ឡាវយល់ព្រមដកកងទ័ពចេញពីតំបន់អូរអាឡៃ និងតំបន់អូរត... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ឡាវយល់ព្រម​ដក​កងទ័ព​ចេញពី​តំបន់​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ

(ថ្ងៃទី 12 សីហា 2017, ម៉ោង 12:46:PM) | ដោយ: វិចិត្រ​-​មុនីរាជ​

ក- ក+ | Print

ភ្នំពេញ: នៅ​ទីបំផុត លោក​ថោង លន់ ស៊ី​ស៊ូ​លី​ត នាយករដ្ឋមន្ត្រី​ឡាវ បានសម្រេច​បញ្ជា ឲ្យ​កងកម្លាំង​ពាក់ព័ន្ធ​របស់ខ្លួន ទាំងអស់ ដក​ចេញពី​តំបន់​អូរ​អាឡៃ និង​តំបន់​អូរ​តា​ង៉ាវ ឲ្យ​ផុត​នៅ​ព្រឹកស្អែក​។

​ការយល់ព្រម​ដក កងកម្លាំង​ទាហាន ចេញពី​ទឹកដី​កម្ពុជា បានធ្វើ​ឡើង នៅក្នុង​ជំនួប​ពិភាក្សា ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​១២ ខែសីហា នេះ នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ​។​

​នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត​ឡាវ បាន​សន្យាថា នឹង​ដក​កងកម្លាំង​កងទ័ព​របស់ខ្លួន ចាក​ចេញពី​តំបន់​ជម្លោះ មិន​ឲ្យ​លើសពី​ថ្ងៃស្អែក ។ នាយករដ្ឋមន្ត្រី​ឡាវ ក៏បាន​ស្នើសុំ​សម្តេច​តេ​ជោ វិញ​ផងដែរ ឲ្យ​ដក​កម្លាំង​កងទ័ព​ដូចគ្នា ជៀសវាង​ការប៉ះទង្គិច​គ្នា ព្រោះ​ជា​ប្រទេស​ភូមិ​ផង របង​ជាមួយ ។

​លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​បញ្ជាក់ថា ដោះស្រាយ​គ្នា កុំ​មានការ​កើតឡើង តាម​ព្រំដែន ហើយ​ពិភាក្សាគ្នា​ក្នុង​លក្ខណៈ​មិត្តភាព​។ លោក​បញ្ជា​ឲ្យ​អាជ្ញាធរ ពាក់ព័ន្ធ​ដកចេញ​ពី​តំបន់​នោះ មិន​ឲ្យ​លើសពី​ថ្ងៃស្អែក​។​

​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​បញ្ជា​ឲ្យ​កម្លាំង​ទ័ព ដែល​បាន​ចេញពី​តាម​មូលដ្ឋាន ទៅ​ខេត្តស្ទឹងត្រែង វិល​ចូល​ទីតាំង​វិញ​។ ហើយ​សម្តេច​ឯកភាព តាម​ការលើកឡើង របស់លោក​នាយករដ្ឋមន្ត្រី​ឡាវ ក្នុងការ​ឲ្យ​ដកទ័ព ចេញ​ពីលើ​ទឹកដី​កម្ពុជា​។ ហើយ​បញ្ហា​ដែល នៅ​សេសសល់​បន្ត​ដោះស្រាយ​៕N​/S
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners