ប្រជាពលរដ្ឋ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ទទួលបាន ... | ដំណឹងក្នុងប្រទេស:ដំណឹងក្នុងប្រទេស

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

ប្រជាពលរដ្ឋ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ទទួលបាន ឡ ជីវឧស្ម័ន ជាង​២​ម៉ឺន ឡ​

(ថ្ងៃទី 15 សីហា 2016, ម៉ោង 04:32:PM) | ដោយ: កក្កដា

ក- ក+ | Print

ភ្នំពេញ: ឡ​ជីវឧស្ម័ន​ដែលជា​កម្មវិធី​របស់​ក្រសួងកសិកម្ម​ធ្វើបាន​ជាង​២​ម៉ឺន​ឡ​ហើយ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​សម្រាប់ ចម្អិន​អាហារ​ប្រចាំថ្ងៃ​។ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង ប្រាជ្ញ ច័ន្ទ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​អញ្ជើញ​ធ្វើ​អធិបតី​ក្នុង​ពិ​ធឺ​អបអរសាទរ​ឡ​ជីវឧស្ម័ន​ទី​២៥.០០០ កាលពី​ចុង​សប្តាហ៍​កន្លងមកនេះ​នៅ​ភូមិ​ពង្រ ឃុំ​នាង​ទើត ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ​។​

​គួររំលឹកថា កម្មវិធី​ឡ​ជីវឧស្ម័ន​ជាតិ​(NBP)​គឺជា​កម្មវិធី​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​។ កម្មវិធី​នេះ​បាន​បង្កើត​សម្រាប់​លក្ខណៈ​គ្រួសារ​តាមបែប​ពាណិជ្ជកម្ម​និង​ទីផ្សារ​ដើម្បី​ផ្សព្វផ្សាយ​ពង្រីក​ឡ​ជីវឧស្ម័ន​ដែលជា​ប្រភព​ថាមពល​​កើតឡើង​វិញ​និង​មាន​និរន្តរភាព​។

​កម្មវិធី​នេះ​ចាប់ផ្តើម​ដំណើរការ​ឆ្នាំ​២០០៦​រហូតដល់​បច្ចុប្បន្ន​នៅ​ខេត្ត​គោលដៅ​ចំនួន​១៤​គឺ ខេត្តកំពង់ចាម ត្បូងឃ្មុំ ស្វាយរៀង តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង សៀមរាប ពោធិសាត់ កណ្តាល កំពត កែប ព្រះសីហនុ ព្រៃវែង​និង​កំពង់ធំ​។

​គិត​មកដល់​បច្ចុប្បន្ន​កម្មវិធី​បានសម្រេច​ការសាងសង់​ឡ​ជាង​២៥.០០០ ឬ​ប្រមាណ​ជា​៣​ភាគរយ​នៃ​សក្តានុពល​បច្ចេកទេស​ដែលមាន​ជិត​១​លាន​គ្រួសារ​។ តែ​ទោះយ៉ាងណា​ចំពោះ​កម្មវិធី​ឡ​ជីវឧស្ម័ន​នៅ​ខេត្ត​ត្បូងឃ្មុំ​ដែល​ទើប​បង្កើតឡើង​ក្នុង​ឆ្នាំ​២០១៤​បាន​សាងសង់​ឡ​ចំនួន​១៦៥(​មិន​រាប់បញ្ចូល​ឡ​៧៨៥​ដែល​សាងសង់​តាំងពី​មិនទាន់​បំបែក​ពី​ខេត្តកំពង់ចាម​)​។

​ដើម្បី​ជួយ​សម្រាល​ដល់​ការចំណាយ​របស់​ប្រជាកសិករ​ក្នុងការ​សាងសង់​ឡ​លោក​រដ្ឋមន្ត្រី​បានប្រកាស​ជួយ​ចេញ​ថវិកា​ផ្ទាល់ ៥០​ដុល្លារ​ក្នុង​ឡ​មួយ​(​ជា​មធ្យម ឡ​មួយ កសិករ​ត្រូវ​ចំណាយ​ថវិកាបដិភាគ​ផ្ទាល់ខ្លួន ១៥០ ដុល្លារ​)​។ ពាក់​ព័ទ្ធ​នឹង​ឡ​នេះដែរ ប្រទេស​ចិន​នឹង​ជួយ​៥.០០០​ឡ​នាពេលខាងមុខ​៕s​/t
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners