Galaxy ច្រានចោល បទចម្រៀង “តារាបែកស្លុយ២០១៧” មិន... | ដំណឹងក្នុងប្រទេស:កម្សាន្ត/សិល្បៈ

ភ្ជាប់ទំនាក់ទំនងជាមួយយើងតាមរយៈ

​Galaxy ច្រានចោល បទ​ចម្រៀង “​តារា​បែក​ស្លុយ​២០១៧” មិនមែនជា​របស់​ផលិតកម្ម​

(ថ្ងៃទី 17 កក្កដា 2017, ម៉ោង 03:14:PM) | ដោយ: វឌ្ឍនៈ​

ក- ក+ | Print

ភ្នំពេញ: ក្រោយ​បទ​ចម្រៀង របស់​តារាចម្រៀង ម៉ា​រ៉ា ប៊ុណ្ណា បាន​ចែករំលែក​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង ទទួលបាន​ការរិះគន់ យ៉ាង​ចាស់ដៃ​ពី​សំណាក់​អ្នក​និយម​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កមក ភ្លាមៗ​នោះ ថោ​កែ​ផលិតកម្ម​វ័យក្មេង លោក ឡេង ណា​វ៉ា​ត់​ត្រា បាន​ចេញមុខ​ច្រានចោល​នូវ បទ​ចម្រៀង​មួយ​បទ​ចំណងជើង​ថា “​តារា​បែក​ស្លុយ​២០១៧” មិនមែនជា​បទ​ចម្រៀង​ច្រៀង​ក្នុង​ផលិតកម្ម Galaxy របស់លោក​ឡើយ បើទោះបីជា តារាចម្រៀង​រូបនេះ ធ្លាប់បាន​ច្រៀង និង​ចម្រៀង​រួមគ្នា​ជាមួយ​លោក និង​ជា​សមាជិក​ក្នុង​ផលិតកម្ម​ក្តី​។

​ម្ចាស់​ផលិតកម្ម​វ័យក្មេង​រូបនេះ បាន​បញ្ជាក់ថា បទ​ចម្រៀង ដែល​លោក ម៉ា​រ៉ា ប៊ុណ្ណា លើក​យកមក​បកស្រាយ​ជា​ភាសា​ខ្មែរ និង​ដាក់​ចំណងជើង​ថា “​តារា​បែក​ស្លុយ​២០១៧” គឺជា​បទ​ចម្រៀង​ដែល​លោក ម៉ា​រ៉ា ប៊ុណ្ណា លើក​យកមក​ច្រៀង​លេង​នឹង​សម្តែង​រួមគ្នា​ជាមួយនឹង​តារា​សម្តែង​ជាច្រើន​ដួង ដែល​ភាគច្រើន​ពួកគេ គឺជា​តារា​ដែល​ធ្លាប់​សម្តែង​ឲ្យ​ផលិតកម្ម Galaxy ដូច្នេះហើយ បានធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ ថា បទ​ចម្រៀង​មួយ​នេះ គឺជា​បទ​ចម្រៀង​ដែល​ថត​សម្រាប់​ដាក់បញ្ចូល​ក្នុង MV នៃ​ផលិតកម្ម Galaxy​។

​សូម​រំលឹកថា កាលពីពេល​ថ្មីៗ​នេះ តារាចម្រៀង ម៉ា​រ៉ា ប៊ុណ្ណា បាន​បញ្ចេញ​បទ​ចម្រៀង​របស់ខ្លួន​មួយ​បទ រួម​នឹង​សម្តែង ដែល​អ្នកទស្សនា​បានដាក់​បន្ទុក​ថា ជាការ​ចម្លង​ទាំង​បទ​ចម្រៀង និង​ស្តាយ​រាំ​ពីបទ​បរទេស ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាង​ចាស់ដៃ ពី​សំណាក់​អ្នកគាំទ្រ រហូត ធ្វើ​ឲ្យ​ម្ចាស់​ផលិតកម្ម Galaxy ចេញមុខ​បកស្រាយ ខ្លាច​ការយល់ច្រឡំ​ណាមួយ ដែលជា​ដើមហេតុ ចោទប្រកាន់​ដល់​ផលិតកម្ម​របស់លោក​។

ព្រោះ​ពេលមុន​នេះ​មិនយូរប៉ុន្មាន ផលិតកម្ម Galaxy បាន​ផលិត​បទ​ចម្រៀង Original Song មាន​ចំណងជើង​ថា “​អោយតែ​គិត​ចេះតែ​ចង់​យំ​” ដែល​បកស្រាយ​បទ​ចម្រៀង​រួមគ្នា រវៀង​តារាចម្រៀង ឡេង ណា​វ៉ា​ត់​ត្រា និង លោក ម៉ា​រ៉ា ប៊ុណ្ណា ហើយ​ទទួលបាន​សន្ទុះ​ការគាំទ្រ​យ៉ាង​ក្រាសក្រែល​គួរ​ឲ្យ​កត់សម្គាល់​។ ដូច្នេះហើយ ការចេញមុខ​បកស្រាយ​នេះ គឺ​លោក ឡេង ណា​វ៉ា​ត់​ត្រា គ្រាន់តែ​ចង់​បញ្ចា​ក់ថា បទ​ចម្រៀង មួយ​បទ ដែលមាន​ការរិះគន់​ខ្លាំង​នោះ មិនមែន​សម្រាប់​ថត MV របស់​ផលិតកម្ម​ទេ ហើយក៏​មិនមែនជា​បទ​ចម្រៀង​រប​ស់​ផលិតកម្ម​ដែរ​៕




ដំណឹងថ្មីៗចុងក្រោយ
>>ដំណឹងក្នុងប្រទេសជាច្រើនទៀត<<
3 Tips Healthy Weight Loss Diet Plan

Our Partners