គណៈកម្មការនៃរដ្ឋសភា សម្រេចបញ្ជូនសេចក្ដីស្នើច្បា... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

គណៈកម្មការ​នៃ​រដ្ឋសភា សម្រេច​បញ្ជូន​សេចក្ដីស្នើច្បាប់ វិសោធនកម្ម​ច្បាប់​ចំនួន​៤ ទាក់ទិន​នឹង​ការបោះឆ្នោត ទៅ​គណៈកម្មាធិការ អចិន្ត្រៃយ៍​រដ្ឋសភា​ដើម្បី​ពិនិត្យ ដាក់ចូល​ក្នុង របៀបវារៈ​ប្រជុំ​រដ្ឋសភា​

(ថ្ងៃទី 13 តុលា 2017, ម៉ោង 06:23:PM) | ដោយ: ជាលី

ក- ក+ | Print

ភ្នំពេញ​:
​លោក បណ្ឌិត ប៉ែន បញ្ញា ប្រធាន​គណៈកម្មការ​នីតិកម្ម និង​យុត្តិធម៌​នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា គណៈកម្មការ បាន​ឯកភាពគ្នា​សម្រេច​បញ្ជូន​សេចក្តីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​, សេចក្ដីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​, សេចក្ដីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​សង្កាត់ និង​សេចក្ដីស្នើច្បាប់ ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ ជូនទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដើម្បី​សម្រេច​ដាក់បញ្ចូល​ក្នុង​របៀបវារៈ​សម័យប្រជុំ​រដ្ឋសភា ធ្វើការ​ពិភាក្សា​និង​អនុម័ត​នាពេលខាងមុខ​។​


​លោក បណ្ឌិត ប៉ែន បញ្ញា បាន​មានប្រសាសន៍​បែបនេះ បន្ទាប់ពី​គណៈកម្មការ បាន​ជួបប្រជុំ​ជាមួយ​តំណាង ក្រុមតំណាងរាស្ត្រ​ហត្ថលេខី ដឹកនាំ​ដោយ លោក បណ្ឌិត​រដ្ឋ ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម​នៃ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល​មាន លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក កើត រិ​ទ្ធ រដ្ឋលេខាធិការ​ក្រសួងយុត្តិធម៌ ព្រមទាំង​តំណាងរាស្ត្រ​ហត្ថលេខី និង​ក្រុមអ្នកច្បាប់​ផង នៅ​រសៀល​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៧ នៅ​វិមាន​រដ្ឋសភា​។​

​លោក បណ្ឌិត ប៉ែន បញ្ញា បាន​មានប្រសាសន៍ថា តាម​ការពិនិត្យ សេចក្ដីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គឺ​វា​ពិត​ជាមាន​ភាពសមស្រប​ទៅនឹង​ច្បាប់រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង​ច្បាប់​ដែល​នៅ​ជា​ធរមាន​ផ្សេងៗ​ទៀត​។ ម្យ៉ាងទៀត​ការស្នើ​ធ្វើ​វិសោធនកម្ម​នៃ​ច្បាប់​ទាំង​៤ ក៏​ដើម្បី​ឲ្យ​ច្បាប់​មាន​សង្គតិភាព​ជាមួយគ្នា សម្រាប់​ការអនុវត្ត​ក្នុង​នីតិកាល​បន្តបន្ទាប់​ទៀត ។​
​ក្នុងឱកាស​នោះ លោក បណ្ឌិត​រដ្ឋ ជាម យៀប ក្នុងនាម​ក្រុមតំណាងរាស្ត្រ​ហត្ថលេខី ក៏បាន​មានប្រសាសន៍ ជម្រាប​ពី​មូលហេតុ​ដែល​នាំ​ឲ្យ​តំណាងរាស្ត្រ​មួយក្រុម​មាន​ចំនួន​៤៩​រូប បាន​ឯកភាពគ្នា​រៀបចំ​នូវ​សេចក្ដីស្នើច្បាប់ ស្ដីពី​វិសោធនកម្ម​ច្បាប់​ទាំង​៤​ខាងលើនេះ​ឡើង និង​ថា​ការរៀបចំ​សេចក្ដីស្នើច្បាប់​ស្ដីពី វិសោធនកម្ម​ច្បាប់​ទាំង​៤​នេះ គឺធ្វើឡើង​ស្របទៅតាម​ច្បាប់​ស្ដីពី​គណបក្សនយោបាយ ក៏ដូចជា​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ស្របតាម សភាពការណ៍ ជាក់ស្ដែង​នាពេល​បច្ចុប្បន្ន​នៅ​កម្ពុជា​ផងដែរ​។​

​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ក៏បាន​មានប្រសាសន៍​លើកឡើងថា ផ្អែកលើ​ក្របខ័ណ្ឌ​ច្បាប់ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្រសួង​ព្រមទាំង​អន្តរក្រសួង​ពាក់ព័ន្ធ ដែលជា​សេនាធិការ​របស់​រាជរ​ដ្ឋា​ភិ​បាល បាន​ខិតខំ​ជំរុញ​ធ្វើការ​ពិនិត្យ​លើ​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ទាំងនេះ ក្នុង​គោលបំណង​បំពេញបន្ថែម​នូវ​ភាពខ្វះ​ចន្លោះ ដែល​ពុំ​មានចែង​នូវ​លក្ខ​ខ័​ណ្ឌ​គ្រប់គ្រាន់ និង​ស្របតាម​សភាពការណ៍​បច្ចុប្បន្ន   ដូច្នេះ​វា​ទាមទារ​ចាំបាច់​ឲ្យ​មាន​ការស្នើ​ធ្វើ​វិសោធនកម្ម​ទៅលើ​ច្បាប់​ទាំងនេះ ដែលជា​មូលដ្ឋានគ្រឹះ ក្នុង​ការគោរព​សិទ្ធិ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​៕​




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners