ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា ច្បាប់សមាគម និង... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ក្រុមប្រឹក្សាធម្មនុញ្ញ ប្រកាសថា ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ស្របតាម​រដ្ឋធម្មនុញ្ញ​

(ថ្ងៃទី 12 សីហា 2015, ម៉ោង 03:27:PM) | ដោយ: មុនីរាជ

ក- ក+ | Print

ភ្នំពេញ: ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាស​ជា​ផ្លូវការ​ថា សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​រដ្ឋសភា​បានអនុម័ត កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ និង​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឲ្យ​យោបល់​ឯកភាព​ទាំងស្រុង លើ​ទម្រង់ និង​គតិ​ច្បាប់ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​។​

​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើ​ឡើង នៅក្នុង​កិច្ចប្រជុំពេញអង្គ កាលពី​រសៀល​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥​។

​ការប្រជុំ​សម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​នេះ គឺ​បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ស្តាប់​ការបំភ្លឺ​របស់​តំណាង​រាជរដ្ឋាភិបាល កាលពី​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៥ និង​ស្លាប់​ការបំភ្លឺ​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែសីហា ឆ្នាំ​២០១៥​។​

​គួរ​បញ្ជាក់ថា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៥ តំណាងរាស្ត្រ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ព្រឹទ្ធសភា​គណបក្ស សម រង្ស៊ី បាន​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ដោយ​ស្នើ​ដល់​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ​អំពី​ធម្មនុញ្ញភាព នៃ​ច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មាន​៩​ជំពូក និង​៣៩ មាត្រា ដោយ​ក្នុង​មាត្រា ១ នៃ​ច្បាប់​នេះ បានបញ្ជាក់​ពី​គោលបំណង គឺ​ធានា​ការពារ​សិទ្ធិសេរីភាព​ក្នុងការ​បង្កើត​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​ស្របច្បាប់​របស់ខ្លួន និង​ការពារ​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​រវាង​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ជាមួយ​អាជ្ញាធរ​សាធារណៈ​៕
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners