អាហារូបករណ៍ពិសេស រហូតជាង ៣០០កន្លែង នៅសាលាខូលីងវ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អាហា​រូបករណ៍​ពិសេស រហូត​ជាង ៣០០​កន្លែង នៅ​សាលា​ខូ​លីង​វូដ​ភ្នំពេញ (CSPP)

(ថ្ងៃទី 13 សីហា 2017, ម៉ោង 10:50:AM) | ដោយ: វិចិត្រ​

ក- ក+ | Print

ភ្នំពេញ: CSPP ជា​គ្រឹះស្ថានសិក្សា​ឯកជន​ទើប​បង្កើត​ថ្មី​នៅ​កម្ពុជា ដែល​ផ្តល់នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​ខ្ពស់ ប្រជុំ​ដោយ​គ្រូបង្រៀន​ល្បីៗ មានបទពិសោធន៍​បង្រៀន​ច្រើន​ឆ្នាំ ចាប់ពី​កម្រិត​បឋមសិក្សា ដល់​មធ្យមសិក្សា ទាំង​កម្មវិធី​ចំណេះ​ទូទៅ​និង​ភាសា​អង់គ្លេស ធ្វើយ៉ាងណា​ដើម្បី​ធានា​ឱ្យ​សិស្សានុសិស្ស​ដែល​ចូលរៀន​នៅ CSPP ទទួលបាន​ជោគជ័យ​គ្រប់​កម្រិត និង​អាច​ត្រៀម​សិក្សា​នៅ​សាកលវិទ្យាល័យ​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

- នៅ CSPP សិស្សានុសិស្ស​ពុំ​ចាំបាច់​សិក្សា​បន្ថែម​នៅ​កន្លែង​ដ៏ទៃទៀត​ឡើយ ដោយសារ​សាលា​មាន​កម្មវិធី​បំប៉នបន្ថែម​ដោយ​ឥត គិតថ្លៃ ជាពិសេស​លើ​មុខវិជ្ជា​ដែល​សិស្សានុសិស្ស​មានការ​លំបាក ដើម្បី​ទទួលបាន​ជោគជ័យ និង​ការប្រកួតប្រជែង​ផ្សេងៗ​។​
- CSPP ប្រកាន់ខ្ជាប់​នូវ​វិន័យ​យ៉ាង​ហ្មត់ចត់ ដោយមាន​ការតាមដាន​ការសិក្សា​របស់​សិស្ស និង​ទំនាក់ទំនង​ជាប្រចាំ​ជាមួយ អាណាព្យាបាល ដើម្បី​ធានា​ឱ្យបាន​សុវត្ថិភាព សីលធម៌ សុជីវធម៌ ប្រកបដោយ​សេចក្តីថ្លៃថ្នូរ​។​
- ការសិក្សា​នៅ CSPP ចាប់ផ្តើម​ពី​ម៉ោង​០៨ ព្រឹក​រហូតដល់​ម៉ោង​៤ រសៀល​។ CSPP ក៏មាន​ផ្តល់​ការសិក្សា​បន្ថែម​ពី​ម៉ោង​៤ រសៀល ដល់​ម៉ោង​៥ ឬ​៦​ល្ងាច លើ​កម្មវិធី​ឬ​សកម្មភាព​បន្ថែម​មួយចំនួនទៀត ដែល​សិស្ស​និង​អាណាព្យាបាល​យល់ថា​មាន​សារប្រយោជន៍ និង​ចាំបាច់ ដូចជា កម្មវិធី​ភាសា​ចិន សិល្បៈ​ផ្នែក​គំនូរ និង​តូរ្យតន្ត្រី និង​កីឡា ដូចជា​តៃ​ក្វាន់​ដូ ការ៉ាត់តេដូ យូ​ដូ និង​ល្បុកតោ ជាដើម​។​

​ដូច្នេះ សិក្សា​នៅ CSPP ជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​ចំពោះ​ក្តីកង្វល់​របស់​មាតាបិតា និង​អាណាព្យាបាល​សិស្ស​ទូទៅ​។​

​ដើម្បី​ចូលរួមចំណែក​លើក​កំពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ក្នុង​ឆ្នាំ​សិក្សា ២០១៧-២០១៨ នេះ CSPP សម្រេច​ផ្តល់​អាហារ​
​រូបករណ៍​ជាច្រើន​កន្លែង ដូចខាងក្រោម​៖
• ថ្នាក់​ទី ៧ មាន​អាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់​រយៈពេល ៣ ឆ្នាំ​សិក្សា​
• ថ្នាក់​ទី ៨ មាន​អាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់​រយៈពេល ២ ឆ្នាំ​សិក្សា​
• ថ្នាក់​ទី ៩ មាន​អាហារូបករណ៍ ៥០% ចំនួន ២៥ កន្លែង និង ៣០% ចំនួន ២៥ កន្លែង សម្រាប់​រយៈពេល ១ ឆ្នាំ​សិក្សា​
• ថ្នាក់​ទី ១០ មាន​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់​រយៈពេល ៣ ឆ្នាំ​សិក្សា​
• ថ្នាក់​ទី ១១ មាន​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់​រយៈពេល ២ ឆ្នាំ​សិក្សា​
• ថ្នាក់​ទី ១២ មាន​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង សម្រាប់​រយៈពេល ១ ឆ្នាំ​សិក្សា​

​កាលបរិច្ឆេទ​នៃ​ការប្រឡង​៖ ១៩ សីហា ២០១៧
​មុខវិជ្ជា​ប្រឡង​៖ គណិតវិទ្យា វប្បធម៌​ទូទៅ រូបវិទ្យា​និង​គីមីវិទ្យា និង​ភាសា​អង់គ្លេស​
​ទីតាំង​៖ អគារ​លេខ​៥០ ផ្លូវ​៣១៥ សង្កាត់​បឹងកក់​II ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​
​ចាប់ផ្តើម​ទទួល​ពាក្យ​ប្រឡង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូតដល់​ថ្ងៃទី​១៨ សីហា ២០១៧ វេលា​ម៉ោង ៥:០០​រសៀល​។​

​ឯកសារ​សម្រាប់​ដាក់ពាក្យ​សុំ​ប្រឡង​អាហារ​រូបករណ៍​
• លិខិតបញ្ជាក់​ការសិក្សា​
• រូបថត ៤*៦ ចំនួន ២ សន្លឹក​
• សេចក្តីចម្លង​សំបុត្រកំណើត ១ ច្បាប់​
• សេចក្តីចម្លង​សៀវភៅ​សិក្ខារ​គា​រិ​ក ១ ច្បាប់​

​សម្រាប់​ព័ត៌មាន​លម្អិត ស្តីពី​អាហារ​រូបករណ៍ និង​ការចុះឈ្មោះ​ចូលរៀន សូម​ទំនាក់ទំនង​មកកាន់​ទូរស័ព្ទ​លេខ​៖ ០១២ ៨៩៨ ១២៤ /០១២ ៨៩០ ៤៦៥/ ០៩៨ ២២៤ ៣៤៨/ ០៨៦ ៨៣៣ ៣៨៥
​សាលា​ខូ​លីង​វូដ​ភ្នំពេញ​មាន​ទីតាំង​ស្ថិតនៅ​អគារ​លេខ​៥០ ផ្លូវ​៣១៥ សង្កាត់​បឹងកក់​II ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​៕​



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners