កម្ពុជាប្រឆាំងដាច់ខាតរាល់សកម្មភាពណាមួយ ការជ្រៀត... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ណាមួយ ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង

(ថ្ងៃទី 13 តុលា 2017, ម៉ោង 06:58:PM) | ដោយ: ជាលី

ក- ក+ | Print

ភ្នំពេញ​:
ដើម្បី​រក្សា​សន្តិភាព​និង​សន្តិសុខ​ជាតិ កម្ពុជា​ប្រឆាំង​ដាច់ខាត​រាល់​សកម្មភាព​ណាមួយ ការជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង ដែលមាន​ចរិត​បង្កហេតុ​និង​បំបែកបំបាក់​សាមគ្គីភាព​ជាតិ ក្រោម​ស្លាក​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស ដែលមាន​បំណង​បម្រើ​ផលប្រយោជន៍​នយោបាយ​បុគ្គល ឬ ក្រុមមនុស្ស​មួយ​ក្តាប់​តូច និង​បរទេស​។​


​នៅ​ទីបញ្ជាការដ្ឋាន​កងពល​តូច​ថ្មើរជើង​លេខ​៧០ ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០១៧ ក្នុង​ពិធី​សំណេះសំណាល​និង​បំពាក់​ឋានន្តរសក្តិ អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៣ ថ្ងៃកំណើត​កងពលតូច​ថ្មើរជើង​លេខ​៧០ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សា​រឿង អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៃ​កងពលតូច​ថ្មើរជើង​លេខ​៧០ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​បំពេញបេសកកម្ម​ប្រកបដោយ​វីរភាព និង​ពោរពេញ​ដោយ​កិត្តិយស​ដ៏​ឧត្តុង្គឧត្តម សម្រេចបាន​ស្នាដៃ​ធំៗ​ជាច្រើន ជូន​ប្រទេសជាតិ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ បាន​ថ្លែង​បញ្ជាក់ថា កម្ពុជា គឺជា​រដ្ឋ​ឯករាជ្យ អធិបតេយ្យ ម្ចាស់ការ​ក្នុងការ​សម្រេច​ជោគវាសនា​របស់ខ្លួន​។ កម្ពុជា​តែងតែ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ជាស​កល​នៃ​ការគោរព​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន​។ 

​ក្នុងន័យនេះ ទោះ​ក្នុងតម្លៃ​ណាក៏ដោយ កងយោធពល​ខេមរភូមិន្ទ សូម​ប្តេជ្ញា​ការពារ​ឱ្យបាន​រឹងមាំ​ជា​អមតៈ​នូវ​សន្តិភាព​និង​សន្តិសុខ​ជាតិ ពីព្រោះ​វា​ជា​ផលប្រយោជន៍​រួម និង​ជា​សេចក្តីប្រាថ្នា​នៃ​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា​គ្រប់រូប និង​ជា​មូលដ្ឋានគ្រឹះ​ដ៏​ចាំបាច់​បំផុត សម្រាប់​ប្រទេសជាតិ​បោះជំហាន​បន្តទៅ​មុខ លើ​វិថី​អភិវឌ្ឍន៍​និង​ការរីកចម្រើន​។ កងយោធពល​ខេមរភូមិន្ទ សូម​ប្រឆាំង​ដាច់ខាត​ចំពោះ​សកម្មភាព​នានា​របស់​ក្រុម​ជ្រុលនិយម​ណាមួយ ដែល​គាំទ្រ​ពី​បរទេស ក្នុង​គោលបំណង​ចង់​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ តាមរយៈ​ការ​ញុះញង់​បង្កឱ្យមាន​អំពើហិង្សា មាន​ចរិត​ជា​បដិវត្ត​ពណ៌ សំដៅ​បំផ្លាញ​សុខសន្តិភាព សេចក្តីសុខសាន្ត​របស់​ប្រជាពលរដ្ឋ និង​ការរីកចម្រើន​របស់​ប្រទេសជាតិ​។​

​ទិសដៅ​បន្ត កងពល ត្រូវ​ឈរ​ជា​មជ្ឈមណ្ឌល​សាមគ្គី​ឯកភាព​ផ្ទៃក្នុង បន្ត​ពង្រឹងកម្លាំង ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី​សេចក្តីថ្លៃថ្នូរ​របស់​កង​យោធពលខេមរភូមិន្ទ និង​បង្កើន​វិធានការ​ថែរក្សា​សម្ភារៈ​បរិក្ខារ សព្វាវុធ និង​គ្រឿង​បំពាក់​ឱ្យបាន​ល្អ ក្នុង​បុព្វហេតុ​ការពារជាតិ​និង​ប្រជាជន ។ ត្រៀមកម្លាំង មធ្យោបាយ និង​សម្ភារៈ ដើម្បី​ចូលរួម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ដែល​ជួបប្រទះ​គ្រោះមហន្តរាយ​នានា​។ ត្រៀម​ចូលរួម​សហការ​ការពា​រ​សន្តិសុខ ក្នុងការ​បោះឆ្នោត​ព្រឹទ្ធសភា និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នា​ឆ្នាំ​២០១៨​។ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ក្នុង​កិច្ចសហការ​ថែរក្សា​ការពារ​ឱ្យបាន​ដាច់ខាត​នូវ​សុខសន្តិភាព រក្សា​ស្ថិរភាព សណ្តាប់ធ្នាប់​សង្គម និង​ការពារ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​៕​





ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners