បង្កើតមណ្ឌល ចំណត់សម្រាប់លិខិតឆ្លងដែនពលករខ្មែរស្... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​បង្កើត​មណ្ឌល ចំណត់​សម្រាប់​លិខិត​ឆ្លងដែន​ពលករ​ខ្មែរ​ស្របច្បាប់​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 03:49:PM) | ដោយ: បន្ទាយ

ក- ក+ | Print

បន្ទាយមានជ័យ: ក្រុមការងារ​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ​និង​គណៈកម្មាធិការ​រៃ​អនុប្រធាន​អចិ​ន្ត្រៃ​គណៈកម្មាធិការ​ជាតិ​ប្រ​យុ​ទ្ទ​ប្រឆាំង​អំពើ​ការជួញដូរ​មនុស្ស​ជួបពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​ខេត្ត​ដើម្បី​រក​ផ្លូវ​ដំណោះស្រាយ​បញ្ហា​ប្រឈម​លើ​ពលករ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​ដែល​ថៃ​ចាប់​បញ្ជូនមក​ត្រឡប់​វិញ​នោះ​។​ក្នុង​កិច្ចប្រជុំ​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ​ជាមួយ​ថ្នាក់​ខេត្ត​បាន​ឯកភាពគ្នា​សង​សាង​កន្លែង​ចំណត់​សម្រាប់​ពលករ​ខ្មែរ​ត្រឡប់មកវិញ​ដើម្បី​ការងាយស្រួល​និង​ផ្តល់​លិខិតឆ្លងដែន ស្របច្បាប់​។​កាល​ព្រឹក​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០១៧​នៅ​សាល​(​ខ​)​សាលា​េ​ខត្ត​បន្ទាយមានជ័យ​។​
           


លោក​សួន បវរ​អភិបាលខេត្ត​បាន​មានប្រសាសន៍ថាៈ​កិច្ចប្រជុំ​ព្រឹក​នេះ​មាន​គោលបំណង​រក​ដំណោះស្រាយ​យុទ្ធ​ការ​មួយ​សម្រាប់​ការដោះស្រាយ​បញ្ហា​ពលករ​ខ្មែរ​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​និង​ស្របច្បាប់​ខ្លះ​កន្លងមក​ថ្មី​នេះ​ការបញ្ជូន​ពលករ​ខ្មែរ​មិន​ស្រប់​ពី​ប្រទេស​ស​ថៃ​មក​ប្រទេស​កម្ពុជា​វិញ​ជាច្រើន​នាក់​។​
                  
លោក​សាន ស៊ានហូរ អភិបាលស្រុក​អូរជ្រៅ​បានលើកឡើង​ថាៈព​លករ​ខ្មែរ​ភាគច្រើន​ចូល​ទៅរក​ការងារ​តាម​ច្រករបៀង ដក​ដំឡូង កាប់​អំពៅ​ដោយ​គ្មាន​ការ​ស្របច្បាប់​។​បម្រើ​ការងារ​តាម វត្ត​អារាម  លក់ដូរ លើ​ទីផ្សារ កន្លែង រោងចក្រ​កាត់ដេរ និង​តាម​រោងចក្រ​ផ្សេងៗ​ទៀត​។​ការ​សំណូមពរ​ថ្នាក់ដឹកនាំ​ដល់​ពួកគាត់​តែងតែ​ជួប​បញ្ហា​ធ្វើ​ប​ណ្ណ័​ឆ្លងដែន ។​
     
លោកស្រី ជូ ប៊ុន​អេង​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​អនុប្រធាន​អចិ​ន្ត្រៃ​គណៈកម្មាធិការ​ជាតិ​ប្រ​យុ​ទ្ទ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ប្រសាសន៍ថាៈ​ក្នុង​បំណង​ទិសដៅ​ការ​រឹត​ប​ន្ទឹ​ង​លើ​ច្បាប់​ចំណាក់ស្រុក​៣​ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ខេត្តបន្ទាយមានជ័យ ដែលមាន​៣​ចំនុច​ទី​១​ចុះ​មូលដ្ឋាន​ត្រួតពិនិត្យ​តាម​បន្ទ​ត់​ព្រំដែន​មើល​ពលករ​ចំណាក់ស្រុក​ដើម្បី​សិក្សា​ស្ថានភាព​ឬ​រក​ដំណោះស្រាយ​ឲ្យ​បាន​សមស្រប​ជូន​ដល់​ពលករ​ចំណាក់​ឆ្លងដែន​ស្របច្បាប់​។​ទី​២​ផ្តល់​ទីកន្លែង​បន្ធូរបន្ថយ​ស្ថានភាព​ការងារ​សម្រាប់​ចំណត់​ពលករ​ដែល​វិលត្រឡប់​ចាប់បញ្ជូន​មកវិញ​ទី​៣​ផ្តល់​កន្លែង​លិខិតឆ្លងដែន​សម្រាប់​ពលក​រ​ខ្មែរ​ងាយស្រួល​ធ្វើការ​ងារ​ប្រទេស​ថៃ​មិនត្រូវ​ចំណាយ​ថវិកា​ច្រើន​។​
       
លោក​សិ​ទ្វិ ឡោះ​ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​ខេត្តបន្ទាយមានជ័យ​បាន​ដឹក​ថាៈ​ពលករ​ខ្មែរ​ឆ្លងដែន​ចូលទៅ​ធ្វើ​ការងារ​ក្នុង​ទឹកដី​ថៃ​កន្ល​មក​ទាំង​មិន​ស្របច្បាប់​សមត្ថកិច្ច​បង្ក្រាប​ចាប​ល​មេខ្យល់​យកមក​ការអប់រំ ចាប់យក​ត្រា​ស្ងួត​កម្ទេចចោល​ទៀតផង​។​
            
លោក​អភិបាលខេត្ត​បន្តថាៈ​ការ​មាន​សង្កត់ធ្ងន់​ទៅ​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ផ្តោត​សំខាន់​លើ​បញ្ហា​ប្រឈម​ពលករ​ខ្មែរ​ចេញចូល​ទៅធ្វើ​ការងារ​ព្រឹកល្ងាច​ឲ្យ​បានច្បាស់លាស់​។​អាជ្ញាធរ​ក្រុង ស្រុក ត្រូវមាន​ការទំនាក់ទំនង​ជា​អាជ្ញាធរ​ថៃ  ។​ច្រកចេញ​ចូ​តែ​ដែល​សម្រាប់ធ្វើ​ប​ណ្ណ័​ឆ្លងដែន​ស្របច្បាប់​។​
             
លោកស្រី  បន​ទៀតថាៈ​ការគាំទ្រ​គោលបំណង​ថ្នាក់ដឹកនាំ​ខេត្ត ខិតខំរ​កន្លែង​ទីតាំង  សាងសង​MOU សំណង​អគារ កន្លែងធ្វើការ​ងារ  កន្លែង​ចាប់ផ្តើម​សេវា​សា​ធាណៈ​ការងារ ផ្នែក​ប​លិខិតឆ្លងដែន​ដល់​ខេត្ត​បាន​ឬទេ​។ បង្កើត​សេវា​សម្រាប់​ជូន​ដល់​ប្រជាពលរដ្ឋ​បាន​យល់ដឹង​នូវ​តម្លៃ​ត​មា្ល ភាពជា​គំរូ​លើក​ទី​១​ក្នុង​ខេត្តបន្ទាយមានជ័យ​៕​






ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners