ផលិតផល Babi Mild គាំទ្រមាតាបិតា ទៅលើវិធីសាស្ត្រ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ផលិតផល Babi Mild គាំទ្រ​មាតាបិតា ទៅលើ​វិធីសាស្ត្រ​ថែទាំ​បុត្រ​ធីតា ឲ្យ​មាន​ភាព​ឆ្លាត​វៃ​តាមបែប ធម្មជាតិ​

(ថ្ងៃទី 12 សីហា 2017, ម៉ោង 12:42:PM) | ដោយ: កូ​ឡាប​

ក- ក+ | Print

ភ្នំពេញ: មានរឿង​ជាច្រើន​ដែល មាតាបិតា​អាចធ្វើ​បាន ដើម្បី​ចិញ្ចឹម​បីបាច់ បុត្រ​ធីតា​ពួក​គត់​ឲ ធំធាត់ ប្រកបដោយ​សុខភាព​ល្អ ដោយ​ធម្មជាតិ និង​សុ​វត្តិភាព ដូច្នេះហើយ​បុត្រ​ធីតា​របស់​ពួកគាត់ ទាំងអស់​អាច​ស្វែងយល់ អភិ​វ​ឌ្ឃ រឺក៏​រៀនសូត្រ​ពីអ្វីៗ​ដែល​ចាំបាច់ សម្រាប់​ពួកគេ​ដើម្បី ក្លាយជា​ក្មេង​រឹងមាំ ឆ្លាត​វៃ អាច​ប្រឈម​មុន​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល មាននៅ​ក្នុង​ពិភពលោក​។​

​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែសីហា​នេះ នៅ​សណ្ឋាគារ រ៉ា​ហ្វ​ល ឡឺ​រ៉ូយ៉ាល់ ក្រុមហ៊ុន Rompolthong Trading Co Ltd ដែលជា​ក្រុមហ៊ុន​ចែកចាយ ផ្តាច់មុខ​ទៅលើ​ផលិតផល ថែទាំ​ទារក Babi Mild និង ផលិតផល 12Plus នៅ​ប្រទេស​កម្ពុជា បានរៀបចំ​កិច្ច​ពិ​ភ្សា​ស្តីអំពី “​វិធីសាស្ត្រ​ក្នុងការ​ថែទាំ បុត្រ​ធីតា​ឲ្យ​មាន​ភាព​ឆ្លាត​វៃ “​គោលបំណង​ស្វែង រក​ពី​វិធីសាស្ត្រ ដ៏​ល្អ​បំផុត​ដែល មាតាបិតា​អាចជួយ​បង្ហាញ ផ្ឡូ​វ​ឲ្យ​បុត្រ​ធីតា​របស់​ពួកគាត់ មាន​ភាពជោគជ័យ ក្នុង​ជីវិត​។​

​ភ្ញៀវ​កិត្តិ​យល​ជាង ១៥០ នាក់​បាន​ចូលរួម ក្នុងការ​ធ្វើ​បទ​បង្ហាញ​នេះ ដែល​រៀបចំ​ដោយ ក្រុមហ៊ុន Osotspa (Babi Mild Principle) និង​ក្រុមហ៊ុន Rompolthong​។ កម្មវិធី​នេះ​ផងដែរ​ក៏មាន​ការ អញ្ជើញ​ចូលរួម​ពី វាខ្មិន​សំខាន់ៗ​រួមមាន អ្នកឯកទេស​ផ្នែក​កុមារ លោកស្រី វេជ្ជបណ្ឌិត Teaw Kunthea Rothna មកពី​មន្ទីរ​ពហុ​ព្យាបាល និង​សម្ភព សុខ លាភ មេត្រី មាន​ទីតាំង​ស្ថិតនៅ​សង្កាត់​បឹង​កេងកង​១ ។ លោកស្រី Carie Phou ដែលជា​នាយក​ក្រុមហ៊ុន Rompolthong និង​ជា​អ្នកវិនិយោគ​ដ៏​យូរអង្វែង​មួយ​នៅក្នុង​ទីផ្សារ​កម្ពុជា​។ លោកស្រី Briya ជា​តារា​សម្តែង​ដ៏​ល្បី ហើយក៏​ជា​អ្នក​ម្តាយ​វ័យក្មេង និង​លោកស្រី Heather Golem នាយក​សាលា Giving Tree School ដែលមាន​បទពិសោធន៍​បង្រៀន និង​ធ្វើការ​ជាមួយ​កុមារ​ជាង 10 ឆ្នាំ​មកហើយ​។​

​វាគ្មិន​ទាំងអស់​បានធ្វើ​បទ​បង្ហាញ​រួមគ្នា​ស្តីពី​ការណែនាំ​សាមញ្ញៗ ដល់​មាតាបិតា ដើម្បី​ជួយ​ឲ្យ​បុត្រ​ធីតា​របស់​ពួកគាត់​បង្កើន​ការយល់ដឹង ដែល​ពួកគេ​អាច​ទទួលយក​នូវ​ពិភពលោក​នៅ​ជុំវិញខ្លួន ដែលមាន​ដូចជា ការ​ស្តាប់​តន្ត្រី ការបញ្ចេញ​សកម្មភាព ការលេងកម្សាន្ត កា​របរ​បោះ​អង្អែល និង​ការ​ម៉ាស្សា​។​

​លោកស្រី វេជ្ជបណ្ឌិត Teaw Kunthea Rothna បាន​ថ្លែងថា តួនាទី​របស់​យើង ក្នុងនាម​ជា​ឪពុកម្តាយ គឺ​ត្រូវបង្កើត​បរិយាកាស​មួយ ដែល​ធ្វើ​ឲ្យ​បុត្រ​ធីតា មាន​អារម្មណ៍​ទទួលបាន​នូវ សុវត្ថិភាព​គ្រប់គ្រាន់ ដើម្បី​ការ​ធំធាត់ ហើយ​ពេលខ្លះ​យើង​អាច ភ្ញាក់​ផ្អើ​ពេលដែល​ដឹងថា យើងទាំងអស់គ្នា អាចធ្វើ​បានល្អ តាម​វិធីសាស្ត្រ បែប​ធម្មជាតិ ដូចជា​ពេល​ងួ​ត​ទឹកជា​ដើម​។ នេះ​ជា​ពេលវេលា​ដ៏​មានតម្លៃ​មួយ​ប្រចាំថ្ងៃ ដែល​យើង​ត្រូវតែ ប្រញាប់​បំពេញ​កាតព្វកិច្ច​នេះ ព្រោះ​ភស្តុតាង​ជាច្រើន​បង្ហាញ ថា​ការ​ចំណាយពេល ក្នុងការ​និយាយ និង​ការលេង​ជាមួយ​បុត្រ​ធីតា របស់​យើង ក្នុងអំឡុងពេល ងូតទឹក អាចជួយ​ភ្ជាប់​ទំនាក់ទំនង ពួកគាត់​ទៅកាន់​ពិភពលោក ដោយ​ការ​ចង់ដឹង ចង់ឃើញ និង​ចេះ​បើក​ចិត្ត​ដើម្បី ស្រូបយក​អ្វីៗ​ជាច្រើន ប្រៀប​ដូច​ទៅនឹង​អេ​ប៉ុង ដុស​ខ្លួន​អញ្ចឹង​។​

​លោកស្រី បាន​បន្តថា លើសពីនេះ ពេល​ងូតទឹក​អាចជា​ផ្នែក​សំខាន់​មួយ នៃ​ការ​សម្រាក​របស់​ទារក ដូច្នេះ​ពួកគាត់​អាច គេង​ស្កប់ស្កល់​នៅពេល​យប់​។ ការសិក្សា​ស្រាវជ្រាវ​មួយ បាន​បង្ហាញថា រាល់​ការ​គេង​បន្ថែម 15 នាទី ដែល​កូនៗ​ទទួលបាន​រាល់​យប់ អាច​បង្ហាញ​ឲ្យ​ឃើញ​នូវ​កម្រិត​ខុសគ្នា នៅពេល​ពួកគាត់​ទៅ​សាលារៀន​។​

​ផលិតផល Babi Mild ត្រូវបាន​បង្កើតឡើង​ដោយសារ​ធាតុ​ផ្សំ បែប​ធម្មជាតិ ដូច្នេះហើយ​ពួកគាត់ អាច​ទទួលបាន​នូវ​ភាព​ទន់ល្មើយ និង​ការថែទាំ​ដូចជា អ្នក​ម្តាយ​របស់គាត់​អញ្ចឹង​។ រូបមន្ត​ដ៏​ល្អ​នេះ​ផ្តល់​ឲ្យ​អ្នក​ម្តាយ និង​ទារក​ទទួលបាន​អារម្មណ៍ ធូរស្រាល ហើយ​វា​បាន​បង្ហាញថា ពេល​ទារ​កមាន អារម្មណ៍​ធូរស្រាល គឺជា​ពេលដែល​ទារក​រីករាយ ហើយ​អ្វីដែល​ភ្ញាក់ផ្អើល​នោះ វា​មាន​អត្ថប្រយោជន៍ ពី​ធម្មជាតិ​ជាច្រើន ដើម្បី​សុភមង្គល​។ ការសិក្សា​ស្រាវជ្រាវ​ដដែលៗ​ជាច្រើន បាន​បង្ហាញថា សុភមង្គល​ធ្វើ​ឲ្យ​មនុស្ស រីករាយ​ក្នុង​ជីវិត​។ វា​ជំរុញ​នូវ​សុទិដ្ឋិនិយម​របស់​ពួកគាត់ ធ្វើ​ឲ្យ​ពួកគាត់​កាន់តែ​មាន​ប្រសិទ្ធភាព និង​ជោគជ័យ នៅក្នុង​ជីវិត​ផ្ទាល់ខ្លួន និង​ជីវិត​ការងារ​របស់​ពួកគាត់​។ ម្យ៉ាងវិញទៀត កុមារ​មាន​ភាព​រីករាយ ពេល​ធំ​ឡើង​នឹង​ក្លាយជា​មនុស្ស ដែលមាន​ទេ​ព្យ​កោសល្យ​ល្អ ប្រកបដោយ​ភាពជោគជ័យ​។​

​យើង​អាច​ធ្វើបាន​យ៉ាងច្រើន សម្រាប់​បុត្រ​ធីតា​របស់​យើង តាមរយៈ​ការថែទាំ​តាមបែប​ធម្មជាតិ ដែល​ផលិតផល Babi Mild បង្កើតឡើង​សម្រាប់​មាតាបិតា ព្រមទាំង​កូនតូច​ដូចគ្នា​៕N​/S





ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners