សម្តេចពិជ័យសេនា ទៀ បាញ់ ជួបសំណេះសំណាលជាមួយពលរដ្... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង

(ថ្ងៃទី 13 តុលា 2017, ម៉ោង 04:57:PM) | ដោយ: វ៉ៃកូ

ក- ក+ | Print

ស្វាយរៀង:
នៅ​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧​នេះ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​អញ្ជើញ​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ពលរដ្ឋ​ទៅ​តំបន់​គ្រាប់បែក​គីមី របស់​សហរដ្ឋអាមេរិក​ដែល​បាន​បន្សល់ទុក​ពី​សម័យ​សង្គ្រាម​ដែល ស្ថិតនៅ​ក្នុងភូមិ គគី ឃុំ គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​ដំណើរ​ចុះមក​កាន់​តំបន់​គ្រាប់បែក​គីមី របស់​ប្រមុខ​ការពារជាតិ បានធ្វើ​ឡើង​ចំពេល ដែល​គ្រាប់បែក​គីមី ជាច្រើន​គ្រាប់​ត្រូវបាន រកឃើញ​ជា​បន្តបន្ទាប់​ដោយ​អាជ្ញាធរ​ជាតិ​អាវុធ​គីមី និង​កម្លាំង​មជ្ឈមណ្ឌល​បោសសំអាត​មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​(​ស៊ីម៉ាក់​) បាន​រកឃើញ​វត្តមាន​គ្រាប់ បែក​គីមី​បន្សល់​ពី សម័យ​សង្គ្រាម​រហូតដល់ ១៥​ទីតាំង​ហើយ នៅក្នុង​ឃុំ​គគី ។ 


តាម​ការប៉ាន់ស្មាន អាច​នឹងមាន​គ្រាប់បែក​ជាច្រើន​ទៀត បន្សល់​នៅក្នុង​ឃុំ​មួយ​នេះ ដែល​មិនទាន់​រកឃើញ​នៅឡើយ ។​ប្រមុខ​ការពារជាតិ​ក​ម្ពុ​ជា សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា សហរដ្ឋអាមេរិក មិនបាន​ចូលរួម​សហការ​ដោះស្រាយ​បញ្ហា​គ្រាប់បែក​គីមី​របស់ខ្លួន នៅ​ឃុំ​គគីរ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​កំពុង​បំផ្លាញ​សុខភាព​ប្រជាជន​ខ្មែរ​នៅ​តំបន់​យ៉ាងខ្លាំង​, តែ​ទោះបីយ៉ាងណា​ប្រមុខ​ការពារជាតិ​កម្ពុជា បាន​អះអាងថា យ៉ាងណាក៏ដោយ​កម្ពុជា​ខ្លួនឯង នឹង​ព្យាយាម​បោសសំអាត​គ្រាប់បែក​គីមី ដែល​បន្សល់​ដោយ​អាមេរិក​នេះ​ឲ្យ​អស់​ចេញពី​ឃុំ​គគីរ​។​


​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា "​យើង​ពិតជា​អាក់អន់ចិត្ត​ខ្លាំងណាស់ ដែល​គេ​មក​បំផ្លិចបំផ្លាញ​ប្រទេស​យើង​ហើយ មិន​សហការ​ចូលរួម​ដោះស្រាយ ហើយ​នៅ​មិន​អស់ចិត្ត​ទៅ​បង្គាប់បញ្ជា​ឲ្យ​អ្នកផ្សេង​ចង់​មក​បំផ្លាញ​ប្រទេស​យើង​ទៀត​"​។ ចំណែក​ក្រសួងសុខាភិបាល​ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ដឹកនាំ​ក្រុមការងារ​ចុះទៅ​ទីតាំង ដែលមាន​គ្រាប់​គីមី របស់​អាមេរិក​នៅ​ឃុំ​គគី​ហើយ​ត្រូវបាន​រកឃើញ​ក្មេង​៣​នាក់ ដែល​កើតមក​ខុស​ប្រក្រតី ទទួល​ប៉ះពាល់ មកពី​ការ​សាយភាយ ពី​គ្រាប់​គីមី ។​

​តាម​ប្រសាសន៍​របស់លោក​វេជ្ជបណ្ឌិត ភាវ សុស​ត្តា ប្រធាន​ការ​យា​ល័យ​ស្រុក​ប្រតិ​ប​ត្ត​រមាសហែក​របស់​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​មានប្រសាសន៍​ឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧​នេះ​ផងដែរ កុមារ​ទាំង​៣​នាក់ ដែល​អាជ្ញាធរ​បាន​រកឃើញថា​រងគ្រោះ​ដោយសារ​ធាតុគីមី​នោះ​ត្រូវបាន​អាជ្ញាធរខេត្ត​ស្វាយរៀង​ដឹកបញ្ជូន​យកទៅ​រាជធានី​ភ្នំពេញ​ដើម្បី​តាមដាន​សភាព​ជំងឺ​នៃ​កុមារ​ទាំង​៣​នាក់​នោះ​ហើយ​៕




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners