រឿងភាគ អាពាហ៍ពិពាហ៍ចម្លែក មានគ្រប់រស់ជាតិគ្រោងដ... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ 1111111

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​រឿង​ភាគ អាពាហ៍ពិពាហ៍​ចម្លែក មាន​គ្រប់​រស់ជាតិ​គ្រោង​ដាក់​បញ្ចាំង​ជា​ផ្លូវការ​ហើយ​

(ថ្ងៃទី 30 ឧសភា 2017, ម៉ោង 03:41:PM) | ដោយ: វឌ្ឍនៈ

ក- ក+ | Print

ភ្នំពេញ: ក្រោយ​ចំណាយពេល​ប្រមាណ​ជិត​មួយឆ្នាំ ផលិតកម្ម LD បាន​ថត​បញ្ចប់រឿង​ភាគ​របស់ខ្លួន​ដែល​គ្រោង​នឹងដាក់​បញ្ចាំង​ក្នុង​ស្ថានីយ៍ទូរទស្សន៍ CTN ក្រោម​ចំណងជើង​ថា “​អាពាហ៍ពិពាហ៍​ចម្លែក​” ប៉ុន្តែ​ការចំណាយ​អស់​ប៉ុន្មាន​នោះ មិន​ត្រូវបាន​ផលិតករ​រូបនោះ បញ្ចាក់​ឡើយ ក្រោម​ហេតុផល ជា​ការងារ​សម្ងាត់​រវាង​ទូរទស្សន៍​នឹង​ផលិតកម្ម ប៉ុន្តែ​លោក​បាន​បញ្ជាក់ថា ខាង​ទូរទស្សន៍​បាន​តំលើងថ្លៃ​ដល់​ក្រុមការងារ តែ​ការចំណាយ​នៅតែមាន​ទំ​ហ៊ំ​ធំ ជាហេតុ​ធ្វើ​ឲ្យ​ការផលិត​រឿង ប្រឈម​នឹង​ការ​ខាតដើម​។

​    ​លោក លៀក លីដា ចាងហ្វាង​ផលិតកម្ម LD បាន​អះអាងថា ការចំណាយ​មានការ​កើនឡើង​ខ្ពស់ បើទោះបីជា​ខាង​ទូរទស្សន៍​បាន​តំលើង​លុយ​ឲ្យ​ក៏ដោយ ប៉ុន្តែ​ក្នុងនោះ ក្រុមការងារ ជាពិសេស​តួរ​សម្តែង​មួយចំនួន​ក៏បាន​តំលើងថ្លៃ​ខ្លួន​ខ្ពស់​ពេក ជាហេតុ​ឲ្យ ការផលិត​នៅតែ​មិនអាច​ទទួលបាន​ផលចំណេញ​។ លោក លើកឡើង​បែបនេះ ក៏​ព្រោះតែ​ពីមុន​តួ​សម្តែង​តម្លៃ​ខ្លួន​ត្រឹម ៨០០ ដុល្លារ ឬ ១០០០ ដុល្លារ ប៉ុណ្ណោះ ប៉ុន្តែ​បច្ចុប្បន្ន គឺ​ខាង​តួ​មួយចំនួន​គាត់​បាន​តំលើង​ថ្ងៃ​ខ្លួន​រហូត​បួន​-​ប្រាំ​ពាន់​ដុល្លារ​ក្នុង​មួយ​រឿង ដូច្នេះ ខាង​ទូរទស្សន៍​ក៏ត្រូវ​ការ​គុណភាព ដូច្នេះហើយ គឺ​ខាង​ផលិត​គឺ​ត្រូវ​សម្រិតសម្រាំង ដើម្បី​ទទួលបាន​គុណភាព​ល្អ​។  
​    ​
​    ​ចំណែក​រឿង (​អាពាហ៍ពិពាហ៍​ចម្លែក​) នេះ មាន​តារា​សម្តែង​ល្បីៗ​ប្រមាណ ៣០​រូប ដែល​ធ្វើ​ឲ្យ​សាច់រឿង​ទាំងមូល​មាន​ភាព​ប្រទាក់ក្រឡា​គ្នា ម្យ៉ាងទៀត​រឿងនេះ មាន​គ្រប់​រសជាតិ​ទាំងអស់ មាន​ឈុត​ឆាក​ស្នេហា កំប្លែង និង​កម្សត់ ដូច្នេះ​លោក​រំពឹងថា មានការ​គាំទ្រ​ដូច​រឿង​ភាគ​មុនៗ​ផងដែរ​"​។

​    ​លោក លៀក លីដា ជា​ផលិតករ និង​ចាងហ្វាង​ផលិតកម្ម LD Picture បាន​ប្រាប់​ឲ្យ​ដឹងថា រឿង «​អាពាហ៍ពិពាហ៍​ចម្លែក​» ជា​ខ្សែភាពយន្ត​ភាគ​ទី​៤ របស់​ផលិតកម្ម LD បន្ទាប់ពី​រឿង «​ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ​, មន្ត​ស្នេហ៍​ក្រមុំ​បាយ​ឆា​» និង រឿង «​ទីបញ្ចប់​នៃ​ស្នេហ៍​» ដែល​បានបញ្ចប់​ការចាក់​បញ្ចាំង នៅក្នុង​ស្ថានីយទូរទស្សន៍ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ ដោយ​រឿង​ភាគ​ទាំងអស់នោះ ទទួលបាន​ការគាំទ្រ​ច្រើន ពី​សំណាក់​មហាជន​។ ដូចនេះ​ទើប​ផលិតកម្ម បានបង្ហាញ​ស្នាដៃ​ថ្មី​មួយទៀត នៅក្នុង​ថ្ងៃនេះ​។​

​    ​ខ្សែភាពយន្ត​ភាគ​រឿង " អាពាហ៍ពិពាហ៍​ចម្លែក​" មាន​៥៤ ភាគ ផ្សាយ​ជូន​ទស្សនា​នៅ​ទូរទស្សន៍ CTN រៀងរាល់ថ្ងៃ ច័ន្ទ ដល់ សុក្រ វេលា ម៉ោង ៧ យប់​។ រឿងនេះ ចូលរួម​សម្ដែង​ដោយ លោក លឹម ជា​ឡាយ កញ្ញា គៀត សុវណ្ណ​ឡាង កញ្ញា សាឡា​ត់ ស្រី​ឡាង នាយ ពែ​កមី នាង ខ្ញុង នាយ ក្រូច រួមទាំង​តារា​សម្ដែង​ប្រុស​ស្រី​ជាច្រើនរូប​ទៀត​៕








ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
Gym exercise and shoulder pain

Our Partners