ឡើងកម្ដៅរឿងឡាវឈ្លានពានកម្ពុជា៖ កងទ័ពប្តេជ្ញាពលី... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ឡើង​កម្ដៅ​រឿង​ឡាវ​ឈ្លានពាន​កម្ពុជា​៖ កងទ័ព​ប្តេជ្ញា​ពលី ដើម្បី​ការពារ​ទឹកដី​

(ថ្ងៃទី 12 សីហា 2017, ម៉ោង 12:28:PM) | ដោយ: មុនីរាជ​

ក- ក+ | Print

ភ្នំពេញ: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ ក្រសួងការពារជាតិ បានបញ្ជាក់​នៅ​ព្រឹក ថ្ងៃទី​១២ ខែសីហា នេះ​ថា កងកម្លាំង និង​សព្វាវុធ​របស់​យើង បាន​ត្រៀម ទៅ​ការពារ​ព្រំដែន នៅ​តំបន់​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ រួចរាល់​អស់ហើយ ដើម្បី​ត្រៀមប្រយុទ្ធ គឺ​រង់ចាំតែ​បទបញ្ជា​ពី សម្តេច​តេ​ជោ ហ៊ុន សែន តែប៉ុណ្ណោះ​។ កម្លាំង​របស់​យើង​បាន​ទៅដល់ គោលដៅ​អស់ហើយ និង​បាន​ត្រៀមលក្ខណៈ​សម្បត្តិ រួចរាល់​អស់ហើយ រង់​ចាំមើល​លទ្ធផល សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​ចរចា​ជាមួយ នាយករដ្ឋមន្ត្រី​ឡាវ តើ​កងទ័ព​ឡាវ ដកចេញ ឬ​មិន​ដកចេញ​?​។​

​លោក​បាន​បញ្ជាក់ថា កងកម្លាំង បាន​ត្រៀម​គ្រប់​លក្ខណៈសម្បត្តិ រួចរាល់​អស់ហើយ ដើម្បី​ការពារ​ទឹកដី បើសិនណា ទាហាន​ឡាវ មិន​ព្រម​ដកចេញ​ពី តំបន់​អូរ​អាឡៃ ដែល​ស្ថិតនៅក្នុង ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង​។ ហើយ​ខាង​ក្រសួងការពារជាតិ គឺ​រង់ចាំតែ​បញ្ជា​ពី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែប៉ុណ្ណោះ​។​

​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​បញ្ជាក់ថា “​ទាក់ទង​បញ្ហា​នេះ រហូតមកដល់​ឥឡូវ យើង​កំពុងតែ​តាមដាន យើង​រង់ចាំ​ឱសានវាទ របស់​សម្តេច ប្រកាស​ទុកពេល​ឲ្យ ៦ ថ្ងៃ ហើយ​កម្លាំង​របស់​យើង គឺ​ត្រៀមលក្ខណៈ​អស់ហើយ​។ កងទ័ព​ប្តេជ្ញា ពលី​ជីវិត​ការពារ​ទឹកដី​” ៕N​/S



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners