FBI តាមចាប់ខ្លួន ជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធប... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

FBI តាមចាប់ខ្លួន ជនជាតិអាមេរិកម្នាក់ ពាក់ព័ន្ធបទល្មើស អនាចាររត់មកលាក់ខ្លួននៅកម្ពុជា

(ថ្ងៃទី 22 មេសា 2016, ម៉ោង 10:08:AM) | ដោយ: មុនីរាជ

ក- ក+ | Print

ភ្នំពេញ:
ប៉ូលិស FBI សហរដ្ឋអាមេរិក បានសហការជាមួយប៉ូលិសអន្តោប្រវេសន៍កម្ពុជា ចាប់ខ្លួនជនជាតិអាមេរិកម្នាក់ ជាប់ពាក់ព័ន្ធបទល្មើសអនាចារនៅអាមេរិក ហើយបានរត់គេចមកលាក់ខ្លួននៅក្នុងប្រទេសកម្ពុជា។ ការចាប់ខ្លួនបុរសជនជាតិនេះ បានធ្វើឡើងកាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦។
ជនជាតិអាមេរិកដែលចាប់ខ្លួនមានឈ្មោះ Eric David Erdnann មានអាយុ៤៤ឆ្នាំ។ បុរសរូបនេះ ត្រូវបានអាជ្ញាធរអាមេរិក ហាមមិនឲ្យចេញពីសហរដ្ឋអាមេរិក ដោយពាក់ព័ន្ធការប្រព្រឹត្តអំពើអនាចារ ប៉ុន្តែគាត់បានលួចរត់គេចពីអាមេរិក មកលាក់ខ្លួននៅកម្ពុជា។


ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners