ហែកទ្រុងរត់បាន៣ថ្ងៃ ត្រូវនគរបាលចាប់ខ្លួនវិញ ករណ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ហែក​ទ្រុង​រត់​បាន​៣​ថ្ងៃ ត្រូវ​នគរបាល​ចាប់ខ្លួន​វិញ ករណី​បើកឡាន​បុក​គេ​ស្លាប់​

(ថ្ងៃទី 12 សីហា 2017, ម៉ោង 11:34:AM) | ដោយ: បន្ទាយ​

ក- ក+ | Print

បន្ទាយមានជ័យ: ជនសង្ស័យ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការ​ដ្ឋា​ន ខេត្តបន្ទាយមានជ័យ សហការ​ជាមួយ​នគរបាល​ក្រុង​ប៉ោយប៉ែត នគរបាល​ទេសចរណ៍​ខេត្ត ស្ទាក់​ចាប់ខ្លួន កាលពី​វេលា​ម៉ោង ៣​និង​៣០​នាទី រសៀល​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅក្រោយ​ឃ្លាំង​ក្រុមហ៊ុន សេង ហុង​ហេង ក្នុងភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​/​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក សួន នី​ប៉ូ នាយរង​ការិយាល័យ នគរបាល​ចរាចរណ៍​ផ្លូវគោក ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា : ជនសង្ស័យ ឈ្មោះ ពេជ្រ ប៊ុនធឿន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ មានមុខរ​បរជា​អ្នកបើកបរ​។  ជនសង្ស័យ បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​។​

​សូម​រំលឹកថា កាលពី​យប់​ថ្ងៃទី​៧ ខែសីហា ឆ្នាំ​២០១៧ ជនសង្ស័យ ពេជ្រ ប៊ុនធឿន បាន​បើករថយន្ត​ម៉ាក​ហ៊ី​យាន់​ដាយ ព​ណ៍ស ក្នុងទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង ដល់​ចំណុច​ខាងត្បូង រង្វង់​មូល​ស្រី​គ្រប់​ល​ក្ខ័​ណ៍ សង្កាត់​ព្រះ​ពន្លា ក្រុង​សិរីសោភ័ណ បានគេច​ជង្ហុក​ធំ​មួយ ដែល​បង្កឡើង​ដោយ ក្រុមហ៊ុន​ផលិត​ទឹកស្អាត បន្ទាយមានជ័យ ហើយក៏​រេ​ចង្កូត​ទៅបុក​ពលរដ្ឋ​ម្នាក់ ឈ្មោះ ផៃ ចាន់ថា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ឃុំ​បត់​ត្រង់ ស្រុក​មង្គល​បូរី ដែល​កំពុង​ជិះ​ម៉ូតូ គឺ​បុក​អូស​ជាង​៤០០​ម៉ែត្រ បង្ក​ឲ្យ​ជនរងគ្រោះ​ស្លាប់​។ បង្ក​គ្រោះ​ស្លាប់​មនុស្ស រួច ជនបង្ក​មិនបាន​ឈប់​ទេ បែ​ជា​បន្ថែម​ល្បឿន​បើក​រត់ ។ ប៉ុន្តែ​ក្រោយ​ទទួល​ព៍ត៌មាន កម្លាំង​នគរបាល​ចរាចរណ៍ ខិតខំ​ស្រាវជ្រាវ បាន​ចុះ​ស្ទាក់​ចាប់បាន​ជនសង្ស័យ បាន​ហើយ ឃុំ​បណ្តោះអាសន្ន ដើម្បី​សួរនាំ​។​

​លោក​វរសេនីយ៍ អ៊ុំ សុផល ស្នងការរង​ទទួល​ផែន សណ្តាប់ធ្នាប់​សាធារណ​: នៃ​ស្នងការដ្ឋាន​នគរបាល ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹងថា : នៅ​យប់​ជ្រៅ​ថ្ងៃទី​០៨ ខែសីហា ឆ្នាំ​២០១៧ ជនសង្ស័យ បាន​លួច​ហែក​ចម្រឹង​ដែក នៃ​បន្ទប់​ឃុំឃាំង លួច​រត់គេចខ្លួន​។ គេ​បានមក​លក់ខ្លួន នៅ​ជាយដែន​ប៉ោយប៉ែត អស់​រយៈពេល ៣ ថ្ងៃ ។​

​ក្រោយ​ស្រាវជ្រាវ និង​កិច្ចសហការ ទើប​កម្លាំង​នគរបាល ចាប់បាន​វិញ នូវ​ជនសង្ស័យ​បង្ក គ្រោះថ្នាក់​ចរាចរណ៍ ស្លាប់​មនុស្ស​នោះ​។​

​លោក អ៊ុំ សុផល បញ្ជាក់ថា​: ជនសង្ស័យ ពេជ្រ ប៊ុនធឿន នឹងត្រូវ​បញ្ជូនទៅ​តុលាការ នា​ថ្ងៃទី​១២ សីហា ពីបទ​ចោទប្រកាន់ ចំនួន​២​ករណី : ១-​បង្ក​គ្រោះថ្នាក់​បណ្តាល ឲ្យ​មនុស្ស​ស្លាប់ ។ ២- ទម្លុះទម្លាយ​បន្ទប់​ឃុំខ្លួន បណ្តោះអាសន្ន ដើម្បី​រត់គេចខ្លួន​៕N​/S



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners