អភិបាលរងខេត្តតាកែវ ជំរុញអោយកងកំលាំងត្រូវយកចិត្ត... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

អភិបាលរង​ខេត្តតាកែវ ជំ​រុញអោយ​កងកំលាំង​ត្រូវ​យកចិត្តទុកដាក់​ខ្លាំង​លើ​ករណី​ពលរដ្ឋ​ស្រុក​គីរីវង់​នាំគ្នា​ដាំ​កញ្ឆា

(ថ្ងៃទី 13 តុលា 2017, ម៉ោង 07:27:PM) | ដោយ: តាកែវ

ក- ក+ | Print

តាកែវ:
ថ្លែង​នៅក្នុង​ពិធី​បំពាក់​ឋានន្តរស័ក្តិ គ្រឿង​ឥស្សរិយយស និង​ប្រគល់​ប័ណ្ណសរសើ លិខិត​សរសើ​ជូន​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តតាកែវ​នៅ​រសៀល​ថ្ងៃទី ១៣ តុលា ២០១៧ លោក អ៊ុន វណ្ណា អភិបាលរង​ខេត្តតាកែវ​បាន​មានប្រសាសន៍ថា ពាក់ព័ន្ធ​ជាមួយនិង​ការដាំ​កញ្ឆា​នៅ​ស្រុក​គីរីវង់​នេះ កងកំលាំង​មន្ត្រីនគរបាល​ជំនាញ​ទាំងអស់​ត្រូវ​ចាត់​វិធានការណ៍​រដ្ឋបាល​ជាបន្ទាន់​លើ​ប្រជាពលរដ្ឋ​ទាំងអស់នោះ​ដែល​បំពាន​លើ​ការហាមឃាត់​របស់​សម​ត្ថ​កិច្ច និង​អាជ្ញាធរ ជាពិសេស​ត្រូវ​ឃាត់ខ្លួន​អោយបាន​នូវ​ជន​ដែលជា​មេខ្យល់​នាំអោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ​នាំគ្នា​ដាំ​កញ្ឆា ។ លោក​អភិបាលរង​ខេត្ត​បាន​បន្តថា សម្រាប់​បណ្តា​ខេត្ត​គេ​ដទៃ​គឺ​មិនមាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ដាំ​កញ្ឆា​នោះទេ ដោយឡែក​មានតែ​ខេត្តតាកែវ​ទេ ដែលមាន​ពលរដ្ឋ​នាំគ្នា​ដាំ​កញ្ឆា​នេះ ដូច្នេះ​កងកំលាំង​ទាំងអស់​ពិសេស​មន្ត្រីនគរបាល ត្រូវយក​ចិត្ត​ទុក្ខ​ដាក់អោយ​បាន​ខ្លាំង​គឺ​មិនត្រូវ​អោយមាន​ពលរដ្ឋ​នាំគ្នា​ដាំ​កញ្ឆា​តទៅទៀត​នោះទេ ។ 


​សូមបញ្ជាក់​ផងដែរ​ថា នៅក្នុង​ពី​ធី​បំពាក់​ឋានន្តរស័ក្តិ​នេះ​គឺ​ត្រូវបាន​បំពាក់​ឋានន្តរស័ក្តិ​ជូន​លោកស្នងការ​នគរបាល​ខេត្តតាកែវ ជា​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង ១​រូប និង​បំពាក់​ឋានន្តរៈស័ក្តិ​ថ្នាក់​វរៈ​សេនី​យ៏​ទោ ០៤ រូប វរៈ​សេនី​យ៏​ត្រី ១៦​រូប និង​បំពាក់​មេដាយ និង​ផ្តល់​ប័ណ្ណសរសើរ​ដល់​អង្គភាព​និង​មន្ត្រីនគរបាល​ដែលមាន​ស្នាដៃ​ល្អ​ចំនួន ១៥០ នាក់ ។ 

​បន្ទាប់ពី​ធ្វើការ​បំពាក់​ឋានន្តរស័ក្តិ​រួច លោក​ឧ​ត្ត​ម​សេនីយ​ទោ សុខ សំណាង បាន​ឡើង​ធ្វើការ​សន្យាថា សន្យា​ស្មោះត្រង់​ចំពោះ​ជាតិ សាសនា ព្រះមហាក្សត្រ សន្យា​គោរព និង​អនុវត្ត​ដោយស្មោះ​ត្រង់​តាម​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល និង​សន្យា​យក​អស់​កំលាំងកាយ​ចិត្ត គំនិត​ប្រាជ្ញា ដើម្បី​បំរើ​ផល​ប្រ​យោ​ជ​ន៏​ជូន​រាស្ត្រ ។​

​នៅក្នុង​ពិធី​បំពាក់​ឋានន្ត​រៈ​សិ​ក្តិ​ជូន​លោកស្នងការ​នគរបាល​ខេត្ត​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ឯក ប៉ែន វិបុល អគ្គ​ស្នងការរង​ទទួលបន្ទុក​ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​មាន​ប្រសា​ស​ន៏​ដោយ​លើកឡើង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​ឧ​ត្ត​ម​សេនី​យ៏​ទោ សុខ សំណាង ពី​ការសម្រេចបាន​នៅ​ការងារ​ជាច្រើន​ដែល​លោក​ទើបតែ​មក​ចូលកាន់​មុខតំណែង​ជា​ស្នងការ​ខេត្តតាកែវ​ថ្មី​នេះ​។​

​ក្នុងនោះ​ឯកឧត្តម​ក៏បាន​ជំរុញ​អោយ​លោកស្នងការ​ក៏ដូចជា​មន្ត្រីនគរបាល​ទាំងអស់​ដែល​បានមក​បំពាក់​ឋានន្តរស័ក្តិ​ថ្មី​នេះ បន្ត​ខិតខំ​ប្រឹងប្រែង លើ​កិច្ចការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ខេត្ត អោយ​ពួកគាត់​កាន់​តែមាន​ជំនឿ​ទុក្ខ​ចិត្ត​លើ​សមត្ថកិច្ច​នគរបាល​របស់​យើង ៕



ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners