រឿង "ពស់កេងកង" របស់ PNN ផលិតជារឿងភាគ ចូលរួមសម្ត... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​រឿង "​ពស់​កេងកង​" របស់ PNN ផលិត​ជា​រឿង​ភាគ ចូលរួម​សម្តែង​ដោយ តារា​ទាំងចាស់ ទាំងថ្មី​

(ថ្ងៃទី 16 មិថុនា 2017, ម៉ោង 11:37:AM) | ដោយ: វិចិត្រ​

ក- ក+ | Print

ភ្នំពេញ: សិល្បករ សិល្បការិនី​ជាច្រើនរូប ដែលជា​តួ​សម្តែង ក្នុង​ខ្សែភាពយន្ត​ភាគ​ថ្មី​របស់ PNN គឺ​រឿង "​ពស់​កេងកង​" បាន​ចូលរួម​សម្ពោធ កាលពី​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ភ្នំពេញ ដោយមាន​ការចូលរួម​ពី លោក ទេព រិ​ន​ដា​រ៉ូ លោក ជា សំណាង លោក ណា​ខន តា​ចេក កញ្ញា ដួង ម៉ា​និច្ច កញ្ញា សក្កដា និង​មាន​តារា​សម្តែង​ល្បីៗ​ជាច្រើនរូប​ទៀត​។​

​រឿង "​ពស់​កេងកង​" ត្រូវបាន​ផលិតឡើង​វិញ​ជា​រឿង​ភាគ និង​ត្រូវ​ចែកចេញជា​ពីរ​វគ្គ ដោយ​វគ្គ​ទីមួយ​ត្រូវបាន​រក្សា​ទម្រង់​ដើម ទាំងស្រុង មាន​ចំនួន​១២​ភាគ ចំណែក​វគ្គ​ទី​២ មាន​ចំនួន ២៦​ភាគ​។ ក្រុមការងារ​ផលិត​ក៏បាន​សហការគ្នា​យ៉ាង​ល្អ​និង​មានការ​ចូលរួម​ពី​អ្នកជំនាញ មកពី​៣​ប្រទេស​ផ្សេងគ្នា ដូចជា ៖ កាណាដា ហ្វីលីពីន និង​កម្ពុជា​។​

​ក្នុង​ដំណើរការ​នៃ​ការចាក់ផ្សាយ រឿង "​ពស់​កេងកង​" នេះដែរ​ស្ថានីយ​ទូ​រស​ទស្សន៍ ភី​អ៊ី​ន​អ៊ី​ន បានទទួល​សិទ្ធ​ពី ប្រធាន​នាយកដ្ឋាន សិទ្ធ​អ្នកនិពន្ធ និង​សិទ្ធ​ប្រហាក់ ប្រហែល​​ក្នុងការ​ផលិត​បន្ត ជា​ខ្សែភាពយន្ត​ភាគ​ខ្មែរ នឹង​ចាក់ផ្សាយ​ជា​សាធារណៈ​ជូន​ប្រិយមិត្ត​ទស្សនិកជន​។​

​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់ ស្ថានីយទូរទស្សន៍ PNN បានអោយដឹងថា ៖ កន្លងមក PNN បានជ្រើសរើស យ៉ាង​សម្រិតសម្រាំង នូវ​សាច់រឿង បែប​កំប្លែង មនោសញ្ចេតនា ទាំង​សម័យ និង​បុរាណ មក​ផលិត​ជា​ភាពយន្ត ភាគ​ទូរទស្សន៍ ដើម្បី​ជា​ចំណី​អារម្មណ៍​ថ្មី សម្រាប់​ទស្សនិកជន ន​តាម​គេហដ្ឋាន​។​

​កញ្ញា បន្តថា "​យើង​សង្ឃឹមថា ការពង្រឹង​នូវ​គុណភាព​ផលិតភាព​យន្ត​ភាគ ទូរទស្សន៍​នេះ នឹង​ធ្វើអោយ​ទស្សនិកជន​ទាំងអស់​ងាក​មក​ចាប់អារម្មណ៍​ទស្សនា និង​គាំទ្រ ភាពយន្ត​ខ្មែរ​៕N​/S





ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners