ក្រុមចម្រៀង Smallworld Smallband ចេញអាល់ប៊ុមចម្... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​ក្រុម​ចម្រៀង Smallworld Smallband ចេញ​អាល់​ប៊ុ​ម​ចម្រៀង ជា​លើកដំបូង ឈ្មោះ ‘2x5’

(ថ្ងៃទី 3 មិថុនា 2017, ម៉ោង 02:28:PM) | ដោយ: ​ក្រុមហ៊ុន

ក- ក+ | Print

ភ្នំពេញ: ក្រុម​ចម្រៀង original ខ្មែរ SmallWorld Smallband នឹង​ចេញ​អាល់​ប៊ុ​ម ជា​ផ្លូវការ​ដំបូង ឈ្មោះថា “2x5” ចាប់ពី​ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៧ នេះ តទៅ នូវ​ការប្រគំ​តន្ត្រី នៅឯ Blackbox Theater ចាប់ពី​ម៉ោង ៥ ល្ងាច​តទៅ ក្នុង​គោលបំណង​ខិតខំ​ប្រឹងប្រែង បំបែក​ភាពសាមញ្ញ នៅក្នុង​វិស័យ​សិល្ប​: នៅក្នុង​ប្រទេស​កម្ពុជា​។​


​ក្រុម​ចម្រៀង ដែលមាន​សមាសភាព ចំនួន​៤​នាក់ ដូចជា​លោក  រៀម សុខ​ភិរម្យ​,  រិទ្ធី លម្អ​កេសរ​, ម៉ម ពេ​ជ្ជ​រិ​ទ្ធ និង ដេ​វិដ សុ​ភី​រ៉ុង បាន​ក្លាយជា​ក្រុម​តន្ត្រី​មួយ ឈានមុខ​គេ ក្នុងចំណោម​ក្រុម​ផ្សេងទៀត នៅ​កម្ពុជា បន្ទាប់ពី​បាន​ផលិត បទ​ចម្រៀង​ទោល ដែលមាន​ដូចជា ឱ​! ទង់ជាតិ​ខ្មែរ​, បទ​បុណ្យ​ភូមិ ២០១៧ និង​បទ​នៅក្នុង​កម្មវិធី Love9 ជាដើម​។

​ភី​រម្យ ជា​មេដឹកនាំ​នៃ​ក្រុម​នេះ បាន​និយាយថា​៖" ជាមួយនឹង​គោលបំណង នៃ​ការផលិត បទ​ចម្រៀង​ថ្មី​ទាំងនេះ គឺ​ដើម្បី​ជាការ​ភ្ជាប់ រវាង​បទ​ចម្រៀង ទៅនឹង​ទិដ្ឋភាព នៅក្នុង​សង្គម​។ អាល់​ប៊ុ​ម​នេះ បាន​និយាយ រៀបរាប់​ទាំងអស់​ថា ហេតុអ្វី​បានជា​ក្រុម​តន្ត្រី របស់​យើង​គឺ ត្រូវបាន​ដាក់ឈ្មោះ small world small band ។ ដោយសារតែ​អាល់​ប៊ុ​ម​នេះ គឺ​និយាយ​អំពី​យើងទាំងអស់គ្នា ដែលជា​ក្រុមគ្រួសារ​តែមួយ​។ យើង​រួមគ្នា ដើរ​មួយ​ជំ​ហ៊ាន​ទៀត ដើម្បី​ទាំងអស់គ្នា​។ វា​មិនមែន​គ្រាន់តែ ជា​តន្ត្រី​នោះទេ ប៉ុន្តែ​ជា​ទំនាក់ទំនង នៅក្នុង​គ្រួសារ​មួយ "​។​

​អាល់​ប៊ុ​ម SWSB’ 2x5 គឺ​អាល់​ប៊ុ​ម​ចម្រៀង​ដំបូង របស់​ពួកគេ ក្នុងការ​នាំយក​រសជាតិ​ថ្មី ចូលទៅក្នុង​ឧស្សាហកម្ម​តន្ត្រី នៅ​កម្ពុជា ដែល​វា​នឹង​ប្រាប់​រឿងរ៉ាវ អំពី​រឿង​បុគ្គល​របស់ សមាជិក​ម្នាក់ៗ នៅពេល​ឈាន​ជើង ធ្វើដំណើរ​ជា​លើក​ទី​ពីរ ចូលទៅក្នុង​ឧស្សាហកម្ម​តន្ត្រី​នេះ ។ បទ​ចម្រៀង​នីមួយៗ មិនមែនជា​រឿង ស្នេហា​នោះទេ តែ​ជាការ​រៀបរាប់ ជាមួយ​សារ​ដ៏​ពិ​រោះ​រណ្តំ និង​មាន​អត្ថន័យ​ជ្រាលជ្រៅ​។​

​ដោយមាន​កិច្ច​សហការគ្នា រវាង ភ្លើង​គប់ អ្នកបង្កើត​កម្មវិធី​បុណ្យ​ភូមិ និង #IAmOriginal មូលនិធិ​តន្ត្រី ដែល​គាំទ្រ​ដល់​គំនិត​ច្នៃប្រឌិត​ថ្មី លើ​វិស័យ​តន្ត្រី នៅក្នុង​ប្រទេស​កម្ពុជា និង​ត្រូវបានធ្វើ​ការឧបត្ថម្ភ ដោយ​ក្រុមហ៊ុន Smart, ការ៉េម Wall’s និង​ថ្នាំដុសធ្មេញ Closeup នឹង​នាំ​អាល់​ប៊ុ​ម បទ​ចម្រៀង​ថ្មី​ទាំងនេះ ចូលទៅ​កាន់​វិស័យ​ត​ន្រី្ត នៅក្នុង​ប្រទេស​កម្ពុជា មួយកម្រិត​ទៀត​។​

«​យើង​នៅតែ​ជឿជាក់ថា យើង​អាច​ប្រើ​តន្ត្រី ដើម្បី​និយាយ​អ្វីមួយ ដែលជា​បញ្ហា នៅក្នុង​សង្គម យ៉ាង​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។ បើទោះបីជា​យើង គ្រាន់តែ​ជា​ក្រុម​តូច​មួយ តែ​សំលេង​យើង ក៏​អាច​បង្ហើប​បន្លឺ យ៉ាងខ្លាំង​ដែរ​។​។ ការចេញ​ជា​អាល់​ប៊ុ​ម​ថ្មី​របស់ SWSM គឺជា​ការរួមចំណែក​ប​ង្កើ​ត ការផ្លាស់ប្តូរ នៅក្នុង​ចលនា​តន្ត្រី​។ អ្នក​ទាំងអស់គ្នា នឹង​ឃើញ​ជាមិនខាន​។ »​នេះ​បើតាម​សម្តី​របស់ កញ្ញា រិទ្ធី លម្អ​ពេ​ជ្យ អ្នកគ្រប់គ្រង​ក្រុម SWSB និង​ជា​ស្ថាបនិក​ភ្លើង​គប់​។

​ចំណែកឯ លោក ហង្ស សុខា​រ៉ូ ជា​ស្ថាបនិក​នៃ #IAmOriginal បាន​ថ្លែងថា​: "2x5 គឺជា​ភស្តុតាង​នៃ​ការរីកលូតលាស់ នៅក្នុង​ចលនា​តន្ត្រី បទ​ចម្រៀង original​។  បទ​ភ្លេង​របស់​ក្រុម SWSB គឺមាន​លក្ខណ​:​ពិសេស និង​មាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ ។ មូលនិធិ #IAmOriginal កំពុង​ខិតខំ​ប្រឹងប្រែង​ធ្វើការ ដើម្បី​ធ្វើ​ឲ្យ​សិល្បៈ​ប្រភេទ​នេះ ត្រូវបាន​ទទួលស្គាល់ និង​អាចឈាន​ជើង ចូលទៅក្នុង​ទីផ្សារ​»​។​

​ក្រុម​តន្ត្រី​នេះ នឹង​បង្ហាញជូន ជា​សាធារណ​: នូវ​ការប្រគំ​តន្ត្រី នៃ​ព្រឹត្តិការណ៍​មិន​ធ្លាប់មាន នៅ​សាល​ប្រគំ​តន្ត្រី Blackbox Theater ស្ថិតនៅក្នុង​សាលា​អន្តរជាតិ​ភ្នំពេញ ជាមួយនឹង​តន្ត្រី មាន​គុណភាព​ខ្ពស់ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ ២០១៧ ពី​ម៉ោង ៥ ល្ងាច តទៅ​។​

​បទ​ចម្រៀង​ទាំងអស់ នៅក្នុង​អាល់​ប៊ុ​ម 2x5 នេះ នឹង​អាច​រកបាន​នៅ​កម្មវិធី Smart Music app, ដែលជា​កន្លែង​មួយ ដើម្បី​គាំទ្រ​បទ​ចម្រៀង original នៅ​ប្រទេស​កម្ពុជា​។ រាល់​ការប្រើប្រាស់​កម្មវិធី​នេះ មានន័យថា អ្នក​កំពុង​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ ទៅដល់​សិល្បករ original ក្នុងប្រទេស​កម្ពុជា​៕N/d






ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners