ស្ថានភាពនយោបាយប្រែប្រួលខ្លាំង ខណៈលោក សម រង្ស៊ី ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ស្ថានភាព​នយោបាយ​ប្រែប្រួល​ខ្លាំង ខណៈលោក សម រង្ស៊ី ប្រកាស​តាម​វីដេអូ​អំពី​ការវិលត្រឡប់​

(ថ្ងៃទី 6 កក្កដា 2013, ម៉ោង 03:47:PM) | ដោយ: គ្រីទិច

ក- ក+ | Print

ភ្នំពេញ: ​លោក​ សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បានប្រកាស​ផ្ទាល់មាត់​ពី​ទីក្រុង​ប៉ារីស​ថា​ លោក​នឹង​វិល​ត្រឡប់មក​កម្ពុជា​វិញ​ មុនពេល​បោះឆ្នោត។ ចំណែក​អ្នកនាំពាក្យ​ក្រសួង​មហា​ផ្ទៃ ​បាន​និយាយថា​ ប្រទេស​កម្ពុជា ​គឺជា​ប្រទេស​មានច្បាប់​។

​ការប្រកាស​របស់​មេបក្ស​ប្រឆាំង ​បាន​នាំអោយ​ស្ថានភាព​នយោបាយ​ប្រែប្រួល​ខ្លាំង​ថា​តើមេបក្ស​ប្រឆាំង​រូបនេះ​ ពិតជា​បញ្ចប់ការភ័យខ្លាច ​ដែល​ធ្លាប់មាន​ឬ​យ៉ាងណា ខណៈរូបគាត់​ប្រឈមមុខ​នឹង​ការចាប់​ខ្លួនដាក់​ព​ន្ធ​នាគារ​ដោយសារតែ​គាត់​មានទោស​។​



នៅក្នុង​វីដេអូ​ខ្លី​មួយ ​ដែល​ដាក់​នៅក្នុង​ Facebook ​របស់គាត់ លោក​សមរង្ស៊ី​បាន​និយាយថា “​ខ្ញុំ សម រង្ស៊ី ជា​តំណាងរាស្ត្រ ជាប់ឆ្នោត និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​កិត្តិយស និង​ក្តី​សោមនស្ស ជំរាបជូន​បងប្អូន​ជនរួមជាតិ ជាទីគោរព និង​ជាទី​នឹករលឹកថា ខ្ញុំ​នឹង​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ ហើយនឹង​មកដល់​លើ​ទឹកដី​មាតុភូមិ មុន​ថ្ងៃ​បោះ​ឆ្នោត ដែល​ត្រូវ​នឹង​ថ្ងៃអាទិត្យ ទី​២៨ ខែកក្កដា ឆ្នាំ​២០១៣ នេះ​”​។​

​តាម​មរយៈ​ខ្សែ​វីដេអូ​នោះ មេបក្ស​ប្រឆាំង​រូបនេះ ​បាន​បំបែកភាពភ័យខ្លាច​របស់ខ្លួន ដែល​ធ្លាប់​មាន​ជា​ទម្លាប់ ដើម្បី​ចូល​ប្រទេស​វិញ ដោយ​និយាយថា លោក​សុខចិត្ត​បូជាជីវិត​។​ ​​ប៉ុន្តែលោកសម​ រង្ស៊ី ​បាន​ខកខាន​នៅក្នុង​ការបញ្ជាក់​អោយ​ច្បាស់លាស់​អំពី​កាលបរិច្ឆេទ​ពិត​ប្រាកដ​​នៃ​ការវិលត្រឡប់​នោះ​។​

​លោក សម រង្ស៊ី កន្លងមក​ បានគេច​ចេញ​ពី​ប្រទេស​កម្ពុជា ដោយសារតែ​ខ្លាចត្រូវ​ប៉ូលិស​ចាប់​ខ្លួន ដាក់់ពន្ធនាគារ ដោយសារតែ​តុលាការ បាន​កាត់ទោស​លោក អោយ​ជាប់ពន្ធនាគារ ​រយ​:​ពេល​ជា​សរុប ​១២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការដក​បង្គោល​តម្រុយព្រំដែន កម្ពុជា​-​វៀតណាម ក្លែងបន្លំ​ឯកសារ និង ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​។​

​កន្លងមក លោកតែងតែ​មិន​ហ៊ាន​នៅក្នុង​ប្រទេស​ឡើយ នៅពេលដែល​លោកប្រឈមមុខ​នឹង​ការដាក់​ព​ន្ធ​នាគារ​តាមផ្លូវ​ច្បាប់​។​

​តើ​លោក សម រង្ស៊ី​នឹងត្រូវ​ចាប់ខ្លួន​ដាក់​ព​ន្ធនាគារ ​ឬ​យ៉ាងណា​?

​លោក ខៀវ​ សុភ័គ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ បាន​និយាយ​យ៉ាង​ប្រយ័ត្ន​ប្រ​យែង នៅពេលដែល​លោក​ ត្រូវបាន​ចោទសួរ​ថា ​តើ​មេបក្ស​ប្រឆាំង​រូបនេះ ​ត្រូវ​ចាប់ខ្លួន បើសិនជា​គាត់​​មាន​សេចក្តីក្លាហាន ហ៊ាន ចូល​ប្រទេស​ប្រទេស​កម្ពុជា​វិញ ​ឬ​យ៉ាងណា​? លោកបាន​និយាយថា កាលដែល​លោក សម រង្ស៊ី​ បានចេញ​ទៅ ​គឺ​គាត់​ទៅ​ខ្លួន​គាត់​។ ​ដូច្នេះ បើ​គាត់​ត្រឡប់មកវិញ​នោះ​ គឺជា​រឿង​របស់គាត់​។

ប៉ុន្តែ​លោក ខៀវ សុភ័គ ​ព្រមាន​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេស​មានច្បាប់ ហើយ​គ្មាន​ច្បាប់​​ណាមួយ ត្រូវបាន​លុបចោល​ទេ​៕​
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners