រថយន្តសាមុយគ្លីនិកតែវណ្ណា បើកលឿនខ្វះការប្រុងប្រ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

រថយន្តសាមុយគ្លីនិកតែវណ្ណា បើកលឿនខ្វះការប្រុងប្រយ័ត្ន បានឆក់យកជីវិតមនុស្ស៣នាក់ និងរបួសធ្ងន់២នាក់

(ថ្ងៃទី 13 សីហា 2017, ម៉ោង 05:47:PM) | ដោយ: កូឡាប

ក- ក+ | Print

កណ្តាល:  នគរបាលស្រុកពញាឮ បានរាយការណ៍ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងដោយរថយន្តសាមុយ គ្លីនិកតែវណ្ណា និងម៉ូតូCityសណ្តោងរឺម៉ក (តុកៗ) បណ្តាលឲ្យស្លាប់៣នាក់ និងរបួសធ្ងន់២នាក់ និងខូចខាតធ្ងន់ យានកង់បី១គ្រឿង និងរថយន្តសាមុយ១គ្រឿង។ កើតហេតុថ្ងៃទី១៣សីហា២០១៧ វេលាម៉ោង៥:១៥នាទីទៀបភ្លឺ ចំណុចភូមិ ឃ្លាំងស្បែក ឃុំកំពង់ហ្លួង ស្រុកពញឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៩-៣០។

នគរបាលបានឲ្យដឹងថា រថយន្តមួយគ្រឿងម៉ាក ស្តារិច (សាមុយគ្លីនិកតែវណ្ណា) ពណ៌សឆ្នូតក្រហម ពាក់ស្លាកលេខកំពង់ឆ្នាំង2A-1317
(អ្នកបើកបររត់គេចខ្លួន) បើកបរក្នុងទិដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ បានបុករុញពីក្រោយម៉ូតូ តុកៗ ដែលកំពុងបើកបរស្របទិស នៅពីមុខដោយឈ្មោះពៅ មារីន ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាល បណ្តាលឲ្យស្លាប់អ្នករួមដំណើរ ឈ្មោះយី សុភ័ក្រ ភេទស្រី អាយុ៣៨ឆ្នាំ ឈ្មោះខៃ បញ្ញា ភេទប្រុស អាយុ៤ឆ្នាំ និងឈ្មោះខុន សុខលី ភេទស្រី អាយុ៣៥ឆ្នាំ របួសធ្ងន់ ឈ្មោះជឹម សុណា ភេទស្រី អាយុ៤៦ឆ្នាំ ។ អ្នកទាំងអស់មានទីលំនៅជាមួយគ្នា។ មធ្យោបាយយកមករក្សាទុកនៅអធិការដ្ឋាន ចំពោះសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី
នគរបាលបានធ្វើការសន្និដ្ឋានថា ករណីនេះបណ្តាលមកពីរថយន្តបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន៕


ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners