អោនដងទឹកក្នុងធុង រអិលជើងដាំក្បាល ចូលក្នុងធុង ឈ្... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អោន​ដងទឹក​ក្នុង​ធុង រអិល​ជើង​ដាំ​ក្បាល ចូលក្នុង​ធុង ឈ្លក់ទឹក​ស្លាប់​គ្មាន​អ្នកដឹង​

(ថ្ងៃទី 12 សីហា 2017, ម៉ោង 11:43:AM) | ដោយ: ចៅ សន​

ក- ក+ | Print

​កំពង់ឆ្នាំង:  យុវជន​ម្នាក់ បាន​ឈ្លក់ទឹក​ស្លាប់ ដោយ​គ្មាន​អ្នកដឹង បន្ទាបពី​ជនរងគ្រោះ បាន​អោន​ដងទឹកក្នុង​ធុង​ហើយ​ផុត​ជើង បណ្តាល​ដាំ​ក្បាល​ចូលក្នុង ឈ្លក់ទឹក​រហូតដល់ ស្លាប់​តែម្តង ។

​ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោងជាង ៩ ព្រឹក​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅ​ផ្សារ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។​

​លោក ជាង សុវណ្ណារិទ្ធ អធិការនគរបាលស្រុក​បរិបូរណ៍ បានអោយដឹងថា ជនរង​គ្រោះ ឈ្មោះ ផៃ បញ្ញា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ។​
​លោក​អធិការ បាន​អោយដឹងទៀតថា ជនរងគ្រោះ មិនដឹង​ស្លាប់​ពី​ស្មាន​ណា​នោះទេ ព្រោះ​នៅពេល​កើតហេតុ ក្រុមគ្រួសារ មិន​នៅផ្ទះ​នោះទេ បាន​ទៅ​មណ្ឌល​សុខភាព លុះ​ពេល​ត្រឡប់មកវិញ ក៍​ឃើញ​កូនប្រុសបាន​ធ្លាក់​ក្បាល ចូលក្នុង​ធុង​ទឹក និង​បាន​ស្លាប់​បាត់ទៅហើយ ។ ក្រោយពេល​ឃើញ​ដូចនេះ បាន​រាយការណ៍ មក​សមត្ថកិច្ច ដើម្បី​ពិនិត្យ​សាកសព ។​

​លោក​អធិការ បាន​អោយដឹងទៀតថា ក្រោយពី​ពិនិត្យ​សាកសព សមត្ថកិច្ច​បាន​សន្និដ្ឋាន ជនរងគ្រោះ អាច​អាចអោយ​ដងទឹក ក្នុង​ធុង​ដែលមាន​កំពស់​ខ្ពស់ ហើយ​ផុត​ជើង ក៍​ជ្រមុជ​ក្បាល​ចូលក្នុង​ធុង​ទឹក បណ្តាលអោយ​ស្លាប់ តែម្តងទៅ ។​

​ក្រុមគ្រួសារ​ជនរងគ្រោះ បាន​បញ្ជាក់ថា ជនរងគ្រោះ កន្លងមក មាន​ជំងឺ​ស្ក​ន់ អាច​ជំងឺ​នេះ​រើ​ឡើងវិញ ពេលដែល​កំពុង​ដងទឹក បណ្តាលអោយ​ស្លាប់ តែម្តងទៅ ។
​ក្រោយពី​ពិនិត្យ​សាកសព សមត្ថកិច្ច បានប្រគល់​សព អោយ​ក្រុមគ្រួសារ ធ្វើបុណ្យ​តាម​ប្រពៃណី​៕N​/S


ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners