​បន្តថា ប្រធានបទ​ដែល​លើក​យកមក​ពិភាក្សា​មាន​៥​ចំណុច រួមមាន ទី​១ ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី ឆ្នាំ​២០១៦​។ ទី​២ ការចុះបញ្ជី​បេក្ខជន នៃ​គណបក្សនយោបាយ​និង​ការឃោសនាបោះឆ្នោត​។ ទី​៣ ការបោះឆ្នោត និង​ការរាប់​សន្លឹកឆ្នោត ការបញ្ជូន​លទ្ធផល​ប​ឋ​ម (​ទម្រង់​១១០២ និង​ទម្រង់​១១០៥ ) ។​ទី​៤ ការដាក់ ការទទួល​និង​ដោះស្រាយ​ពាក្យបណ្តឹង​។ ទី​៥ ការបណ្តុះបណ្តាល​អប់រំ អ្នកបោះឆ្នោត និង​សាធារណៈជន​។

​អនុប្រធាន គជប បាន​បញ្ជាក់ថា ចំពោះ​វិធីសាស្ត្រ​ក្នុងការ​បណ្តុះបណ្តាល​នេះ នឹង​ចង្អុលបង្ហាញ នៅ​ចំណុច​សំខាន់​ដែលជា​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ប្រធានបទ​ទាំង​៥ ខាងលើ​។​

​លោក​គួ​យ ប៊ុន​រឿន បាន​អះអាងថា កត្តា​សំខាន់ៗដែលនាំអោយ​ការរៀបចំ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ គឺ​ទី​១ អំពី​ក្របខ័ណ្ឌ​ច្បាប់ និង​បទបញ្ជា​។ ទី​២ អំពី​រចនាសម្ព័ន្ធ​គ្រប់គ្រង​។ ទី​៣ អំពី​ការចុះឈ្មោះ​បោះឆ្នោត ដើម្បី​រៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​។ ទី​៤ អំពី​ការអប់រំ​អ្នកបោះឆ្នោត និង​សាធារណជន​។ ទី​៥ អំពី​ការប្រើប្រាស់​ទូរទស្សន៍​និង​វិទ្យុ​របស់​រដ្ឋ​។ ទី​៦ អំពី​តម្លាភាព នៃ​ការផ្សព្វផ្សាយ​លទ្ធ​ផលប​ឋ​ម នៃ​ការបោះឆ្នោត និង​ទី​៧ អំពី​ការដោះ​ស្រាយ​ពាក្យបណ្តឹង​៕​



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners