សម្ពោធសាលាប្រជុំសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ | ដំណឹងក្នុងប្រទេស:អភិវឌ្ឍន៍សង្គម

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

សម្ពោធសាលាប្រជុំសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ

(ថ្ងៃទី 26 តុលា 2013, ម៉ោង 02:54:PM) | ដោយ: បាយ័ន

ក- ក+ | Print

សៀមរាប:  គណៈ​ប្រធាន​តំបន់​អាស៊ី នៃ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ (​មរ​មន​) បានប្រកាស​ការ សម្ពោធ​ជា​សាធារណៈ កាល​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៣​នេះ ក្រោម​អធិបតីភាព លោក ឃឹម ប៊ុន​សុង អភិបាលខេត្ដ​សៀមរាប​។

​ទីតាំង​សាសនា​ព្រះ​យេស៊ូ​គ្រី​ស្ទ​នោះ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៦ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្ដ​សៀមរាប ដែលជា​សាខា​មួយទៀត របស់​ព្រះ​យេស៊ូ​គ្រី​ស្ទ​។​
​    ​
​សាធារណៈជន ត្រូវបាន​អញ្ជើញ​ឱ្យចូល​ទស្សនា​សាលា​ប្រជុំ ដែល​នឹង​ប្រ​ព្រឹ​ត្ដទៅ និង​ធ្វើ​ពិធី​ឆ្លង​នៅ​ថ្ងៃអាទិត្យ សំរាប់​ថ្វាយបង្គំ និង​ប្រើប្រាស់​។ អគារ​នេះ អាចដាក់​ពួក​បរិសុទ្ធ បាន​ជាង​ចំនួន ៣០០ នាក់ ដែល​រស់នៅក្នុង​តំបន់​ខេត្ដ​សៀមរាប​។

​សាលា​ប្រជុំ​នេះ ក៏​នឹង​ជា​គុណប្រយោជន៍​ផងដែរ ដោយ​ពួក មរ​មន ដទៃទៀត មកពី​ជុំវិញ​ពិភពលោក​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ដ និង​ទីតាំង​ប្រ​វិ​ត្ដ​សាស្ដ្រ​ដទៃៗ​ទៀត ក្នុង​មូលដ្ឋាន​ខេត្ដ​សៀមរាប​។ សាសនា​ចក្រ នៃ​សាសនា​គ្រី​ស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​មាន សមាជិក​ជាង ១៥​លាន​នាក់ នៅ​ទូទាំង​ពិភពលោក​។
​    ​
​ក្រុម​តន្ដ្រី​ព្រះ​យេស៊ូ បានឱ្យដឹងថា សាលា​ប្រជុំ​របស់​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ គឺមាន​លក្ខណៈខុស​ពីសា​លា​ប្រជុំ​របស់​សាសនា​ដទៃ​ជាច្រើន​ទៀត​។ អគារ​នោះ រួមមាន បន្ទប់រៀន ការិយាល័យ អាង​បុណ្យ​ជ្រមុជ​ទឹក​មួយ ផ្ទះបាយ​មួយ ហើយ​មាន​ទីធ្លា​លេង​កីឡា​មួយ ស្ថិតនៅ​ក្ន្នុ​ង​សាល​វប្បធម៌​។ សាល​វប្បធម៌​នៅក្នុង​អគារ​ព្រះវិហារ មរ​មន ត្រូវបាន​ប្រើ​សំរាប់​ការសំដែង​សិល្បៈ និង​ការប្រគំ​តន្ដ្រី​នានា​។​ហើយ​ទីធ្លា​លេង​កីឡា ក៏​ប្រើ​ជា​សាល​រាំ និង​សាល​ទទួលទាន​អាហារ ហើយ​អាច​ប្រើប្រាស់ ដើម្បី​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​។​
​    ​
​ឌែ​ល​ឌើ​រ អិ​ល ថេ​ម ភែ​រី ដែលជា​សាវក​នៃ​សាសនា​ចក្រ បាន​មានប្រសាសន៍ថា រួម​ថ្វាយបង្គំ​របស់​យើង ពុំ​សុទ្ធតែ​ត្រូវ​បា ន​សាងសង់ឡើង​មាន​រចនាបថ​ដូចៗ​គ្នា​នោះទេ​។ យ៉ាងណាក៏ដោយ ចំនុច​សំខាន់​នីមួយៗ ស្ថិត​លើ​បេសកម្ម​នៃ​ព្រះអង្គ​សង្គ្រោះ​របស់​យើង​។ អគារ​ទាំងនេះ ឧទ្ទិស​ឡើង ក្នុង​គោលបំណង​នៃ​ការ​ថ្វាយបង្គំ​ទ្រង់​។​
​    ​
​ខ្លឹមសារ​ខាងលើនេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង ជាពិសេស​ដើម្បី​ផ្សព្វផ្សាយ​ដោយ​វិជ្ជាជីវៈ​គួរឱ្យ​ចាប់អារម្មណ៍  ទាក់ទង​ទៅនឹង​សាសនា​ចក្រ និង​សកម្មភាព​របស់ខ្លួន​ទូទាំង​ពិភពលោក​៕​


ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners