រឿងក្តីជនជាតិវៀតណាមសញ្ជាតិអាមេរិក ត្រូវជនមិនស្គ... | ដំណឹងក្នុងប្រទេស:បទល្មើស និងឧក្រិដ្ឋកម្ម 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

រឿងក្តី​ជនជាតិ​វៀតណាម​សញ្ជាតិ​អាមេរិក ត្រូវ​ជន​មិន​ស្គាល់មុខ ប៉ង​ចាក់​សម្លាប់ សមត្ថកិច្ច​កំពុង​អង្កេត​

(ថ្ងៃទី 22 សីហា 2013, ម៉ោង 11:10:AM) | ដោយ: បាយ័ន​

ក- ក+ | Print

​ខេត្តសៀមរាប: បុរស​វ័យ​ចំណាស់​ម្នាក់​ឈ្មោះ​ង្វៀង បាំង​កុង អាយុ​៥៨​ឆ្នាំមាន​ដើមកំណើត ជា​ជនជាតិ​វៀតណាម ដែលជា​អាណិកជន មកពី​សហរដ្ឋអាមេរិក​ត្រូវបាន​ជន​មិន​ស្គាល់មុខ ចាក់​ជាច្រើន​កាំបិត ចំ​ដើមទ្រូង​ប៉ង​សំលាប់ ប៉ុន្ដែ​មិនបាន​សំរេច​។ សមត្ថកិច្ច កំពុងតែ​យក​ចិ​ត្ដ​ទុកដាក់ ហើយ​បើក​ការ ស៊ើបអង្កេត​ជា​បន្ដបន្ទាប់ ដើម្បី​ឈានទៅ​វែកមុខ​ជនដៃដល់ យកមក​កាត់ទោស​ទៅតាម​ច្បាប់​។​

​ប៉ុន្ដែ​នៅ​ថ្ងៃកើតហេតុ​នោះដែរ ជនរងគ្រោះ​បាន​រើបំរះ ហើយ​ជន​មិន​ស្គាល់មុខ​បាន​គេចខ្លួនបាត់ ធ្វើ​ឲ្យ​ជនរងគ្រោះ រួច​ផុតពី​ការស្លាប់ និង​បន្ទាប់មក​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ភ្លាមៗ​នោះដែរ ដើម្បី​ធ្វើការ​សង្គ្រោះ​។​

​ក្រោយពី​កើតហេតុ ជនជាតិ​វៀតណាម សញ្ជាតិ​អាមេរិក ឈ្មោះ​ង្វៀង បាំង​កុង បាន​ទូរស័ព្ទ​ទៅកាន់ ស្ថានទូត​អាមេរិក ហើយ​រឿងនេះ​ក៏បាន​បែកធ្លាយ​ធ្វើឱ្យ​សមត្ថកិច្ច​ស្វះស្វែង​ដើម្បី​ក្នុង​រឿង​ដ៏​រសើប​មួយ​នេះ​ជាមួយនឹង បណ្ដឹង របស់​ក្រុមគ្រួសារ​រងគ្រោះ​ដាក់​ទៅកាន់​សង្កាត់​រដ្ឋបាលន​គ​របាល​ប៉ុ​សិ៍្ដ ស្លក្រាម របស់​ក្រុង​សៀមរាប ផងដែរ​។​

​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​ស្ថានទូត​អាមេរិក​ទាក់ទង បំពេញបែបបទ ដើម្បី​នាំ​ជនរងគ្រោះ​ចាកចេញ​ពី​ខេត្ដ​សៀមរាប​វិល​ទៅកាន់​សហរដ្ឋអាមេរិក​វិញ ដើម្បី​ការពារ​ជីវិត ខ្លាចក្រែង ជនដៃដល់​រៀបចំ​សំលាប់​ជនរងគ្រោះ​បន្ដទៀត​។​

​ប្រភព​គ្រួ​សារបាន​បន្តទៀតថា នៅ​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០១៣ គឺ​ក្រោយ​មួយថ្ងៃ​នៃ​ការកើត​ហេតុ ជនរងគ្រោះ​ង្វៀង បាំង​កុង ត្រូវបាន​ឡើង​យន្ដហោះ​នៅ​ព្រលានយន្ដហោះ​អន្ដរជាតិ​សៀមរាប ក្នុង​គោលបំណង ត្រលប់​ទៅកាន់ សហរដ្ឋអាមេរិក​ដោយ​សុវត្ថិភាព ទោះបី​ជនរងគ្រោះ​រងរបួស​ក៏ដោយ ហើយ​បន្សល់ទុក​នៅតែ​បណ្ដឹង តែប៉ុណ្ណោះ​។​

​ក្រុមគ្រួសារ​រងគ្រោះ​មួយរូប​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់ CEN ឲ្យ​ដឹងថា បន្ទាប់ពី​ជនរងគ្រោះ​មិនត្រូវ​បាន​

​សំលាប់​តាម​ការគ្រោងទុក​អំពី​គំរោង​របស់​ជនដៃដល់​គឺ​គ្រួសារ​ជនរងគ្រោះ​មួយរូប ត្រូវបាន​ជន​មិន​ស្គាល់មុខ បាន​ទូរស័ព្ទ​មក​គំរាម ដើម្បី​សំលាប់​បន្ថែមទៀត​។

​ករណី​គំរាម​គ្រួសារ​ជនរងគ្រោះ​ពី​ជន​មិន​ស្គាល់មុខ​ធ្វើ​ឲ្យ​ជនរងគ្រោះ​ដែល​គេ​គំរាម​បានដាក់​ពាក្យបណ្ដឹង​បន្ថែម​ទៀត មក​សមត្ថកិច្ច មានន័យថា បណ្ដឹង​កើតមាន​រហូតដល់​ទៅ​២ ដែល​សុទ្ធសឹង​ជា​បទល្មើស​ប៉ុនប៉ង​ធ្វើឃាត​។​

​ដោយឡែក​សមត្ថកិច្ច​មួយ​រូប​បាន​និយាយថា​ករណី​ចាក់​នៅ​ជនជាតិ​វៀតណាម សញ្ជាតិ​អាមេរិក​នៅ​ផ្សារ​សាមគ្គី ខេត្ដ សៀមរាប សមត្ថកិច្ច​កំពុង ស្រាវជ្រាវ​ករណីនេះ​ក្នុងការ​ឈានទៅរក​កំណត់​មុខសញ្ញា​ដើម្បី​ចាប់ខ្លួន យកមក​ផ្ដន្ទា ទោស​ទៅតាម​ផ្លូវច្បាប់​។ សមត្ថកិច្ច​បន្ដ​ថាករ​ណី​នេះដែរ​គឺ​ជំនាញ​បានកំណត់​មុខសញ្ញា បាន​យ៉ាង​វិជ្ជមាន មួយចំនួនធំ​ហើយ ហើយនឹង​បន្ដ​បើក​ករណីនេះ​រហូតដល់​ទីបញ្ចប់​។​

​សូមបញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ​ង្វៀង បាំង​កុង បានធ្វើ​ដំណើរ​ពី​សហរដ្ឋអាមេរិក​មក​កាន់​ខេត្ដ​សៀមរាប​នៅ​ថ្ងៃទី​២២

​ខែឧសភា ឆ្នាំ​២០១៣ ហើយ​មក​ស្នាក់នៅ​សណ្ឋាគារ​ស្កា​យ​វ៉េ ក្នុងភូមិ​បន្ទាយ​ចាស់ ក្រុង​-​ខេត្ដ​សៀមរាប​ជិត​ផ្សារ​សាមគ្គី​។ ជនរងគ្រោះ​មកកាន់​ខេត្ដ​សៀមរាប គឺ​មក​ក្នុងនាម​ជា សប្បុរសជន​មួយរូប ហើយ​កំពុង​ជួយ​អគារសិក្សា​មួយ​ខ្នង នៅ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្ដ​សៀមរាប ប៉ុន្ដែ​សាលា​នេះ​ទើប​ធ្វើបាន​មួយចំនួនធំ​ជនរងគ្រោះ​ក៏​លេចឡើង នៅ​ការប៉ង ធ្វើឃាត ពី​ជន​មិន​ស្គាល់ មុខតែ​ម្ដង​។​

​ទោះបីជា​យ៉ាងណាក្ដី គេ​មិនទាន់​ដឹងថា ជនរងគ្រោះ​ដែល​គេ​ប៉ង​ធ្វើឃាត​គឺមាន​ទំនាស់ ឬក៏​គុំ​គួ​ន​ជាមួយនឹង​ជនដៃដល់ រឺ យ៉ាងណា​នោះទេ ព្រោះ​ជនរងគ្រោះ​បាន​ទៅដល់​សហរដ្ឋអាមេរិក​ហើយ ហើយ​ជនដៃដល់​ក៏​មិនទាន់​ចាប់ខ្លួនបាន​នៅឡើយ​។

​ករណី​នេះដែរ ខាង​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​សំនូមពរ និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា សមត្ថកិច្ច​នឹង​ស្រាវជ្រាវ ចាប់ខ្លួន ជនដៃដល់ នៅពេល​ឆាប់ៗ​ខាងមុខ​ជាក់​ជាពុំខាន​៕​
ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners