កម្មវិធីទស្សនាខ្សែភាពយន្ត ដ៏សំបូរបែបទីមួយ របស់ប... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

កម្មវិធី​ទស្សនា​ខ្សែភាពយន្ត ដ៏​សំបូរបែប​ទីមួយ របស់​ប្រទេស​កម្ពុជា បានមក​ដល់​ហើយ​

(ថ្ងៃទី 15 កក្កដា 2017, ម៉ោង 11:51:AM) | ដោយ: ក្រុមហ៊ុន​

ក- ក+ | Print

ភ្នំពេញ: ថ្ងៃ​សុក្រ ទី​១៤ ខែកក្កដា ឆ្នាំ ២០១៧ - រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​: ទស្សនិកជន​កម្ពុជា ដែល​និយម ចូលចិត្ត​ទស្សនា ខ្សែភាពយន្ត​ទាំងឡាយ អាច​រីករាយ ជាមួយនឹង​ការ​ទស្សនា ភាពយន្ត និង រឿង​ភាគ​ល្បីៗ ⁣​រាប់ពាន់​ម៉ោង ដែល​ផលិត​នៅ​ប្រទេស កម្ពុជា ថៃ កូរ៉េខាងត្បូង និង​ប្រទេស​ល្បីៗ​ដទៃទៀត បាន​នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង លើ​គ្រប់​ឧបករណ៍​នានា​។ ដោយ​ទទួលបាន​ការគាំទ្រ​ពី ក្រុមហ៊ុន Sabay Digital Corporation កម្មវិធី​SOYO គឺជា​ប្រព័ន្ធ​វីដេអូ​អន​ឡាយ ប្រើប្រាស់​តាម​ប្រព័ន្ធ អ៊ី​ន​ធឺ​ណែ​ត ដែលជា​តម្រូវការ អ្នកទស្សនា ក្នុងប្រទេស​កម្ពុជា ហើយ​ផ្តល់ជូន​នូវ​ខ្សែ ភាពយន្ត ក្នុងស្រុក អន្តរជាតិ កម្មវិធី​ទូរទស្សន៍ និង​រឿង​ភាគ​ជាច្រើន ដែល​កែសម្រួល​ជា​ភាសា​ខ្មែរ (​សម្លេង និង អក្សរ​ខ្មែរ​) សម្រាប់​ទស្សនិកជន​ក​ម្ពុ​ជា​។​

​ជាមួយ​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស របស់​ប្រព័ន្ធ​ឌីជីថល និង​បណ្តាញទូរស័ព្ទ​ចល័ត​នៅ​កម្ពុជា -- តួលេខ​របស់ រដ្ឋាភិបាល បាន​បង្ហាញថា កំណើន​អតិថិជន ដែល​ប្រើ​ទូរស័ព្ទដៃ​មានការ​កើនឡើង​យ៉ាងគំហុក​ដែល​អ្នកប្រើប្រាស់ បាន​ឈានដល់ ២១ លាន​នាក់ ក្នុង​ឆ្នាំ ២០១៦  ស្មើនឹង​ការប្រើ​ទូរស័ព្ទដៃ​ជាង ១១៥%  នេះ​ជា​កត្តា​ជំរុញ​ឱ្យ សូ​យ៉ូ (SOYO) ប្តេជ្ញា​នាំមុខ ក្នុងការ​អភិវឌ្ឍន៍​នេះ​។ ផែនការ​បន្ទាន់​របស់ SOYO គឺ​ត្រូវ​រួមបញ្ចូល​ខ្សែភាពយន្ត​ខ្លីៗ កម្មវិធី​កំប្លែង ការជជែក​កំសាន្ត និង​ការកម្សាន្ត​ដ៏​ល្បីៗ ដែលមាន​សិទ្ធិ​ប្រើប្រាស់​ត្រឹមត្រូវ​។ លើសពីនេះ​ទៀត SOYO នឹង​ផ្តល់​ការគាំទ្រ ក៏ដូចជា​ធ្វើការ​ជាមួយ យ៉ាង​ស្អិតរ​មួ​ត ជាមួយ​ឧស្សាហកម្ម ខ្សែភាពយន្ត​ក្នុងស្រុក ដើម្បី​ផ្តល់ជូន​ខ្សែ ភាពយន្ត​ក្នុងស្រុក ដែល​ល្អ​បំផុត​ដល់​ទស្សនិកជន និង​ផ្តល់​ជម្រើស​ច្រើន​ថែមទៀត ជូន​អតិថិជន របស់ខ្លួន​។​

​លោក ស៊ុត ឈាង​ឡេង នាយក​គ្រប់គ្រង ផ្នែក​អាជីវកម្ម​របស់ SOYO បាន​មានប្រសាសន៍ថា​: "​ក្រុមហ៊ុន​របស់​យើង រំភើប​យ៉ាងខ្លាំង ក្នុងការ​ឈានចូល​ក្នុង​ទីផ្សារ ដែល​កំពុងតែ​លូតលាស់ យ៉ាង​ឆាប់រហ័ស​នេះ ដែលមាន អ្នក​ចូលចិត្ត​ទស្សនា​រឿង និង​កម្មវិធី​កម្សាន្ត​ជាច្រើន កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ កម្មវិធី​របស់​យើង នឹង​ជួយ ធ្វើឱ្យ​អតិថិជន SOYO នៅ​កម្ពុជា ទាំងអស់ អាច​ទទួលយក បទពិសោធន៍​ថ្មីៗ ក្នុងការ​ទស្សនា​ខ្សែភាពយន្ត និង​រឿង​ភាគ ពី​ប្រទេស​កម្ពុជា ថៃ កូរ៉េ និង​ប្រទេស​ល្បី​ដទៃៗ​ទៀត ហើយ​ជាពិសេស ក៏មាន​កម្មវិធី​ប្លែកៗ​ផ្សេងទៀត ដែល​ដាក់អោយ​ទស្សនា ដោយ​សេរី​ផងដែរ​។ ពួកយើង​ពិតជា​ជា​រីករាយ ក្នុងការ​ចូលមក​បម្រើ អ្នក​អ្នកទស្សនា​ហើយ សង្ឃឹមថា វត្តមាន​របស់ SOYO នឹងចូលរួម​ចំណែក អភិវឌ្ឍ​វិស័យ​កម្សាន្ត ផ្នែក​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​"

​ខ្សែ​ភាពយ​ន្ថ និង​វីដេអូ​ថ្មីៗ របស់​SOYO នឹងត្រូវ​ធ្វើការ​ដាក់បញ្ចូល រៀងរាល់​សប្តាហ៍ និង​រៀងរាល់ខែ ហើយ​អាច រកបាន​នៅលើ​ប្រព័ន្ធ iOS (​មាន​ឆាប់ៗ​), Android និង​តាម​កម្ម​វី​ធី​រុករក​លើ​អ៊ី​ន​ធឺ​ណែ​ត​។ អតិថិជន SOYO ដែល ទើបនឹង​ចុះឈ្មោះ នឹង​ត្រូវបាន​ផ្តល់ជូន នូវ​កញ្ចប់​វីដេអូ មើល​ដោយ​ឥតគិតថ្លៃ​។ ដើម្បី​ចូល​ប្រើ និង​មើល​គ្រប់ រឿង​ទាំងអស់ អ្នក​ប្រើ​នឹងត្រូវ​ចុះឈ្មោះ ដោយ​គ្រាន់តែ​ដាក់​លេខ​ទូរស័ព្ទ និង ទិញ​គម្រោង​ដែល​ផ្តល់ជូន តាម​ចំណង់ ចំណូលចិត្ត​របស់ខ្លួន​។ បច្ចុប្បន្ន SOYO ផ្តល់ជូន​នូវ​ការ​ជាវ​ជា ប្រចាំ​បី​ប្រភេទ គឺ ប្រចាំថ្ងៃ​មានតម្លៃ ៨០០ រៀល (0,19 ដុល្លារ​) ប្រចាំ​សប្តាហ៍​មានតម្លៃ ៤.០០០ រៀល (0,99 ដុល្លារ​) និង​ប្រចាំខែ​មានតម្លៃ ១២.០០០ រៀល (2,99 ដុល្លារ​)​។ ការ​ជាវ​ទាំងអស់នេះ អាចធ្វើ​ការទូទាត់​តាមរយៈ Sabay Coin, Cellcard, Smart, Metfone, អេស៊ីលីដា​, Pay & Go, និង Wing ជាដើម​។​

​សូម​ចូលទៅ​កាន់ https://soyo.sabay.com ឬ​ទាញយក​កម្មវិធី 'SOYO' ពី Google Play ឬ Apple App Store (​មាន​ឆាប់ៗ​) ដើម្បី​ចុះឈ្មោះ​។ សូម​រីករាយ​ជាមួយ ខ្សែភាពយន្ត រឿង​ភាគ​ទូរទស្សន៍​ដ៏​សំបូរបែប នៅ​គ្រប់​ទីកន្លែង គ្រប់ពេលវេលា និង​លើ​គ្រប់​ឧបករណ៍​។​

​នៅពេល​អ្នកប្រើប្រាស់ បាន​ចូលក្នុង​ប្រព័ន្ធ SOYO ដែលជា​កម្មវិធី​នាំមុខ គេ​ខាង​ផ្នែក​កំសាន្ត​បែ​បច្ចេកវិទ្យា នោះ​ពួកគាត់ នឹង​អាច​៖
• ទស្សនា​ភាពយន្ត​លើ​ទូរស័ព្ទ​, ឧ​បករ​ណ៏​tablet​នានា​, និង​កម្មវិធី Internet browser ផ្សេងៗ ។​
• អាច​ប្រើប្រាស់ Chromecast និង AirPlay  ជាមួយ​កម្មវិធី SOYO ។​
• ទស្សនា​យ៉ាង​ត្រជាក់​ភ្នែក​ជាមួយ Full HD resolution ដ័​ច្បាស់ ។​
• ទទួលបាន​ខ្សែភាពយន្ត​ថ្មីៗ ដែល​នឹងធ្វើ​ការបញ្ចូល​ចូលក្នុង SOYO ជា​ញឹកញាប់ ។​
• ទទួលបាន​ខ្សែភាពយន្ត​ដ៏​ថ្មីស្រឡាង ដែល​នឹងដាក់​បញ្ចូល​តែ​នៅលើ SOYO ប៉ុណ្ណោះ ។​
• ទស្សនា​កម្មវិធី​វីដេអូ​រឺ​ភាពយន្ត​មួយចំនួន​ឥតគិតថ្លៃ ។​
• ទស្សនា​ភាពយន្ត​រឺ​វីដេអូ​មាន​សម្លេង​ជា​ភាសា​ខ្មែរ​ក្នុង​ភាពយន្ត​និង​វីដេអូ ។​
• ទស្សនា​ភាពយន្ត​រឺ​វីដេអូ​មាន​អក្សរ​បកប្រែ​ជា​ភាសា​ខ្មែរ​និង​អស់​គ្លេ​ស ៕N/S




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners