ចាប់ផ្តើម រុះរើនិងវាយកម្ទេច អគារប៊ូឌីញ និងក្រុង... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ចាប់ផ្តើម រុះរើ​និង​វាយកម្ទេច អគារ​ប៊ូ​ឌី​ញ និង​ក្រុង​ពាលី​សាងសង់​អគារ​ថ្មី​ទំនើប​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 03:50:PM) | ដោយ: ដាវុធ

ក- ក+ | Print

ភ្នំពេញ: ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ និង ក្រុមហ៊ុន​ជប៉ុន ARAKAWA នា​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៧​នេះ បានរៀបចំ​ពិធី​ក្រុង​ពាលី នៅលើ​ដំបូល អគារ​ប៊ូ​ឌី​ញ​ស ដើម្បី​បួងសួង​សុំ​សេចក្តីសុខ ដើម្បី​រុះរើ​និង​វាយ​កម្ទេចចោល ខណៈពេល ដែល​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​រស់នៅក្នុង​អគារ​ប៊ូ​ឌី​ញ​ស ទាំង​៤៩៣​គ្រួសារ បាន​រើ​សម្ភារៈ​ចេញពី​លំនៅដ្ឋាន និង​ទទួលយក​ប្រាក់​សំណង​គ្រប់គ្នា​អស់ហើយ​។​



​តាម​មន្ត្រី​ក្រសួង​រៀបចំ​ដែនដី បញ្ជាក់ថា ការរុះរើ​គឺ​ចាប់ផ្តើម​ធ្វើ​នា​ថ្ងៃទី​១៧ ខែកក្កដា​នេះ ដែល​ការរុះរើ​នឹងមាន​ការរំខាន ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​ជុំវិញ ក៏ដូចជា អ្នកដំណើរ​ឆ្លងកាត់ ដូចនេះ​ទាមទារ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ការសហការ ឬ អាច​បញ្ចៀស​ការឆ្លងកាត់​ទីតាំង​នេះ​ក៏​រឹតតែ​ល្អ ។​

​លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ បាន​បញ្ជាក់ថា បន្ទាប់ពី​វាយកម្ទេច​ចោល គ្រប់គ្នា​នឹង​លែង​បានឃើញ អគារ​ប៊ូ​ឌី​ញ​ស តទៅ​ហើយ​ទៀត ហើយ​អគារ​ប៊ូ​ឌី​ញ​ស ក៏​នឹង​បាត់​ខ្លួន ពី​Google Map ដោយ​ជំនួស​មកវិញ​នូវ​អគារ​ថ្មីស្រឡាង​នាពេល​អនាគត​។ លោក​ទេសរដ្ឋមន្ត្រី បាន​លើកឡើងថា ការអភិវឌ្ឍន៍​អគារ​ប៊ូ​ឌី​ញ ពី​ចាស់​ទ្រុឌទ្រោម ទៅជា​អគារ​ពាណិជ្ជកម្ម បែប​ទំនើប​មួយ នៅ​កម្ពុជា​នេះ គឺ​ត្រូវ​ប្រើ​ទុនវិនិយោគ​ពី ៧០-៨០ លាន​ដុល្លារ​។​

​លោក​ទេសរដ្ឋមន្ដ្រី ជា សុផារ៉ា បានស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រុះរើ​ឥ​វ៉ាន់​របស់ខ្លួន ចេញពី​លំនៅដ្ឋាន​របស់ខ្លួន​ឲ្យ​ចប់សព្វគ្រប់ ក្នុង​រយៈពេល​១​ខែ​កន្លះ ប៉ុន្តែ​ការងារ​នេះ​ប្រើ​រយៈពេល​តែ​១​ខែ​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី​១៦ ខែមិថុនា រហូតដល់​ថ្ងៃទី​១៦ ខែកក្កដា​។​
​សូម​ជំរាប​ថា អគារ​ប៊ូ​ឌី​ញ​ស មាន​ទីតាំង​ស្ថិតនៅ​លើផ្លូវ​សុធារស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបាន​សាងសង់ ឡើង​កាលពី​ឆ្នាំ ១៩៦៣ ក្នុង​សម​យ័​សង្គមរាស្ត្រនិយម​សម្រាប់​ជា​អគារ​ស្នាក់នៅ​របស់​មន្ត្រី​ជាន់ខ្ពស់​អ្នកមុខអ្នកការ​នៃ​សម័យ​នោះ ដែល​គិត​មកដល់​បច្ចុប្បន្ន អគារ​នេះ មាន​អាយុកាល ៥៤​ឆ្នាំ​ហើយ ដោយមាន​សភាព​ចាស់​ទ្រុឌទ្រោម អគារ​នេះ គ្រោង​នឹង ធ្វើការ​អភិវឌ្ឍន៍ ទៅជា​អគារ​ពាណិជ្ជកម្ម​បែប​ទំនើប មាន​កម្ពស់​២១​ជាន់ ដែល​គ្រោង​នឹង​ចំណាយ​ថវិកា​សាងសង់​ប្រមាណ​៧០-៨០​លាន​ដុល្លារ​អាមេរិក ដោយ​ក្រុមហ៊ុន​ជប៉ុន ARAKAWA៕




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners