ក្រឡាប់រ៉ឺម៉កដឹកកម្មករ របួសធ្ងន់ស្រាល២៨នាក់ នៅស... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ក្រឡាប់​រ៉ឺម៉ក​ដឹក​កម្មករ របួសធ្ងន់​ស្រាល​២៨​នាក់ នៅ​ស្រុក​សាមគ្គី​មានជ័យ​

(ថ្ងៃទី 12 សីហា 2017, ម៉ោង 11:28:AM) | ដោយ: ចៅ សន​

ក- ក+ | Print

​កំពង់ឆ្នាំង:  រ៉ឺ​ម៉ក​ដឹក​កម្មករ កម្ម​ការ​នីមួយ​គ្រឿង បាន​បើក​ធ្លាក់​ផ្លូវ និង​បាន​ជ្រុល​ទៅបុក​ដើមឈើ រហូតដល់​ក្រឡាប់ ក្នុងពេលដែល​ចៀស និង​រថយន្ត​ដឹក​កម្មករ ដែល​បណ្តាលអោយ​កម្មក​រ កម្ម​ការ​នី ប្រមាណ​ជា ២៨ នាក់​បាន​រងរបួស​ធ្ងន់ និ​ស្រាល ក្នុងចំណោម​កម្មករ កម្ម​ការ​នី ដែល​ជិះ​នៅលើ​រឺ​ម៉ក ប្រមាណ​ជា​៤០​នាក់ ។

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៨​និង​៣០​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ភូមិ​ទួល​ពង្រ ឃុំ​ស្វាយ ស្រុក​សាម​គ្គឺ​មាន​ជ​យ័ ខេត្តកំពង់ឆ្នាំង ។​

​សមត្ថកិច្ច បានអោយដឹងថា នៅ​មុនពេល​កើតហេតុ រឺ​ម៉ក​ដឹក​កម្មករ កម្ម​ការ​នី​នោះ បាន​ដឹក​មនុស្ស​ប្រមាណ ជា​៤០​នាក់ ដើ​ម្ប​ដាក់​ទៅ​កន្លែងធ្វើការ ។ នៅពេល​មកដល់ ចំណុចកើតហេតុ រឺ​ម៉ក​ដឹក​កម្មករ កម្ម​ការ​នី បានគេច​នឹង​រថយន្ត​ដឹក​កម្មករ​មួយគ្រឿង ពេលដែល​កំពុង​គេច​នោះ បណ្តាលអោយ​រឺ​ម៉ក បាន​រេ​ចង្កូត ជ្រុល​ទៅបុក ដើមឈើ ។ ចំណែកឯ​កក​ម្មករ កម្ម​ការ​នី ដែល​នៅលើ​រឺ​ម៉ក ភ័យ​ស្លន់ស្លោ ខ្លះ ក៍បាន​លោត​ពីលើ​រឺ​ម៉ក បណ្តាលអោយ​កម្មករ កម្ម​ការ​នី របួសធ្ងន់​ស្រាល ប្រមាណ​ជាង ២៨ នាក់ ។ ក្រោយពេល​កើតហេតុ កម្មករ កម្ម​ការ​នី រងគ្រោះ​ត្រូវបាន​គេ​ដឹក មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ប្រតិបត្តិ និង គ្លី​និ​ឯកជន​ផងដែរ ។​

​សមត្ថកិច្ច បាន​សន្និដ្ឋានថា គ្រោះថ្នាក់​ច​រារ​ចរណ៍​នេះ កើតឡើង ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ៕N​/S




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners